logo

អង្គភាពអាជីវកម្មវៀតណាមផ្សព្វផ្សាយវិស័យកសិកម្មបៃតងនៅផ្សារណាត់ Gulfood

2017/3/2 | 03:14:45

 (VOVworld)-ស្តង់ទំនិញរបស់អង្គភាពអាជីវកម្មវៀតណាមចំនួន៣៣ដែលចូលរួមក្នុង ផ្សារណាត់ Gulfood នៅទីក្រុងឌូបៃ ត្រូវបានភ្ញៀវអន្តរជាតិផ្តោតការយកចិត្ត ទុកដាក់និងទាក់ទងធ្វើអាជីវកម្ម។

 (VOVworld)-ស្តង់ទំនិញរបស់អង្គភាពអាជីវកម្មវៀតណាមចំនួន៣៣ដែលចូលរួម
ក្នុងផ្សារណាត់ Gulfood នៅទីក្រុងឌូបៃ ត្រូវបានភ្ញៀវអន្តរជាតិផ្តោតការយកចិត្ត
ទុកដាក់និងទាក់ទងធ្វើអាជីវកម្ម។

        ចូលរួមក្នុងផ្សារណាត់ Gulfood ឆ្នាំ២០១៧នេះមានវត្តមានអង្គភាពអាជីវកម្ម
ចំ​នួន៥ពាន់មកពី១២០ប្រទេសលើទូទាំងពិភពលោក ដោយមានវត្តមានរបស់ភ្ញៀវ
ទស្សនាជាង៩៥ម៉ឺននាក់មកពី១៧០ប្រទេស។ ហើយវៀតណាមមាន៣៣អង្គភាព
អាជីវកម្មចូលរួមក្នុងផ្សារណាត់លើកនេះផងដែរ។​នេះជា ឱកាសដ៏អស្ចារ្យមួយ
សម្រាប់វិស័យ ផលិតផលកសិកម្មហើយក៏ជាឱកាសសម្រាប់កំណត់ទិសដៅឲ្យផ្នែក
ម្ហូបអាហារនាពេលអនាគតផងដែរ។

ឯកអគ្គរដ្ឋវៀតណាមប្រចាំអេមីរ៉ាតអារ៉ាប់រួម (UAE)លោក Pham Binh Dam កាត់ខ្សែបូរណ៍បើកស្តង់ទំនិញវៀតណាមនៅផ្សារណាត់ Gulfood

ផ្សារណាត់ Gulfood ត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ និងបានចាត់ទុកជាឱកាស
​បើកចេញកាណាល់ចែកចាយសម្រាប់សកម្មភាពអាជីវកម្មលើវិស័យឧស្សាហកម្ម
ចំណីអាហារនិងសេវាទាក់ទិននានា។ ចំពោះវៀតណាមវិញ នេះក៏ជាឱកាសសម្រាប់
អង្គភាពអាជីវកម្មវៀតណាមផ្សព្វផ្សាយផលិតផលរបស់ខ្លួនទៅអតិថិជននិងអង្គភាព
អាជីវកម្មប្រទេសមិត្តផងដែរ។

        លោកស្រី Nguyen Thi Phuong Thao នាយិការរងទទួលបន្ទុកបច្ចេកទេស
បច្ចេកវិទ្យារបស់ក្រុមហ៊ុន VinEco ចំណុះសម្ព័ន្ធក្រុមហ៊ុន VinGroup បានចែករំលែក​
ថា៖ “នេះជាលើកដំបូងដែល VinEco នាំផលិតផលកសិផលរបស់វៀតណាមទៅដល់
បរទេស។ ហើយទីក្រុងឌូបៃជាទីផ្សារពិសេសដូច្នេះយើងខ្ញុំចង់នាំមកទីនេះផលិតផល
ដាំក្នុងផ្ទះកញ្ចក់ដូចជា ស្ពៃបណ្តុះ ប៉េងប៉ោះ និងម្ទេសជាដើម ក្រៅពីនោះយើងខ្ញុំក៏
នាំ​មកឧទ្ទេសនាមនូវប្រៀបខ្លាំងរបស់វៀតណាមដូចជា ក្រូចថ្លុង ស្វាយ ផ្លែស្រកា
នាគជាដើម”។

លោកស្រី Nguyen Thi Phuong Thao (ស្តាំ) នាយិការរងទទួលបន្ទុកបច្ចេកទេស បច្ចេកវិទ្យារបស់ក្រុមហ៊ុន VinEco ចំណុះសម្ព័ន្ធក្រុមហ៊ុន VinGroup

អង្គភាពអាជីវកម្មវៀតណាមបាននាំមកផ្សារណាត់ Gulfood ផលិតផលដ៏សម្បូរ
បែបជាច្រើន។​ស្តង់ទំនិញរបស់វៀតណាមទាក់ទាញការចូលរួមរបស់ទស្សនិកជនជា
ច្រើនកុះករ និងទទួលបានការវាយតម្លៃខ្ពស់របស់ភ្ញៀវអន្តរជាតិ។ តាមរយៈផ្សារណាត់
នេះ ពាណិជ្ជ សញ្ញាមានកិត្យានុភាពរបស់វៀតណាមទទួលបានសញ្ញាសកម្មពីទីផ្សារ
ឌូបៃនេះ ដូចជា ក្រុមទឹកដោះគោ Vinamilk ក្រុមហ៊ុន Hapro និងក្រុមហ៊ុន Lotus Rice
ជាដើម។

ផ្នែកមួយនៃផ្សារណាត់ Gulfood

តំបន់មជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិកត្រូវបានវាយតម្លៃជាទីផ្សារពោរពេញទៅដោយ
 សក្កានុភាពសម្រាប់មុខទំនិញកសិផល ចំណីអាហារវៀតណាម។ ចូលរួមផ្សារណាត់
 នេះក៏ជាឱកាសរួមចំណែកផ្សព្វផ្សាយរូបភាពនៃវិស័យកសិផលបៃតងរបស់វៀត
ណាមទៅកាន់ពិភពលោក។

រូបថតមួយចំនួននៅ ផ្សារណាត់ Gulfood ឆ្នាំ២០១៧ដែលបានរៀបចំនៅ
ទីក្រុងឌូបៃ៖

មុខទំនិញខ្លឹមចន្ទន៍របស់សម្ព័ន្ធក្រុមហ៊ុន LP ទាក់ទាញការយកចិត្តទុកដាក់របស់ អង្គភាពអាជីវកម្មនានានៅឌូបៃ

លោក Vo Trung Hieu នាយកពាណិជ្ជកម្មអន្តរជាតិ Vinamilk ណែនាំជាមួយភ្ញៀវ អន្តរជាតិនូវមុខទំនិញទឹកដោះគោខាប់របស់ក្រុមហ៊ុន

យុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងឆ្នាំ២០១៧របស់ក្រុមហ៊ុន Lafooco អំពីផលិតផលស្វាយចន្ទីនឹងពន្លឿនកិច្ចសហប្រតិបត្តិការទៅក្នុងទីផ្សារមជ្ឈឹមបូព៌ា

អាហារកំប៉ុងរបស់ក្រុមហ៊ុន Tan Phat ក៏ជាមុខទំនិញដែលទទួលបានការយកចិត្ត ទុកដាក់ជាច្រើនរបស់អង្គភាពអាជីវកម្មអន្តរជាតិ

ស្តង់ទំនិញរបស់វៀតណាមទាក់ទាញអង្គភាពអាជីវកម្មមកស្វែងរកនិងភ្ជាប់កិច្ចសហប្រតិបត្តិការ។

ផលិតផលរបស់ VinEco បានចូលរួមផ្សារណាត់នេះជាលើកដំបូង

ទឹកផ្លែឈើក៏ជាផលិតផលប្រៀបខ្លាំងរបស់អង្គភាពអាជីវកម្មវៀតណាម

ស្នាមញូញឺមនៃកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍

អង្កររបស់ Lotus គឺមានវត្តមានមួយរយៈវែងនៅទីផ្សារមជ្ឈឹមបូព៌ាដែរ

មុខទំនិញមួយចំនួនរបស់វៀតណាមចូលរួមនៅក្នុងផ្សារណាត់

ស្តង់ទំនិញរបស់ប្រទេសដទៃ





TAG
VOVworld/vov/អង្គភាពអាជីវកម្ម/វៀតណាម/ផ្សព្វផ្សាយ/វិស័យកសិកម្ម/បៃតង/ផ្សារណាត់/Gulfood

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត