logo

អាណិកជនវៀតណាម ១០០០នាក់ នឹងចូលរួមកម្មវិធី និទាឃរដូវមាតុភូមិឆ្នាំ២០២៦

2026/1/26 | 11:43:09
(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៦ គណៈកម្មាធិការរដ្ឋទទួលបន្ទុកកិច្ចការជនវៀតណាមនៅឯបរទេស - ក្រសួងការបរទេស សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ នឹងរៀបចំកម្មវិធី និទាឃរដូវមាតុភូមិឆ្នាំ២០២៦ ក្រោមប្រធានបទ "សេចក្តីប្រាថ្នារបស់វៀតណាម៖ សន្តិភាព និងសម្បូរណ៍រុងរឿង" នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃទី២១ នៃខែទី១២ តាមច័ន្ទគតិ)។

តាមការគ្រោងទុក អាណិកជនវៀតណាមប្រមាណ ១០០០នាក់ នឹងចូលរួមកម្មវិធីនេះ ក្នុងនោះមានអាណិកជនវៀតណាមគំរូចំនួន ១០០នាក់ នឹងចូលរួមសកម្មភាពនយោបាយ វប្បធម៌និងសង្គមដ៏មានអត្ថន័យផ្សេងៗនៅទីក្រុងហាណូយ និងខេត្តនិញប៊ិញ។ ព័ត៌មាននេះ ត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែមករា នៅទីក្រុងហាណូយ ដោយគណៈកម្មាធិការរដ្ឋទទួលបន្ទុកកិច្ចការជនវៀតណាមនៅឯបរទេស។

"និទាឃរដូវមាតុភូមិ" គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋ ចំពោះសហគមន៍ជនវៀតណាមនៅឯបរទេស ហើយក៏ជាឱកាសសម្រាប់ជនវៀតណាមនៅបរទេស វិលត្រឡប់មកវិញ ដើម្បីជួបជុំគ្នា និងភ្ជាប់ទំនាក់ទំនងជាមួយមាតុភូមិ និងប្រទេសជាតិ នៅក្នុងបរិយាកាសកក់ក្តៅនៃបុណ្យចូលឆ្នាំប្រពៃណី។

តាមផែនការ ចំណុចលេចធ្លោនៃកម្មវិធី “និទាឃរដូវនៅមាតុភូមិឆ្នាំ ២០២៦” គឺ អាណិកជនវៀតណាមគំរូប្រហែល ១០០ នាក់ចូលរួមក្នុងពិធីអុជធូប និងព្រលែងត្រីគល់រាំងនៅបឹង Hoan Kiem ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋ និងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋនៅថ្ងៃទី ៨ ខែកុម្ភៈ៕

TAG
VOV/VOVworld/អាណិកជន/វៀតណាម/និទាឃរដូវមាតុភូមិ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត