logo

អញ្ជើញមកផ្សារ Pa Co ទស្សនាចរបាប់ចម្រុះពណ៌

2020/9/12 | 09:27:48
(VOVWORLD) - នៅតាមផ្លូវធ្វើដំណើរមកដល់ Moc Chau ខេត្ត Son La លោកអ្នកនាងសូមកុំភ្លេចបង្អង់ដំណើរនៅ ផ្សារ Pa Co ដែលជាទីប្រជុំផ្សារតែម្ដងគត់ក្នុងថ្ងៃអាទិត្យជារៀងរាល់សប្ដាហ៍។

 ផ្សារ Pa Co របស់ជនជាតិ Mong ស្ថិតនៅក្នុងចន្លោះរវាងឃុំចំនួន៣នោះគឺឃុំ Hang Kia ឃុំ Pa Co និងឃុំ Loong Luong។

 ផ្សារនេះប្រជុំតែម្ដងគត់នៅថ្ងៃអាទិត្យជារៀងរាល់សប្ដាហ៍។

 មុខទំនិញក្រណាត់ចរបាប់សម្រាប់តុបតែងលើសម្លៀកបំពាក់ជាមុខទំនិញពេញនិយមរបស់នារីៗនៅពេលមកដល់ផ្សារនេះ។

 ចំណុចគួរឲ្យចាប់អារម្មណ៍បំផុតចំពោះភ្ញៀវទេសចរនោះគឺតំបន់ដាក់លក់ខោអាវ និងវត្ថុធាតុដើមសម្រាប់តម្បាញចរបាប់។

 ផលិតផលនៅទីនេះមានសំពត់ អាវ មួក កន្សែងដែលធ្វើជារបៀបសិប្បកម្មយ៉ាងល្អិតល្អន់និងល្អប្រណិត។

 ខ្សែក្រណាត់ចរបាប់ជាគ្រឿងបន្លាស់ដែលមិនអាចខ្វះបាននៅលើសម្លៀកបំពាក់របស់ស្ត្រីជនជាតិ Mong។

 ហាងលក់សម្លៀកបំពាក់ទាក់ទាញនារីៗមកទស្សនានិងជ្រើសទិញជាច្រើន។

សម្លៀកបំពាក់ដែលបានដាក់លក់នៅផ្សារនេះភាគច្រើនគឺត្រូវបានធ្វើឡើងដោយស្ត្រីជនជាតិ Mong ផ្ទាល់តែម្ដង។

ផ្សារ Pa Co ប្រដូចជាផ្ទាំងគំនូរចរបាប់ចម្រុះពណ៌ដ៏ត្រចះត្រចង់។

 ស្ត្រីជនជាតិ Mong ម្នាក់ឧទ្ទេសនាមអំពីសម្លៀកបំពាក់ដោយមានតម្លៃរាប់លានដុង។

ដោយសារផលប៉ះពាល់នៃជម្ងឺ Covid-19 ផ្សារ Pa Co មិនសូវមានភ្ញៀវទេសចរអន្តរជាតិមកទស្សនានោះឡើយ។

ទោះបីជាមានភ្ញៀវតិចតួចក៏ដោយ ប៉ុន្តែជនរួមជាតិនៅទីនេះបានឲ្យដឹងថា ការប្រជុំផ្សារបានក្លាយទៅទំលាប់ទៅហើយ។ ពួកគេមកដល់ទីនេះមិនត្រឹមតែដើម្បីលក់ទំនិញប៉ុណ្ណោះទេ ថែមទាំងដើម្បីសួរសុខទុក្ខហើយជួបសំណេះសំណាលគ្នាទៀតផង។

ផ្សារ Pa Co បានក្លាយទៅជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិដែលមានបំណងចង់ស្វែងយល់ពីលក្ខណៈវិសេសវិសាលនៃផ្សារប្រពៃណីមួយនៅតំបន់ព្រៃភ្នំប៉ែកពាយ័ព្យ៕


TAG
VOV/VOVworld/Pa Co/ផ្សារ/ជនជាតិភាគតិច/ព្រៃភ្នំ/ចរបាប់/ក្រណាត់

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត