logo

អាជ្ញាធររុស្ស៊ី៖ សន្តិភាពអាចសម្រេចបានតាមរយៈការសន្ទនា

2026/2/23 | 09:13:00
(VOVWORLD) - អាជ្ញាធរសហព័ន្ធរុស្ស៊ីបន្តសង្កត់ធ្ងន់លើតួនាទីនៃការចរចាដោយផ្ទាល់ក្នុងដំណើរការដោះស្រាយជម្លោះអ៊ុយក្រែន ក្នុងបរិបទដែលការពិគ្រោះយោបល់ត្រីភាគីនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អាចនឹងបន្តក្នុងពេលឆាប់ៗនេះ។

នៅថ្ងៃទី ២២ ខែកុម្ភៈ នៅលើបណ្តាញសង្គម X លោក Kirill Dmitriev បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគបរទេស និងជានាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បានចាត់ទុកថា សន្តិភាពអាចសម្រេចបានតាមរយៈការសន្ទនា។ សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីបទសម្ភាសន៍ជាមួយលោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកដោយកាសែត Fox News។ លោក Witkoff បានឲ្យដឹងថា នៅក្នុងជំនួបនានា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin "តែងតែស្មោះត្រង់" ហើយបានចែករំលែកយ៉ាងច្បាស់អំពី "ខ្សែបន្ទាត់ក្រហម" របស់រុស្ស៊ី។ លោក Witkoff បាននិយាយថា លោកបានជួបជាមួយលោកប្រធានាធិបតី Putin ចំនួន ៨ ដង ហើយបានសង្កត់ធ្ងន់ថា ការយល់ច្បាស់ពីគោលជំហរ មូលហេតុ និងគោលដៅរបស់រុស្ស៊ីគឺចាំបាច់សម្រាប់ការឈានដល់កិច្ចព្រមព្រៀងយូរអង្វែងមួយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ       រុស្ស៊ី ការចរចាទាក់ទងនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែននៅប្រទេសស្វីស អាចចាប់ផ្តើមឡើងវិញនៅដើមសប្តាហ៍នេះ៕

TAG
VOV/VOVworld/សន្តិភាព/ការសន្ទនា/រុស្ស៊ី/អ់ុយក្រែន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត