logo

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

2025/12/7 | 11:56:06
(VOVWORLD) - នាថ្ងៃទី ៦ ខែធ្នូ គណៈប្រតិភូនៃមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ខេត្តអានយ៉ាង បានទៅទស្សនា និងជួបធ្វើការជាមួយសមាគមពាណិជ្ជកម្មខ្មែរ-វៀតណាម ដែលជាអង្គការសមាជិកមួយក្នុងចំណោមអង្គការទាំងប្រាំ ចំណុះសមាគមខ្មែរ-វៀតណាមនៅកម្ពុជា (KVA) នៅរាជធានីភ្នំពេញ។
ទិដ្ឋភាពនៃជំនួបធ្វើការ  (រូបថត៖ Van Do/VOV-Phnom Penh)

ដំណើរទស្សនកិច្ចនេះមានគោលបំណងភ្ជាប់ទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការរវាងអាជីវកម្មនៅខេត្តអានយ៉ាង និងអាជីវកម្មនៅកម្ពុជា។

នៅក្នុងជំនួបធ្វើការនេះ លោក ត្រឹន វ៉ាន់ថាំង អនុប្រធានសមាគមពាណិជ្ជកម្មខ្មែរ-វៀតណាម បានឲ្យដឹងថា គោលដៅរបស់សមាគមគឺពង្រីកការចែកចាយទំនិញវៀតណាមទៅកាន់កម្ពុជា ហើយក្នុងពេលជាមួយគ្នានេះ ប្រមូលផ្តុំវិស័យដែលជាចំណុចខ្លាំង របស់អាជីវកម្មអាណិកជនវៀតណាម ដូចជា សំណង់ ដឹកជញ្ជូន កសិកម្ម នេសាទ សេវាកម្ម... និងផ្តល់ធនធានមនុស្សដែលមានគុណភាព និងមានប្រសិទ្ធភាពសម្រាប់អាជីវកម្ម។

សហគ្រាសនានាចែករំលែកអំពីផលិតផលនៅក្នុងជំនួបធ្វើការ  (រូបថត៖ Van Do/VOV-Phnom Penh)

តំណាងគណប្រតិភូមជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ខេត្ត អានយ៉ាង លោក ហ្វាម គួ ហ៊ុង នាយកប្រតិបត្តិនៃ ប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម Gbi ក្រុមហ៊ុន Greenmech វៀតណាមបានឲ្យដឹងថា  នឹងគាំទ្រសមាគមពាណិជ្ជកម្មខ្មែរ-វៀតណាម ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថល ដើម្បីឱ្យសមាគមមានឧបករណ៍ និងមធ្យោបាយលើកកម្ពស់ការតភ្ជាប់និងផ្សព្វផ្សាយកាន់តែខ្លាំងឡើង នៅពេលខាងមុខ៕

TAG
VOV/VOVworld/អង្អភាពជីវកម្ម/ខេត្តអានយ៉ាង/ពង្រីកកិច្ចសហប្រតិបត្តិការ/ស្វែងរកឱកាស/វិនិយោគ/កម្ពុជា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត