logo

អញ្ជើញទស្សនា "វាលស្រែជម្រាល់ភ្នំ Mam Xoi " នៅតំបន់ព្រៃភ្នំ Mu Cang Chai

2022/6/22 | 12:00:00
(VOVWORLD) - ដោយស្ថិតនៅតំបន់ស្នូលនៃកេរ្កិ៍ដំណែលជាតិពិសេសរមណីយដ្ឋានវាលស្រែជម្រាលភ្នំ Mu Cang Chai ខេត្ត Yen Bai នោះ ទួលដី Mam Xoi (រូបរាងដូចផ្លែរ៉ាសប៊ឺរី ) នៅឃុំ La Pan Tan គឺជាគោលដៅមួយក្នុងចំណោមគោលដៅដ៏ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករទាំងជិត ទាំងឆ្ងាយ។ 
សកម្មភាពកាប់ឆ្កាដី

ប៉ុន្តែ មានមនុស្សយ៉ាងតិចណាស់ដែលដឹងថា ដើម្បីបង្កើតរមណីយដ្ឋាន Mam Xoi ដូចបច្ចុប្បន្ននេះ គ្រួសាររបស់លោកស្រី Lu Thi Ly មកពីភូមិ Ta Chi Lu ឃុំ La Pan Tan ត្រូវចំណាយកម្លាំងកាយចិត្តយ៉ាងច្រើន កាប់ឆ្កាដី និងតុបតែងកែលម្អ ដើម្បី គោលដៅទេសចរណ៍ " Mam Xoi មាស" នេះកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

កាលពីមុនទួលដី Mam Xoi និងវាលស្រែជម្រាលភ្នំជាច្រើននៅឃុំ La Pan Tan មិនអាចធ្វើផលិតកម្មបានឡើយ ដោយសារខ្វះទឹក។ ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋតែងតែលែងក្របី និងគោចូលស្រែ ដោយបង្កការខូចខាតដល់ភ្លឺស្រែ និងទេសភាពទួលភ្នំ។ នៅពេលនោះ គ្រួសារលោកស្រី Lu Thi Ly ត្រូវចាត់ចែងគ្នាទៅវិញទៅមកមើលថែ ជួសជុល និងការពារវាលស្រែ។ លោកស្រី Lu Thi Ly បានឲ្យដឹងថា៖ “ថ្វីត្បិតតែការមើលថែទាំវាល់ស្រែមិនពិបាកក៏ដោយ ប៉ុន្តែត្រូវចំណាយពេលវេលាជាច្រើន ដោយសារការធ្វើដំណើរឆ្ងាយពេក។ ទោះជាយ៉ាងណាកដោយ ដើម្បីការពារទេសភាពទួលដី Mam Xoi គ្រួសារខ្ញុំនៅតែចុះវាលស្រែ កែលម្អ និងជួសជុលការខូចខាតដែលបណ្តាលមកពីភ្លៀងធ្លាក់យ៉ាងខ្លាំង និងគោក្របី”។

លោកស្រី Lu Thi Ly បានឲ្យដឹងថា ដើម្បីបង្កើតទួលដី Mam Xoi ដ៏ស្រស់ស្អាតដូចបច្ចុប្បន្ននេះគ្រួសារលោកស្រីបានឆ្លងកាត់ការកាប់ឆ្កាដ៏លំបាក ដោយមិនចេះហត់នឿយ ដើម្បីការពារ កែលម្អ និងថែរក្សាទេសភាពដ៏ស្រស់បំព្រង កម្ររបស់ទួលដី Mam Xoi នេះ។ ចាប់ពីចុងខែឧសភា រៀងរាល់ឆ្នាំ លោកស្រី និងក្រុមគ្រួសារ ត្រូវជីកប្រឡាយ ដើម្បីយកទឹកពីខាងលើមកវាលស្រែប្រមាណ ៥ គីឡូម៉ែត្រ ដើម្បីត្រៀមរៀបចំធ្វើដីស្រែ សាបព្រួស និងភ្ជួររាស់។ លោកស្រីនៅតែចងចាំថាកាលពីជាង ៣០ ឆ្នាំមុន ទួលដី Mam Xoi ត្រឹមតែជាភ្នំមួយដូចភ្នំដទៃទៀត។ ក្រោយពីពេលរៀបការរួចមក លោកស្រី និងប្តីបានចុះកាប់ឆ្កាទៅទីនោះ។ ក្រោយរយៈពេលជាង ២ ខែ ជីកចាក់ដីទាំងយប់ទាំងថ្ងៃ ដោយប្រើប្រាស់ឧបករណ៍ដ៏សាមញ្ញាដូចជាចប និងប៉ែលនោះ លោកស្រីនិងប្តីខ្លួនបានបង្កើតវាលស្រែជម្រាលភ្នំមួយ។ លោកស្រីបានឲ្យដឹងថា៖ “ទួលដី និងភ្នំនៅទីនេះមានថ្មច្រើនណាស់ ដូច្នេះហើយការងារកាប់ឆ្កាជួបការលំបាកណាស់ ពោលគឺយើងខ្ញុំត្រូវប្រើប្រាស់ទាំងចប និងប៉ែលផង ហើយរើសថ្មដោយដៃទៀតផង ដូច្នេះហើយ មានថ្ងៃខ្លះ យើងខ្ញុំបានធ្វើស្រែ ពី ១ ទៅ ២ ម៉េត្រការ៉េតែប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ យើងខ្ញុំនៅតែប្ដេជ្ញាចិត្តខិតខំប្រឹងប្រែង ដើម្បីបង្កើតវាលស្រែផងដែរ”។

លោកស្រី Lu Thi Ly បានចែករំលែកថា លោកស្រីពិតជាសប្បាយរីករាយណាស់ ព្រោះថាវាលស្រែរបស់ខ្លួនបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះរបស់ស្រុក និងខេត្ត។ ដូច្នេះហើយ គ្រួសារលោកស្រីនឹងខិតខំប្រឹងប្រែងថែរក្សាទួលដី Mam Xoi ដើម្បីទាក់ទាញភ្ញៀវមកទស្សនាឲ្យកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រីក៏មានគោលបំណងថា អាជ្ញាធរនឹងយកចិត្តទុកដាក់ថែមទៀត ដើម្បីអភិរក្ស និងពង្រីកទេសភាពរបស់ទួលដី Mam Xoi។ លោកស្រីបានឲ្យដឹងថា៖ “គ្រួសារខ្ញុំមានគោលបំណងថា ថ្នាកដឹកនាំឃុំយកចិត្តទុកដាក់ ជួយឧបត្ថម្ភ ដើម្បី ធានាផលិតកម្ម។ ទន្ទឹមនឹងនេះ រកវិធីសាស្ត្រដើម្បីធ្វើស្រែបានមួយរដូវទៀតផងដែរ”។

នៅឆ្នាំ ២០០៧ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានទទួលស្គាល់រមណីដ្ឋានវាលស្រែជម្រាលភ្នំដ៏វិសេសវិសាលនៅ Mu Cang Chai ខេត្ត Yen Bai ជារមនីយដ្ឋានថ្នាក់ជាតិ។ នាថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៩ នាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចចិត្តស្តីពីការរៀបចំណាត់ថ្នាក់កេរ្កិ៍ដំណែលជាតិពិសេស (ដំណាក់កាលទី ១០) ចំពោះកេរ្កិ៍ដំណែលចំនួន ៧ក្នុងនោះមានរមណីយដ្ឋានវាលស្រែជម្រាលភ្នំ Mu Cang Chai ផងដែរ។

លោក Nguyen Tien Binh ប្រធានការិយាល័យវប្បធម៌ស្រុក Mu Cang Chai បានឲ្យដឹងថា៖ រួមជាមួយទួលដី Mam Xoi នៅ La Pan Tan នោះ ក្នុងចំណោមវាលស្រែជម្រាលភ្នំជាង ៧ ០០០ហិកតានៅទីនេះនៅមានគោលដៅគួរឲ្យទាក់ទាញជាច្រើនទៀត។ លោក Nguyen Tien Binh បានឲ្យដឹងថា៖ “យើងខ្ញុំបានបង្កើនការងារឃោសនា លើកកម្ពស់ការយល់ដឹងនិងការទទួលខុសត្រូវចំពោះប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្នុងការថែរក្សា ការពារ និងពង្រីកតម្លៃបេតិកភណ្ឌ។ ទន្ទឹមនឹងនេះ ថែរក្សា អភិរក្សរាល់តម្លៃវប្បធម៌ប្រពៃណីក្នុងសហគមន៍ ដោយផ្សារភ្ជាប់ជាមួយវប្បធម៌ធ្វើវាលស្រែជម្រាលភ្នំ សំដៅបង្កើតផលិតផលទេសចរណ៍ស្និទ្ធស្នាល និងប្រកបដោយលក្ខណៈនិរន្តរភាពខ្ពស់ផងដែរ”។

 "វាលស្រែជម្រាល់ភ្នំ Mam Xoi " នៅតំបន់ព្រៃភ្នំ Mu Cang Chai

ដោយមានបាតដៃដ៏ឧស្សាហ៍ព្យាយាម និងច្នៃប្រឌិត បងប្អូនជនរួមជាតិ Mong នៅ Mu Cang Chai ក្នុងនោះមានគ្រួសារលោកស្រី Lu Thi Ly បានឆ្លាក់លើខ្នងភ្នំនូវ "ផ្ទាំងគំនូរ" វាលស្រែជម្រាលភ្នំដ៏ស្រស់ស្អាត។ ដូច្នេះហើយ មនុស្សគ្រប់រូប ដែលធ្លាប់បានអញ្ជើញទស្សនារាលស្រែជម្រាលភនំដ៏អស្ចារ្យនេះ នឹងមិនអាចបំភ្លេច ហើយនៅតែមានគោលបំណងចង់វិលត្រឡប់ម្តងទៀតផងដែរ៕

TAG
VOV/VOVworld/អញ្ជើញទស្សនា "វាលស្រែជម្រាល់ភ្នំ Mam Xoi " នៅតំបន់ព្រៃភ្នំ Mu Cang Chai

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត