logo

អង្គភាពទ័ពបញ្ជូនកងកម្លាំងទៅចាប់ផ្តើមជួសជុលនិងសាងសង់ផ្ទះដែលខូចខាតដោយទឹកជំនន់

2025/12/4 | 08:52:00
(VOVWORLD) - នាថ្ងៃទី ៣ ខែធ្នូ នៅកំពង់ផែយោធា Cam Ranh បញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ទី ៤ បានរៀបចំការការចេញដំណើរអនុវតុ្តន៍ “ប្រតិបត្តិការក្វាងទ្រុង”។ 
តំបន់លេខ ៣ កងទ័ពជើងទឹកបានចាប់ផ្តើមក្វាងទ្រុង (រូបថត៖ nhandan.vn)

តាមរយៈការសង្កេត ភ្លាមៗ បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការមុន បញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ទី៤ បានបង្កើតក្រុមការងារចំនួន ៤០ (ក្រុមនីមួយៗមានសមាជិកពី ១២ ទៅ ១៧ នាក់) ដើម្បីសម្របសម្រួលជាមួយបញ្ជាការដ្ឋានយោធាខេត្ត Khanh Hoa និង Dak Lak ជួយឧបត្ថម្ភប្រជា ជនក្នុងការជួសជុល និងសាងសង់ផ្ទះចំនួន ១៤ ខ្នង នៅក្នុងតំបន់។

ក៏នៅថ្ងៃទី ៣ ខែធ្នូដែរ ភ្លាមៗ បន្ទាប់ពីពិធីចេញដំណើរអនុវត្ត “ប្រតិ បត្តិការក្វាងទ្រុង” កងពលតូចលេខ ៥៧៥ នៃយោធតំបន់ទី៥ បានរៀបចំការចល័តកម្មាភិបាល និងយុទ្អជនជិត ៥០ នាក់ទៅកាន់ខេត្ត Dak Lak ដើម្បីជួយដល់ការសាងសង់ផ្ទះឡើងវិញជូនគ្រួសារចំនួន ៣ គ្រួសារ។

ទាក់ទងនឹង “ប្រតិបត្តិការក្វាងទ្រុង” ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលផ្ទះរបស់ពួកគេត្រូវបានខូចខាតដោយគ្រោះមហន្តរាយធម្មជាតិ ថ្មីៗនេះនៅក្នុងខេត្តភាគកណ្តាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ នៅថ្ងៃទី ៣ ខែធ្នូ ក៏បានចេញឯកសារមួយដោយស្នើឱ្យមូលដ្ឋាន និងអង្គភាពនានារាយការណ៍ជារៀងរាល់សប្តាហ៍អំពីវឌ្ឍនភាពនៃការសាងសង់ និងជួសជុលផ្ទះសម្រាប់ប្រជាជន ក្រោយរងព្យុះ និងទឹកជំនន់៕

TAG
VOV/VOVworld/អង្គភាពទ័ព/ប្រតិបត្តិការក្វាងទ្រុង/សាងសង់ផ្ទះឡើងវិញ/ទឹកជំនន់

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត