logo

អញ្ជើញមកទស្សនាភាពស្រស់ស្អាតគួរឲ្យទាក់ភ្នែករបស់វាលផ្កា tam giac mach នៅខេត្ត Ha Giang

2020/12/12 | 10:00:00
(VOVWORLD) - នៅក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ទេសភាពនៅខេត្ត Ha Giang កាន់តែស្រស់បំព្រងថែមទៀត ជាមួយនឹងវាលផ្កា tam giac mach លាតសន្ធឹងលើចង្កះភ្នំ ដែលកំពុងរីកស្គុះស្គាយបង្អួតសម្រស់។ 

 នៅក្នុងរយៈពេលដើមសិសិររដូវ តំបន់ព្រៃភ្នំ Ha Giang ហាក់ដូចជាបានស្លៀកពាក់អាវថ្មីមួយឈុត ជាមួយពណ៌ស្វាយ ពណ៌ស និងពណ៌ផ្កាឈូកនៃផ្កា tam giac mach។

 រដូវផ្កា tam giac mach ក៏ជារដូវទេសចរណ៍និងរដូវស្អាតបំផុតក្នុងឆ្នាំនៃខេត្ត Ha Giang ផងដែរ។

 រដូវផ្កា tam giac mach ចាប់ផ្ដើមពីចុងសរទរដូវ ហើយអាចអូសបន្លាយរហូតដល់ដំណាច់បុណ្យចូលឆ្នាំថ្មីប្រពៃណី។

នៅប៉ុន្មានឆ្នាំកន្លងមក ផ្កា tam giac mach ត្រូវបានគេដាំនៅទីកន្លែងជាច្រើន ប៉ុន្តែ ចំណាប់អារម្មណ៍ដែលបានសម្របខ្លួនចូលក្នុងទស្សនីយភាពដ៏សុខសាន្ត ហើយគយគន់វាលផ្កា tam giac mach នៅក្នុងបរិយាកាសត្រជាក់តិចៗនៅតំបន់ព្រៃភ្នំដូចនឹងខេត្ត Ha Giang នោះ គឺពិបាករកឃើញនៅកន្លែងផ្សេងៗណាមួយឡើយ។

 ក្រៅពីនោះ ដំណាំ tam giac mach ក៏ជាដំណាំអាហារមួយប្រភេទដូចនឹងពោតនិងស្រូវអញ្ចឹងដែរ។

ជនជាតិភាគតិចប្រើប្រាស់គ្រាប់ tam giac mach ដើម្បីកិនជាម្សៅ ឬចម្អិនជាមួយពោត ដែលក្លាយទៅជាស្រាពិសេសមួយប្រភេទដោយមានរស់ជាតិឈ្ងុយឆ្ងាញ់។ ដើម tam giac mach ខ្ចីអាចយកមកស្ងោរសម្រាប់ទទួលទានដូចបន្លែ ហើយដើមចាស់អាចយកធ្វើជាចំណីសម្រាប់បសុសត្វផងដែរ។

 ផ្កា tam giac mach បានក្លាយទៅជានិមិត្តរូបនៃកម្លាំងរស់ដ៏ខ្លាំងក្លារបស់ប្រជាជនប្រចាំតំបន់ ដែលបានជំនះពុះពារលើការលំបាកវេទនា ដើម្បីកសាងជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរឡើង។

ជាពិសេស រូបភាពកុមារជនជាតិភតាគតិចប្រឡែងនៅលើវាលផ្កា tam giac mach នឹងបន្សល់ទុកមកការចាប់អារម្មណ៍ដែលពិបាកបំភ្លេចបានចំពោះភ្ញៀវទេសចរជាក់ជាពុំខាន។

 ដោយបង្កប់អត្ថន័យជាច្រើនយ៉ាងដូច្នេះ ខេត្ត Ha Giang បានសម្រេចចិត្តរៀបចំពិធីបុណ្យដោយឡែកមួយអំពីប្រភេទផ្កានេះ ដែលចាប់ផ្ដើមពីខែតុលាជារៀងរាល់ឆ្នាំ។

 ពិធីបុណ្យផ្កា tam giac mach តែងតែទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករពីគ្រប់ទិសទីមកទស្សនាជារៀងរាល់ឆ្នាំ។

ឆ្លងកាត់រដូវពិធីបុណ្យចំនួន៦រដូវ មិនត្រឹមតែផ្កា tam giac mach ប៉ុណ្ណោះទេ ថែមទាំងភាពស្រស់ស្អាតនៃធម្មជាតិនិងមនុស្សតំបន់ពាយព្យបានរីកសាយភាយយ៉ាងទូលំទូលាយនៅទាំងក្នុងនិងក្រៅប្រទេស៕


TAG
VOV/VOVworld/ផ្កា/ព្រៃភ្នំ/វៀតណាម/Ha Giang/tam giac mach

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត