logo

អចិន្ត្រៃយ៍គណៈលេខាធិការលោក Dinh The Huynh ជួបសម្តែងការគួរសមអគ្គលេខាធិការអ.ស.ប

2016/10/28 | 10:06:16
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចអាមេរិក​នាថ្ងៃទី២៧តុលា លោក Dinh The Huynh អចិន្ត្រៃយ៍គណៈលេខាជិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាម
លោក Dinh The Huynh ជួបសម្តែងការគួរសមអគ្គលេខាធិការអ.ស.ប លោក Ban Ki-moon

(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចអាមេរិក​នាថ្ងៃទី២៧តុលា លោក
Dinh The Huynh អចិន្ត្រៃយ៍គណៈលេខាជិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ
និស្តវៀត ណាមបានអញ្ជើញទៅទស្សនាទីស្នាក់ការអ.ស.បប្រចាំនៅទីក្រុងញូវយ៉ក
និងជួប សម្តែងការគួរសមអគ្គលេខាធិការអ.ស.បលោក Ban Ki-moon ។ នៅទីនេះ
លោក Dinh The Huynh បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនិងការជួយ
ឧបត្ថម្ភ ដ៏ថ្លៃថ្នាដែលអង្គការអ.ស.បផ្តល់ឲ្យវៀតណាមសម្រាប់ជួយវៀតណាំមជំ
នេះពុះពារនូវ ផលវិបាកក្រោយសង្គ្រាមនិងអភិវឌ្ឍន៍ប្រទេសជាតិ។ លោក Dinh
The Huynh មាន បំណងថា អ.ស.បនឹងបន្តគាំទ្រនិងរឹតបន្តឹងកិច្ចសហប្រតិបត្តិការ
ជួយវៀតណាមរក្សា នូវសមិទ្ធិនៃគោលដៅអភិវឌ្ឍន៍សហសវត្ស (MDGs) រួមទាំង
អនុវត្តរបៀបវារៈ២០៣០ ស្តីពីការអភិវឌ្ឍន៍និរន្តរភាពនិងទប់ទល់ជាមួយបម្រែ
បម្រួលអាកាសធាតុ។

        រីឯខ្លូនវិញ អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon មានបំណងថា វៀត
ណាមនឹងបន្តកិច្ចសហប្រតិបត្តិការមោះមុតជាមួយអ.ស.បលើបណ្តាសកម្មភាពរួម
 ក្នុង នោះមានសកម្មភាពរក្សាសន្តិភាព រួមចំណែកយ៉ាងសកម្មចូលក្នុងការកសាង
និងអនុវត្ត ប្រកបដោយប្រសិទ្ធិភាពនូវបញ្ហាស្នូលមួយចំនួនក៏ដូចជាកម្មវិធីដទៃ
របស់អ.ស.បនា ពេលខាងមុខ។ លោក Ban Ki-moon មានបំណងចង់ឲ្យភាគីទាក់
ទិននានាជួបសន្ទនា ដោះស្រាយជម្លោះដោយសន្តិវិធី សមស្របទៅនឹងធម្មនុញ្ញ
អ.ស.បនិងច្បាប់អន្តរជាតិ ព្រមទាំងសម្តែងនូវការស្រុះចិត្តគំនិតលើទស្សនៈរបស់
 វៀតណាមក្នុងការដោះស្រាយរាល់បញ្ហាសន្តិសុខតំបន់ ដែលក្នុងនោះមានបញ្ហា
សមុទ្រខាងកើតផងដែរ៕

TAG
VOVworld/vov/អចិន្ត្រៃយ៍/គណៈលេខាធិការ/លោក Dinh The Huynh/សម្តែងការគួរសម/អគ្គលេខាធិការ/អ.ស.ប

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត