logo

អតីតយុទ្ធជន Nguyen Hong Phong៖ ពិការប៉ុន្តែមិនខ្វិន

2025/3/6 | 08:00:00

(VOVWORLD) - អតីតយុទ្ធជន Nguyen Hong Phong  នៅភូមិ Phu Yen ឃុំ Phuc Lam ស្រុក My Duc ទីក្រុងហាណូយ គឺជាអតីតយុទ្ធជនពិការគំរូមួយរូប ធ្វើសេដ្ឋកិច្ចពូកែក្នុងមូលដ្ឋាន។ នៅពេលវិលត្រឡប់មកពីសមរភូមិវិញ ថ្វីត្បិតតែមានរបួសស្នាមក្នុងសង្គ្រាមក៏ដោយ ក៏ យុទ្ធជនពិការ Nguyen Hong Phong តែងតែព្យាយាមពុះពាររាល់ការលំបាក ធ្វើសេដ្ឋកិច្ចពូកែ ដោយហេតុនេះ លោកមិនត្រឹមតែធានាដល់ជីវភាពរស់នៅរបស់គ្រួសារប៉ុណ្ណោះទេ ថែមទាំងបានជួយដល់ជនពិការជាច្រើននាក់ទៀតដែលមានស្ថានភាពលំបាក ឈានឡើងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

រោងចក្រកាត់ដេររបស់អតីតយុទ្ធជន Nguyen Hong Phong តែងតែពោរពេញទៅដោយសំណើច (រូបថត៖ VTV1)

នៅភូមិ Phu Yen ឃុំ Phuc Lam ស្រុក My Duc នៃទីក្រុងហាណូយ មានរោងចក្រកាត់ដេរតូចមួយ ដែលមានម៉ាស៊ីនតែប៉ុន្មានគ្រឿងប៉ុណ្ណោះ ប៉ុន្តែមានពេលខ្លះ រោងចក្រនេះអាចផលិតឯកសណ្ឋានបានរហូតដល់ទៅ ៣.០០០សម្រាប់ផងដែរ។ នេះជារោងចក្រកាត់ដេរដោយលោក Nguyen Hong Phong បង្កើតឡើង ហើយក្រៅពីនោះ នៅមានរោងចក្រមួយចំនួនទៀតស្ថិតរាយប៉ាយពាសពេញភូមិ ក្នុងផ្ទះផ្ទាល់របស់គ្រួសារជាងកាត់ដេរដែលធ្វើការនៅក្នុងរោងចក្ររបស់លោក Phong។ អ្វីដែលរោងចក្រកាត់ ដេរនេះនាំមកជូនគឺមិនត្រឹមតែការកាត់ដេរយ៉ាងប្រយ័ត្នប្រយែងផលិត ផលសម្លៀកបំពាក់ដែលមានគុណភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ភាពរីករាយដល់ស្ត្រីជាច្រើននាក់នៅក្នុងភូមិផងដែរ។

រោងចក្រកាត់ដេរនេះត្រូវបានអតីតយុទ្ធជន Nguyen Hong Phong (កើតនៅឆ្នាំ ១៩៥៤) បង្កើតឡើង ដោយមានបំណងចង់ជួយបង្កើតការងារធ្វើសម្រាប់គ្រួសារដែលមានស្ថានភាពលំបាក កូនយុទ្ធជនមានជំងឺនិងជនពិការក្នុងមូលដ្ឋាន។ លោក Nguyen Hong Phong បានចែករំលែកថា៖ “នៅទីនេះ ប្អូនៗកុមារភាគច្រើនជាកូនរបស់យុទ្ធជនពិការ ដែលពុំមានការងារធ្វើ។ ខ្ញុំក៏លើកទឹកចិត្តបងប្អូនញាតិមិត្តបញ្ជូនកូនមករៀនកាត់ដេរ ដើម្បីឲ្យពួកគេមានការស្រឡាញ់នឹងការងារ។ ខ្ញុំបង្រៀនដោយមិនគិតថ្លៃ។ ខ្ញុំគ្រាន់តែសង្ឃឹមថា កូនចៅរបស់យើងមានការងារធ្វើ”។

លោក Nguyen Hong Phong ធ្លាប់បានចូលរួមប្រយុទ្ធនៅសមរភូមិយោធភូមិភាគទី៥ (តំបន់ Tay Nguyen និងតំបន់ភាគកណ្តាលប៉ែកខាងត្បូង) ក្នុងឆ្នាំ ១៩៧១ លោកទទួលរងពិការភាពថ្នាក់ទី ១/៤ ផ្នែកមើលមិនច្បាស់និងសុខភាពចុះខ្សោយយ៉ាងខ្លាំង។ ពេលវិលត្រឡប់មកស្រុកកំណើតវិញក្នុងឆ្នាំ១៩៧៥ គ្រួសារលោកស្ថិតក្នុងចំណោមគ្រួសារក្រីក្រហើយរូបលោកផ្ទាល់រងពិការ ដូច្នេះហើយលោក Phong  ជួបប្រទះនឹងការលំបាកជាច្រើនក្នុងជីវភាព។ យ៉ាងណាមិញ  ដោយមានឆន្ទៈមោះមុត ការលើកកម្ពស់ស្មារតី និងគុណសម្បត្ដិរបស់យុទ្ធជនមួយរូប និងការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញ៖ “ពិការប៉ុន្តែមិនខ្វិន” យុទ្ធជនពិការ Nguyen Hong Phong បានក្រោកឡើង ស្វែងរកទិសដៅផលិតកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ ចាប់តាំងពីប៉ុន្មានឆ្នាំចុងសតវត្សទី ២០ ដោយដឹងថា សម្លៀកបំពាក់គឺជាតម្រូវការដែលមិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃ ដូច្នេះលោកបានទៅរៀនកាត់ដេរ។ ក្នុងឆ្នាំ ២០០៤ ជាមួយនឹងប្រាក់សន្សំតិចតួច លោក Phong បានបង្កើតរោងចក្រកាត់ដេរ។ កាលពីប៉ុន្មានថ្ងៃដើមដំបូង នៅពេលដែលលោកមិនទាន់មានបទពិសោធន៍និងជួបការលំបាក លោកបានស្វែងរកគ្រួសារក្នុងមូលដ្ឋាន ដែលទទួលបានជោគជ័យក្នុងមុខរបរកាត់ដេរ ដើម្បីសិក្សាបទពិសោធន៍ពីពួកគេ។ លោកក៏បានខិតខំស្រាវជ្រាវ និងចុះទៅតំបន់ជិតខាង ដើម្បីស្វែងយល់បន្ថែម និងប្រមូលបទពិសោធន៍ មុននឹងត្រឡប់មកបើករោងចក្រដោយខ្លួនឯង។

អតីតយុទ្ធជន Nguyen Hong Phong (រូបថត៖ VTV1)

ជាងកាត់ដេរត្រូវបានលោកបង្រៀនយ៉ាងយកចិត្តទុកដាក់   ដូច្នេះពួកគេសុទ្ធតែមានជំនាញល្អដូចរូបលោកដែរ ហើយតែងតែទទួលបានការបញ្ជាទិញច្រើន។ លោក Phong បានសំណេះសំណាលថា៖ “ពីមុនខ្ញុំមានម៉ាស៊ីនជាង ៣០គ្រឿង និងកម្មករជំនាញជាង ១០នាក់ដែលមានប្រាក់ខែ ៥លាន/ខែ។ កម្រិតប្រាក់ចំណូលនេះគឺខ្ពស់ជាងអ្នកធ្វើការនៅវាលស្រែដែរ”។

ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ លោកបានបើកថ្នាក់បង្រៀនដេរដោយឥតគិតថ្លៃជាច្រើន ដោយផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់កម្មករជាង ២០០ នាក់ដែលអ្នកទាំងនេះមានស្ថានភាពលំបាកក្នុងមូលដ្ឋាន។ មនុស្សជាច្រើនបានក្លាយជាកម្មករនៅក្រុមហ៊ុនកាត់ដេរដែលមានប្រាក់ចំណូលស្ថិរភាព អ្នកខ្លះមានដើមទុនបានបើកហាងកាត់ដេរផ្ទាល់ខ្លួន។

ក្រៅពីការងារដេរនៅរោងចក្រ យុទ្ធជនពិការ Nguyen Xuan Phong ក៏ជួយស្ត្រីក្នុងឃុំក្នុងការនាំយកទំនិញទៅផ្ទះផលិត ថែមទាំងរកប្រាក់ និងចិញ្ចឹមជីវិតគ្រួសារផងដែរ។ លោកស្រី Nguyen Thi Sang នៅឃុំ Phuc Lam បានឲ្យដឹងថា “ខ្ញុំបានយកម៉ាស៊ីនមកផ្ទះ គឺសន្សំសំចៃពេលវេលាច្រើនណាស់។ ពេលថ្ងៃ ខ្ញុំធ្វើការផងនិងមើលថែកូនផង ហើយពេលយប់ខ្ញុំអាចធ្វើការបានបន្តិចបន្តួចទៀត។ អរគុណលោក Phong ដែលបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ស្ត្រីទាំងអស់នៅក្នុងភូមិមានការងារមានស្ថិរភាព ដោយមិនចាំបាច់ទៅធ្វើការឆ្ងាយ”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការរងរបួសបានធ្វើឱ្យសុខភាពរបស់ លោក Nguyen Hong Phong ចុះខ្សោយ។ ប៉ុន្តែដោយមានកិត្យានុភាព និងទំនួលខុសត្រូវ លោកនៅតែទាក់ទងដៃគូជាប្រចាំ ដើម្បីទទួលការងារឲ្យកម្មករ និងចាត់ឲ្យកូនៗរបស់ខ្លួនបើករោងចក្រកាត់ដេរ។ អ្នកស្រី Pham Thi Nga កូនប្រសាលោក Phong ដែលជួយលោក Phong នៅរោងចក្រកាត់ដេរបានឲ្យដឹងថា៖

“ខ្ញុំក៏សប្បាយចិត្តណាស់ដែលធ្វើការជាមួយឪពុកខ្ញុំ។ ខ្ញុំមានមោទនៈភាពណាស់ដែលមានឪពុកម្នាក់ដែលទោះជាលោកជាជនពិការភាពក៏ដោយ ក៏នៅតែមានចំណង់ចំណូលចិត្តក្នុងការជួយប្រជាជនជាច្រើននៅក្នុងភូមិ”។

មិនត្រឹមតែពូកែរកស៊ីប៉ុណ្ណោះទេ យុទ្ធជនពិការ Nguyen Hong Phong ក៏ជាគំរូ ជាអ្នកត្រួសត្រាយផ្លូវក្នុងចលនាក្នុងស្រុក និងជាបុគ្គលមានកិត្យានុភាពក្នុងសហគមន៍ផងដែរ។ អតីតយុទ្ធជន Nguyen Hong Phong បានបំផុសគំនិត និងក្លាយជាគំមួយរូប ដែលខិតខំដោយឥតឈប់ឈរ និងរួមចំណែកយ៉ាងសកម្មដល់សង្គមក្នុងសម័យសន្តិភាព៕

TAG
VOV/VOVworld/​អតីតយុទ្ធជន Nguyen Hong Phong/ពិការ/មិនខ្វិន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត