logo

អញ្ជើញទស្សនាមហោស្រពរចនាច្នៃប្រឌិតទីក្រុងហាណូយឆ្នាំ ២០២៣

2023/11/23 | 10:04:00

(VOVWORLD) - ស្នាដៃសិល្បៈបានបង្កើតបរិយាកាសស្រស់ស្អាត ចម្រុះពណ៌នៅរោងចក្ររថភ្លើង Gia Lam (ខ័ណ្ឌ Long Bien) ក្នុងឱកាស មហោស្រពរចនាច្នៃប្រឌិតទីក្រុងហាណូយឆ្នាំ ២០២៣។

  

មហោស្រពរចនាច្នៃប្រឌិតទីក្រុងហាណូយឆ្នាំ ២០២៣ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកានៅតាមគោលដៅបេតិកភណ្ឌឧស្សាហកម្មជាច្រើននៅទីក្រុងហាណូយដូចជា៖ ស្ថានីយ៍រថភ្លើង Long Bien ស្ពាន Long Bien ល្បាក់ទឹក Hang Dau សួនឧទ្យាន Van Xuan ... ក្នុងនោះ រោងចក្ររថភ្លើង Gia Lam គឺជាចំណុចលេចធ្លោនៃ មហោស្រពឆ្នាំនេះ។

ក្នុងក្របខ័ណ្ឌនៃមហោស្រព មានលំហសិល្បៈ និងកន្លែងរៀបចំព្រឹត្តិការណ៍ប្រមាណ ១០ ក្នុងស្ថានីយរថភ្លើង។

ក្នុងបរិវេណស្ថានីយ៍រថភ្លើង តាមរយៈស្ថាបត្យកម្ម និងសម្ភារៈនៅទីនេះ សិល្បករអាចស្រមើស្រមៃ និងនិពន្ធ។ រូបថត៖ ស្នាដៃ "សួនស្ថានីយ៍រថភ្លើង" ដែលត្រូវបានបំផុសគំនិតពីស្មៅដែលដុះនៅក្នុងបរិវេណស្ថានីយ៍រថភ្លើង។

នៅរោងចក្រលេខ ៣ និងលេខ ៥ គឺជាពិព័រណ៍សិប្បកម្មសិល្បៈ។


ពិព័រណ៌សិល្បៈ "សម្លេងហៅ" របស់វិចិត្រការិនី Thu Tran ជាមួយនឹងផ្ទាំងគំនូរប្រវែងពី ៤០ ទៅ ៦០ ម៉ែត្រ ដែលត្រូវបានព្យួរនៅលើពិដាននៃរោងចក្រ 3B1។

ស្នាដៃដែលធ្វើពីឫស្សី និងផ្តៅរបស់អ្នកនិពន្ធ Vo Tan Tan មកពីទីក្រុង Hoi An។

ស្លាបមួយគូដែលធ្វើពីស្បែកជើងរាប់រយ ទាក់ទាញយុវជនមកថតរូប។

ភ្ញៀវទេសចរបរទេសពិតជាមានការភ្ញាក់ផ្អើល ហើយមានចំណាប់អារម្មណ៍ចំពោះបរិយាកាសសិល្បៈដ៏វិសេសវិសាលនេះ។

ភ្ញៀវទេសចរត្រូវបានចូលរួម workshop ជាច្រើនដូចជា៖ ប៉ាក់ចរបាប ធ្វើខ្មុកម្រ័ក្សណ៍ សូនរូប និងគូរគំនូរ។

នេះក៏ជាគោលដៅដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ឪពុកម្តាយនិងកូនៗទៅលេង។

កុមារប្រើប្រាស់ទៀនដើម្បីចូលរួមពិពណ៌ នៅស្ថានីយ៍ថាមពល 33B

Pavilion "លំហស្ថាបត្យកម្ម និងសិល្បៈរោងចក្រ" ជាមួយនឹងរចនាបទ្មថ្មីថ្មោង ដែលទទួលបានចំណាប់អារម្មណ៍ពីទស្សនិកជន

យោងតាមគណៈចាត់តាំង ក្នុងអំឡុងពេលមហោស្រព នឹងមានសកម្មភាពវប្បធម៌ជាង ៦០ ជាមួយនឹងសំណង់ឧទ្ទេសនាមស្ថាបត្យកម្មចំនួន ៤ ពិពណ៌ជាង ២០ សិក្ខាសាលាជាង ២០ ដើម្បីបម្រើភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិផងដែរ៕


 

TAG
VOV/VOVworld/អញ្ជើញទស្សនា/មហោស្រព/រចនាច្នៃប្រឌិត/ទីក្រុងហាណូយឆ្នាំ ២០២៣

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត