logo

អង្គការសហប្រជាជាតិអំពាវនាវឱ្យពិភពលោកផ្តោតលើការកសាង "ស្ថាបត្យកម្មនៃ​សន្តិភាព"

2026/3/6 | 11:02:32
(VOVWORLD) - លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៥ ខែមីនា បានអំពាវនាវឱ្យមេដឹកនាំពិភពលោកបញ្ឈប់ការរត់ប្រណាំងសព្វាវុធ និងផ្តោតការវិនិយោគលើ "ស្ថាបត្យកម្មសន្តិភាព" ជំនួសឱ្យ "ឧបករណ៍សង្គ្រាម"។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ រូបថត៖  REUTERS/Heather Khalifa

 នៅក្នុងសាររបស់លោកនៅថ្ងៃទិវាអន្តរជាតិសម្រាប់ការយល់ដឹងអំពីការរំសាយអាវុធ និងមិនរីកសាយអាវុធនុយក្លេអ៊ែរ លោក Antonio Guterres បានសង្កត់ធ្ងន់ថា ការគំរាមកំហែងនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរគឺស្ថិតនៅកម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក នៅពេលដែលភាពតានតឹងទូទាំងពិភពលោកបានជំរុញឱ្យមានការចំណាយលើយោធាខ្ពស់ ការរីកសាយភាយនៃអាវុធផ្ទាល់ខ្លួននិងអាវុធធុនស្រាល រួមជាមួយបច្ចេកវិទ្យាថ្មីៗដែលធ្វើឱ្យជម្លោះកាន់តែសាហាវ។

អគ្គលេខាធិការអង្គការសហប្រជាជាតិបានជំរុញឱ្យសហគមន៍អន្តរជាតិចាត់វិធានការដើម្បីបន្ថយភាពតានតឹង ដោយបញ្ឈប់ការសំញែងកម្លាំងនុយក្លេអ៊ែរ និងការរត់ប្រណាំងសព្វាវុធ។ បើតាមលោក វាដល់ពេលវេលាហើយសម្រាប់ប្រជាជាតិនានាក្នុងការផ្តោតលើការកសាងមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព ជំនួសឱ្យការវិនិយោគលើឧបករណ៍សង្គ្រាម៕

TAG
VOV/VOVworld/អង្គការសហប្រជាជាតិ/ពិភពលោក/ស្ថាបត្យកម្មនៃ​សន្តិភាព

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត