logo

អង្គការសហប្រជាជាតិអំពាវនាវឱ្យមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌក្នុងជម្លោះនៅអ៊ុយក្រែន

2026/2/24 | 07:08:00
(VOVWORLD) - គម្រប់ ៤ឆ្នាំ បន្ទាប់ពីការផ្ទុះឡើងជម្លោះនៅអ៊ុយក្រែន (២៤ កុម្ភៈ ២០២២ - ២៤ កុម្ភៈ  ២០២៦) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់លោកសម្រាប់ "បទ ឈប់បាញ់ជាបន្ទាន់ គ្រប់ជ្រុងជ្រោយ និងគ្មានលក្ខខណ្ឌ" ជាជំហានដំបូង ឆ្ពោះទៅសន្តិភាពដ៏យុត្តិធម៌ យូរអង្វែង និងគ្រប់ជ្រុងជ្រោយ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ REUTERS/Eduardo Munoz)

នៅក្នុងសេចក្តីប្រកាសមួយ ដែលបានចេញផ្សាយនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី ២៣ ខែកុម្ភៈ អគ្គលេខាធិការ លោក Antonio Guterres បានសង្កត់ធ្ងន់ថា វិបត្តិនៅអ៊ុយក្រែននៅតែជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។ ប្រមុខអង្គការសហប្រជាជាតិបានបញ្ជាក់ថា ដំណោះស្រាយដ៏យុត្តិធម៌និងសន្តិភាពត្រូវតែប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងសេចក្តីសម្រេចពាក់ព័ន្ធ ដោយធានាការគោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ខណៈពេលដែលសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់អង្គការក្នុងការចូលរួម និងគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ឆ្ពោះទៅរកគោលដៅនេះ។

នៅថ្ងៃដដែល សហភាពអឺរ៉ុប (EU) មិនទទួលបានការឯកភាពលើកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីឡើយ បន្ទាប់ពីប្រទេសហុងគ្រីបានវេតូសំណើនេះ។ ទីក្រុង Budapest ក៏ត្រូវបានគេរាយការណ៍ថា កំពុងពន្យារពេលប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុបដល់អ៊ុយក្រែន និងអំពាវ នាវឱ្យមានការបន្តប្រតិបត្តិការនៅបំពង់បង្ហូរប្រេង Druzhba។ បំពង់ បង្ហូរប្រេងនេះពីមុនត្រូវបានលើកលែងពីការហាមឃាត់របស់សហភាពអឺរ៉ុបលើការនាំចូលប្រេងរបស់រុស្ស៊ីនៅឆ្នាំ ២០២២ ដើម្បីអនុញ្ញាតឱ្យប្រទេសអឺរ៉ុបកណ្តាលដែលគ្មានឆ្នេរសមុទ្រ មានពេលវេលាស្វែងរកប្រភពផ្គត់ផ្គង់ជំនួស។ កញ្ចប់ទណ្ឌកម្មលើកទី ២០ ត្រូវបានរំពឹងថា នឹងកំណត់គោលដៅកងនាវាដឹកប្រេងរបស់រុស្ស៊ី និងប្រាក់ចំណូលថាមពលរបស់ទីក្រុងមូស្គូ៕

TAG
VOV/VOVworld/អង្គការសហប្រជាជាតិ/បទឈប់បាញ់/គ្មានលក្ខខណ្ឌ/ជម្លោះ/អ៊ុយក្រែន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត