logo

អតីតឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ ប្រព័ន្ធនយោបាយដែលមានស្ថិរភាពគឺជាប្រៀបខ្លាំងរបស់វៀតណាម

2026/1/18 | 08:08:55
(VOVWORLD) - “វៀតណាមមានប្រព័ន្ធនយោបាយដែលមានស្ថិរភាព ហើយនោះគឺជាប្រៀបខ្លាំងមួយរបស់ប្រទេសអាស៊ីអាគ្នេយ៍នេះ”។ 
លោក Andrew Goledzinowski (ទីពីររាប់ពីឆ្វេង) អតីតឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម តែងតែខិតខំជំរុញទំនាក់ទំនងរវាងអូស្ត្រាលី និងវៀតណាមលើគ្រប់វិស័យ (រូបថត៖ Thanh Tú/TTXVN)

នេះគឺជាការវាយតម្លៃរបស់លោក Andrew Goledzinowski អតីតឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំវៀតណាមដំណាក់កាល ២០២២-២០២៤ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយអ្នកយកព័ត៌មាននៅប្រទេសអូស្ត្រាលី។

លោក Goledzinowski ជឿជាក់ថា មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមគឺជាព្រឹត្តិការណ៍ មានអត្ថន័យសំខាន់ពិសេស។ អនាគតរបស់វៀតណាមស្ថិតនៅក្នុងការផ្លាស់ប្តូរនិងសម្របខ្លួនទៅនឹងបរិបទអន្តរជាតិដែលកំពុងមានបម្រែបម្រួលយ៉ាងឆាប់រហ័សទាក់ទងនឹងសេដ្ឋកិច្ច នយោបាយ និងភូមិសាស្ត្រ។ ដើម្បីត្រៀមខ្លួនសម្រាប់យុគសម័យថ្មីនេះ វៀតណាមក៏ត្រូវចូលដល់យុគសម័យថ្មីមួយផងដែរ។

លោកក៏បានកត់សម្គាល់ផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នេះ វៀតណាមបានម្ចាស់ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយដៃគូជាច្រើន រួមមាន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី បារាំង ម៉ាឡេស៊ី សហរដ្ឋអាមេរិក សិង្ហបុរី និងចក្រភពអង់គ្លេស...។ យុទ្ធសាស្ត្រនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរយៈពេលវែងរបស់វៀតណាមអំពីឋានៈ និងការអភិវឌ្ឍនាពេលអនាគតនៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ៕

TAG
VOV/VOVworld/អតីតឯកអគ្គរដ្ឋទូតអូស្ត្រាលី/ប្រព័ន្ធនយោបាយ/ស្ថិរភាព/ប្រៀបខ្លាំង/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត