logo

អតីតឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំវៀតណាម៖ វៀតណាមសម្រេចបានសមិទ្ធផលលេចធ្លោក្រោយរយៈពេល ៤០ ឆ្នាំ នៃការផ្លាស់ប្តូរថ្មី

2026/1/23 | 07:20:00
(VOVWORLD) - ក្រោយរយៈពេល ៤០ ឆ្នាំ នៃការផ្លាស់ប្តរថ្មី វៀតណាមសម្រេចបានសមិទ្ធផលដ៏ទូលំទូលាយដែលមានអត្ថន័យប្រវត្តិសាស្ត្រ និងយុទ្ធសាស្ត្រ បានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃគោលមាគ៌ាផ្លាស់ប្តូរថ្មី ដោយបក្សកុម្មុយនិស្តវៀតណាមជាអ្នកផ្តួចផ្តើម និងដឹកនាំ។  
ឯកអគ្គរដ្ឋទូត Reda Al Taify អតីតឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំនៅវៀតណាម (រូបថត៖ VOV-Cairo)

នេះជាការអះអាងរបស់លោក Reda El Taify អ្នកការទូតជើងចាស់ និងជាអតីតឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំវៀតណាម (២០១០-២០១៤) នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមដែលមានមូលដ្ឋាននៅអេហ្ស៊ីប ក្នុងឱកាសនៃមហាសន្និបាតជាតិលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

យោងតាមលោក Reda El Taify សមិទ្ធផលទាំងនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅលើសសរស្តម្ភសំខាន់ៗចំនួនបីគឺ សេដ្ឋកិច្ច-សង្គម សន្តិសុខ-ការពារជាតិ និងទំនាក់ទំនងការបរទេស ដែលបង្កើតជាមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់វៀតណាមក្នុងរយៈពេលខាងមុខ។ លោក Reda El Taify បានបញ្ជាក់ថា៖ “ដំណើរការផ្កាស់ប្តូរថ្មីនៅវៀតណាមបានសរសេរឡើង រឿងរ៉ាវជោគជ័យដ៏រស់រវើកមួយ ជាពិសេសនៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ចសង្គម ជារឿងរ៉ាវដែលយើងជាជនជាតិ អេហ្ស៊ីបពិតជាត្រូវសិក្សារៀនសូត្រ។  ដំណើរការផ្លាស់ប្តូរថ្មី បានបង្កើតការផ្លាស់ប្តូរគុណភាពដែលមិនធ្លាប់មានពីមុនមកនៅវៀតណាម ដែលជួយកំណត់វៀតណាមនៅលើផែនទីនយោបាយ និងសេដ្ឋកិច្ចពិភពលោក។ ជាធម្មតា ដំណើរការនេះក៏បាននាំមកនូវការផ្លាស់ប្តូរគុណភាពនៅក្នុងជីវភាពរបស់ប្រជាជនវៀតណាមផងដែរ ពោលគឺការលើកកម្ពស់ប្រាក់ចំណូល និងគុណភាពរស់នៅរបស់ប្រជាជនលើគ្រប់ទិដ្ឋភាពទាំងអស់”។

លោក Reda El Taify បានបញ្ជាក់ថា ដំណើរការផ្លាស់ប្តូរថ្មី ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ កំណើន និងស្ថិរភាពរបស់ប្រទេសវៀតណាម; និងបានសម្តែងទំនុកចិត្តថា ដំណើរការផ្លាស់ប្តូរថ្មីនឹងបន្តត្រូវបានលើកកម្ពស់ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដោយសម្រេចបាននូវភាពជោគជ័យបន្ថែមទៀត និងនាំមកនូវស្ថិរភាព កំណើន និងវិបុលភាពជូនប្រជាជនវៀតណាម៕ (VOV នៅអេហ្ស៊ីប)

TAG
VOV/VOVworld/អតីត/ឯកអគ្គរដ្ឋទូត/អេហ្ស៊ីប/វៀតណាម/សមិទ្ធផលលេចធ្លោ/៤០ ឆ្នាំ/ការផ្លាស់ប្តូរថ្មី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត