logo

អង្គការសហប្រជាជាតិអំពាវនាវរកថវិកាចំនួន ៣៣ ពាន់លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់មនុស្ស ១៣៥ លាននាក់ដែលត្រូវការជំនួយ

2025/12/9 | 09:50:00
(VOVWORLD) - ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) នៅថ្ងៃទី ៨ ខែធ្នូ បានអំពាវនាវដល់សហគមន៍អន្តរជាតិជួយឧបត្ថម្ភថវិកាចំនួន ៣៣ ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ ២០២៦ ដើម្បីជួយមនុស្សប្រហែល ១៣៥ លាននាក់ដែលប្រឈមមុខនឹងផលវិបាកនៃសង្គ្រាម គ្រោះមហន្តរាយអាកាសធាតុ រញ្ជួយដី ជំងឺរាតត្បាត និងកង្វះខាតស្បៀងអាហារ។ 
ក្មេងស្រីប៉ាឡេស្ទីនម្នាក់កំពុងរង់ចាំទទួលអាហារពីផ្ទះបាយសប្បុរសធម៌មួយ ក្នុងពេលមានវិបត្តិឥតឃ្លាន ក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ Gaza Strip ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥  (រូបថតឯកសារ៖ REUTERS/Hatem Khaled)

យោងតាម OCHA ទីភ្នាក់ងារនេះត្រូវការថវិកាជាង ៤,១ ពាន់លានដុល្លារអាមេរិកនៅឆ្នាំក្រោយ ដើម្បីឧបត្ថម្ភដល់ប្រជាជនប៉ាឡេស្ទីនចំនួន ៣ លាននាក់; ២,៩ ពាន់លានដុល្លារសម្រាប់ប្រជាជនស៊ូដង់ ដែលកំពុងស្ថិតក្នុង វិបត្តិជនភៀសខ្លួនធំបំផុតរបស់ពិភពលោកនិង ២,៨ ពាន់លានដុល្លារសម្រាប់ការស្តារឡើងវិញនៃប្រទេសស៊ីរីបន្ទាប់ពីសង្គ្រាមជាច្រើនឆ្នាំ។

យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ មនុស្សប្រហែល ២៤០ លាននាក់នៅក្នុងតំបន់ជម្លោះ ជំងឺរាតត្បាត គ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុកំពុងត្រូវការជំនួយជាបន្ទាន់។ នៅឆ្នាំនេះ អង្គការសហប្រជាជាតិបានទទួលជំនួយត្រឹមតែ ១២ ពាន់លានដុល្លារប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងចំនួនជាង ៤៥ ពាន់លានដុល្លារដែលត្រូវការ។ នេះក៏ជាចំនួនជំនួយប្រចាំឆ្នាំទាបបំផុតដែលអង្គការពហុភាគីធំបំផុត របស់ពិភព លោកបានទទួលក្នុងរយៈពេលមួយទសវត្សរ៍ ហើយត្រឹមតែគ្រប់គ្រាន់សម្រាប់ ជួយមនុស្ស ៩៨ លាននាក់ប៉ុណ្ណោះ ដែលតិចជាង ២៥ លាននាក់បើប្រៀប ធៀបទៅនឹងឆ្នាំមុន។ សហរដ្ឋអាមេរិកនៅតែជាអ្នកផ្តល់ជំនួយមនុស្សធម៌ ឈានមុខគេរបស់ពិភពលោក ប៉ុន្តែជំនួយបានធ្លាក់ចុះយ៉ាងខ្លាំងពី ១១ ពាន់ លានដុល្លារកាលពីឆ្នាំមុនមកត្រឹម ២,៧ ពាន់លានដុល្លារនៅឆ្នាំនេះ៕

TAG
VOV/VOVworld/អង្គការសហប្រជាជាតិ/អំពាវនាវ/រកថវិកា/ចំនួន ៣៣ ពាន់លានដុល្លារអាមេរិក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត