logo

អត្តសញ្ញាណវប្បធម៍របស់ជនជាតិ Bo Y

2015/9/28 | 09:20:51
Vovworld-ជនជាតិ Bo Y ជាជនជាតិ
មួយមានចំនួនប្រជាជនតិចបំផុត​ក្នុង
​សហគមន៍ជនជាតិទាំង៥៤របស់
វៀតណាម។ ជនជាតិ Bo Y មានចំនួន
ប្រជាជន​ប្រមាណ៣ពាន់នាក់រស់នៅ
ភាគច្រើននៅខេត្តព្រៃភ្នំព្រំដែននៅ
ភូមិភាគខាងជើងវៀតណាម។ ក្នុង
នោះប្រមូលផ្ដុំបំផុតនៅភូមិ Nam Luong
ឃុំ Quyet Tien ស្រុក Quan Ba និងឃុំ
មួយចំនួនទៀតនៃស្រុក Dong Van ខេត្ត
Ha Giang។ បច្ចុប្បន្ន​នេះជនរួមជាតិជា
ជនជាតិ Bo Y នៅរក្សាបានអត្តសញ្ញាណ
វប្បធម៍ប្រពៃណីល្អ​ប្រសើររបស់ខ្លួន។


អត្តសញ្ញាណវប្បធម៍របស់ជនជាតិ Bo Y (VOV)



        Vovworld-ជនជាតិ Bo Y (ឬមានឈ្មោះផ្សេងទៀតគឺ Pu Y, Chung Cha, Trong
Gia, Tu Di ជាដើម) រស់នៅភាគច្រើនដោយប្រកបរបរធ្វើស្រែចម្ការនិងចិញ្ចឹមសត្វ។
ជនរួមជាតិ Bo Y នៅ Ha Giang រក្សាបានប្រពៃណីមេផ្ទះជាបុរស គឺរាល់​បញ្ហាក្នុង​
គ្រួសារមានតែដោយបុរសសំរេចចិត្តតែប៉ុណ្ណោះ។ ក្នុងគ្រួសារមួយអាចមាន៣​ដល់
​៤​ជំនាន់រួមរស់ បង្ហាញនូវសាមគ្គីភាពផ្សាភ្ជាប់ស្រលាញ់រវាងបណ្ដាជំនាន់។ លោក
Ngu Khoi Phuong អ្នកជំនាញការស្រាវជ្រាវអំពីទំនៀមទំលាប់វប្បធម៍​និង​ជីវភាពរស់
នៅរបស់ជនជាតិ Bo Y បានឲ្យដឹងថា៖

        “ជនជាតិ Bo Y នាបច្ចុប្បន្នមានត្រកូលប្រមាណ១០និងនៅតែរក្សារបៀប​រស់
នៅនិយាយស្ដីនិងពិធីបុណ្យដូចជាបុណ្យតេត ពិធីអាពាហ៍-ពិពាហ៍ ពិធីបុណ្យ​សព។
នាបច្ចុប្បន្នគេនៅរក្សាបាននូវចង្វាក់ចម្រៀងប្រជាប្រិយមួយចំនួន។​ ក្នុងភូមិនេះ​សុទ្ធ
តែជាជនជាតិ Bo Y និងមានមនុស្សប្រមាណ៧រយនាក់រស់នៅ។”

លោក Ngu Khoi Phuong អ្នកជំនាញការស្រាវជ្រាវអំពីទំនៀមទំលាប់វប្បធម៍និងជីវភាពរស់នៅរបស់ជនជាតិ Bo Y (VOV)


        ក្នុងត្រកូលនីមួយៗរបស់ជនរួមជាតិ Bo Y មានប្រព័ន្ធឈ្មោះរួមមានអក្សរជា​
ច្រើន​ដែលអក្សរនីមួយៗបង្ហាញឲ្យជំនាន់មួយនិងតួនាទីរបស់គេក្នុងត្រកូល។

        ទោះបីជាមានចំនួនប្រជាជនតិចនៅខេត្ត Ha Giang ក្តីប៉ុន្តែដល់ឥឡូវនេះ​ជន
ជាតិ Bo Y នៅរក្សាបានផ្នែកវប្បធម៍ប្រពៃណីដោយមានអត្តសញ្ញាណ​ដោយ​ឡែក
វិសេសវិសាលរបស់ខ្លួន។ ដូចជាក្នុងពិធីអាពាហ៍-ពិពាហ៍ កូនកំលោះមិនបានទៅ
​ទទួលកូនក្រមុំឡើយហើយប្អូនស្រីរបស់កូនកំលោះនឹងយកសត្វសេះស្អាតបំផុត
មកទទួលបងស្រីប្រសារមកផ្ទះប្តី។ ទៅក្នុងគ្រួសារកូនប្រុសមិនបានកាត់សក់ឲ្យ
ឪពុកទេ កូន​ស្រីមិនបានសឹកសក់ឲ្យម្ដាយឡើយ។ ត្រឹមតែពេលឪពុកម្ដាយស្លាប់
ទៅកូនបុរស​និងកូនស្រីទើបបានសឹកសក់ឲ្យឪពុកម្ដាយប៉ុណ្ណោះ។

        ជារៀងរាល់ឆ្នាំជនរួមជាតិ Bo Y បានរៀបចំពិធីបុណ្យជាច្រើនដូចជាបុណ្យ​តេត
ប្រពៃណី បុណ្យថ្ងៃកើតខែទី១ បុណ្យតេតបាយថ្មីជាដើម។ ក្នុងបណ្ដាពិធី​បុណ្យពិធី
អាពាហ៍-ពិពាហ៍ជនជាតិ Bo Y បានច្រៀងឆ្លើយឆ្លងដោយចង្វាក់​ប្រជាប្រិយរបស់ខ្លួន។

        “បទចម្រៀងប្រជាប្រិយរួមមានច្រៀងជំរាបសួរ ជូនពរគ្នា ច្រៀងឆ្លើយឆ្លង។ ដូច​
ជា​បទចម្រៀងជំរាបសួរគឺ បងនៅកន្លែងណាមក នៅទិសទីណាមក បងនៅ​ស្រែណា
​មក​ទីនេះ ហេតុអ្វីបងមកទីនេះ។ នាបច្ចុប្បន្ននៅមានបទចម្រៀង​ជា​ច្រើន​ដែលជនជាតិ
​ខ្ញុំនិយមច្រៀង។”

        ជនរួមជាតិជាជនជាតិ Bo Y បានស្លៀកពាក់អាវខ្លីប្រាំផ្ទាំង។​ជាយករអាវនិង​ដៃ​
បាន​ដេរតុបតែងក្បូក្បាច់ស្អាត។​សម្លៀកបំពាក់នារី Bo Y ស្អាតនិងវិសេស​វិសាល​ជាង​
សម្លៀកបំពាក់បុរសគឺដោយកន្សែងសំពតនិងអាវអៀមនៅខាងមុខ។ សំពតរបស់នារី
Bo Y បានត្បាញដោយព័ណ៌ជាច្រើនដូចជាបៃតង់ក្រហម​ជា​ដើម។ សម្លៀកបំពាក់​
ប្រពៃណីច្រើនតែបានស្លៀកពាក់ក្នុងឱកាសពិធីបុណ្យពិធី​អាពាហ៍-ពិពាហ៍។

         លោក Luc Suong Minh ប្រធានការិយាល័យជនជាតិស្រុក Quan Ba បាន​ឲ្យ​ដឹង​ថា៖

        “ជនជាតិ Bo Y សម្របខ្លួនយ៉ាងលឿនជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​នៅ​ដំបន់។
ជនជាតិនៅតែរក្សាបានផ្នែកវប្បធម៍វិសេសវិសាលរបស់ជនជាតិ ពី​ប្រពៃណី​ដល់​ពិធីបុណ្យសពអាពាហ៍-ពិពាហ៍ទំនៀមទំលាប់ពីយូរយារមក។ នា​បច្ចុប្បន្នយើងខ្ញុំ​បាន
ឃោសនាដើម្បីជួយឧបត្ថម្ភជនជាតិ Bo Y អភិវឌ្ឍន៍រក្សា​អត្តសញ្ញាណរបស់​ជនជាតិ​ខ្លួន
ពិព្រោះនេះជាជនជាតិភាគតិចមួយ។”

        ដើម្បីអភិរក្សពង្រីករាល់តំលៃវប្បធម៍ប្រពៃណីជនជាតិ Bo Y ក្នុងនោះមាន​តំលៃ​
វប្បធម៍រូបីយ៍ ខេត្ត Ha Giang បានកសាងគំរោងការណ៍ពិនិត្យនិងអនុវត្ត​គំរោងការណ៍
​ស្រាវជ្រាវ​ចម្រៀងប្រជាប្រិយរបស់ជនជាតិ Bo Y។ ទន្ទឹមនឹងនោះ​មាន​គោល​
នយោបាយ​លើកទឹកចិត្តសិប្បករកត់ត្រាកសាងផែនការបើកថ្នាក់រៀន​ដើម្បីសប្បករ
​បង្រៀនចម្រៀងប្រជាប្រិយសំរាប់ជំនាន់វ័យក្មេង។ រដ្ឋអំណាចដំបន់​ក៏បានលើកទឹក
ចិត្ត​ចលនាជនរួមជាតិប្រើប្រាស់សម្លៀកបំពាក់ភាសារបស់​ជនជាតិក្នុងជីវភាពប្រចាំ
ថ្ងៃ​ដើម្បីបន្តរក្សាអត្តសញ្ញាណវប្បធម៍ជនជាតិ Bo Y នាពេលអនាគត៕

TAG
អត្តសញ្ញាណវប្បធម៍របស់ជនជាតិ Bo Y

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត