logo

អង្គការសហប្រជាជាតិព្រមានថា ​ការប្រើប្រាស់កម្លាំងដើម្បីដោះស្រាយជម្លោះអន្តរជាតិកំពុង​ក្លាយជារឿងធម្មតា​

2026/2/28 | 08:27:02
(VOVWORLD) - នាថ្ងៃទី ២៧ ខែកុម្ភៈ លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានព្រមានអំពី "ការធ្វើធម្មតា" លើការប្រើប្រាស់កម្លាំងដើម្បីដោះស្រាយជម្លោះអន្តរជាតិ ដោយកត់សម្គាល់ថាបរិមាណនៃជម្លោះប្រដាប់អាវុធបានកើនឡើងស្ទើរតែទ្វេដងចាប់តាំងពីឆ្នាំ ២០១០មក។
លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ រូបថត៖ Reuters

ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Turk បានព្រមានថា ពិភពលោកកំពុងកាន់តែមានគ្រោះថ្នាក់ជាងពេលណាៗទាំងអស់ ដោយមានជម្លោះប្រហែល ៦០ កំពុងដំណើរការ។ ការប្រកួតប្រជែងអំណាចដើម្បីគ្រប់គ្រងទឹកដី និងថាមពល កំពុងជាន់ឈ្លីសិទ្ធិជាមូលដ្ឋាន។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានលើកឡើងពីការពិតដ៏សោកសៅថា៖ ប្រសិនបើកាលពីមួយទសវត្សរ៍មុន ការវាយប្រហារលើមន្ទីរពេទ្យនឹងបង្កការខឹងសម្បារទូទាំងពិភពលោក ប៉ុន្តែសព្វថ្ងៃនេះ ជាមធ្យម មានការវាយប្រហារលើមណ្ឌលសុខភាពចំនួន ១០ បានកើតឡើងជារៀងរាល់ថ្ងៃ។ លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិកុំឱ្យព្រងើយកន្តើយចំពោះស្ថានភាពនៃប្រព័ន្ធច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិត្រូវបានបំផ្លិចបំផ្លាញ ហើយបានស្នើរឱ្យមេដឹកនាំនយោបាយចាត់វិធានការជាបន្ទាន់ដើម្បីបញ្ច្រាសនិន្នាការដ៏គ្រោះថ្នាក់នេះ៕

TAG
VOV/VOVworld/អង្គការសហប្រជាជាតិ/ជម្លោះអន្តរជាតិ/សិទ្ធិមនុស្ស

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត