logo

អង្គការសហប្រជាជាតិប្រកាសស្ថានភាពអាសន្នមនុស្សធម៌ធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា

2026/3/7 | 08:47:14
(VOVWORLD) - ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានប្រកាសនៅថ្ងៃទី ៦ ខែមីនាថា វិបត្តិនៅមជ្ឈិមបូព៌ាគឺជាស្ថានភាពអាសន្នមនុស្សធម៌ធ្ងន់ធ្ងរ ព្រមទាំងសង្កត់ធ្ងន់ថា ជនស៊ីវិលដែលរត់គេចខ្លួនទាំងអស់ត្រូវធានាសុវត្ថិភាព។

យោងតាម UNHCR វិបត្តិនៅមជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់ ដែលបណ្តាលឱ្យជម្លោះរីករាលដាល បានបង្ខំឲ្យមនុស្សជាច្រើនឱ្យចាកចេញពីផ្ទះរបស់ខ្លួន។

លោក Ayaki Ito មន្ត្រីជាន់ខ្ពស់នៅ UNHCR បាននិយាយថា ការកើនឡើងនៃអរិភាព និងការវាយប្រហារថ្មីៗនៅមជ្ឈិមបូព៌ា បានបណ្តាលឱ្យមានការផ្លាស់ទីលំនៅយ៉ាងច្រើន ដោយមានមនុស្សប្រហែល ១០០.០០០ នាក់បានផ្លាស់ទីលំនៅនៅក្នុងប្រទេសអ៊ីរ៉ង់នៅដើមដំបូងនៃជម្លោះ ខណៈដែលមនុស្សជិត ១០០.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ ក្នុងប្រទេសលីបង់ និងជនភៀសខ្លួនស៊ីរីរាប់ម៉ឺននាក់បានភៀសខ្លួនត្រឡប់ទៅឆ្លងកាត់ព្រំដែនវិញ។ លោក Ayaki Ito បានអំពាវនាវឱ្យមានការឆ្លើយតបជាបន្ទាន់នៅទូទាំងតំបន់ចំពោះវិបត្តិមនុស្សធម៌នៅមជ្ឈិមបូព៌ា ដោយជំរុញឱ្យគ្រប់ភាគីទាំងអស់បញ្ឈប់ការបាញ់ប្រហារ និងបង្កើតឱកាសសម្រាប់សន្តិភាព៕

TAG
VOV/VOVworld/អង្គការសហប្រជាជាតិ/ស្ថានភាពអាសន្ន/មនុស្សធម៌/មជ្ឈិមបូព៌ា

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត