logo

អ្នកកាសែតអាហ្សង់ទីន វាយតម្លៃជា​វិជ្ជមាន​ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់វៀតណាមក្នុងរយៈពេល ៥ ឆ្នាំកន្លងមក​

2026/1/12 | 07:44:00
(VOVWORLD) - នៅចំពោះមុខមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម អ្នកកាសែត Gastón Fiorda មកពីស្ថានីយ៍វិទ្យុជាតិអាហ្សង់ទីន ជាអ្នកជំនាញជើងចាស់អំពីវៀតណាម បានវាយតម្លៃជាវិជ្ជមានចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់វៀតណាមក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។  លោកបានបញ្ជាក់ថា វៀតណាមសម្រេចបានសមិទ្ធផលសេដ្ឋកិច្ចសង្គមដ៏គួរឱ្យកត់សម្គាល់ ទោះបីជាពិភពលោកកំពុងប្រឈមមុខនឹង "វិបត្តិមិននឹកស្មានដល់" ជាច្រើនក៏ដោយ។
អ្នកនិពន្ធ និងអ្នកកាសែត Gastón Fiorda ឆ្លើយសំណួរពីអ្នកយកព័ត៌មាន VNA។ រូបថត៖ Dieu Huong/VNA។

លោក Gastón Fiorda បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក វៀតណាមបានខិតខំសម្រេចបាននូវសមិទ្ធផលសេដ្ឋកិច្ច និងសង្គមដ៏គួរឱ្យកោតសរសើរជាច្រើន ជាពិសេសក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនឹងវិបត្តិធ្ងន់ធ្ងរ ដូចជាជំងឺរាតត្បាតកូវីដ-១៩ ជម្លោះប្រដាប់អាវុធនៅក្នុងតំបន់ជាច្រើន និងភាពតានតឹងពាណិជ្ជកម្មសកល។ លោកបានលើកត្រដែតពីសមិទ្ធផលសេដ្ឋកិច្ចវិជ្ជមានដែលវៀតណាមសម្រេចបានក្នុងអាណត្តិមហាសន្និបាតបក្សលើកទី ១៣ នៅពេលដែលអត្រាកំណើន GDP ជាមធ្យមមានចំនួន ៥-៦% ក្នុងមួយឆ្នាំ ដែលជាអត្រាខ្ពស់បើធៀបនឹងស្តង់ដារតំបន់ និងពិភពលោក។

ទាក់ទងនឹងគោលនយោបាយការបរទេស លោក Gastón Fiorda បានកត់សម្គាល់ថា គោលនយោបាយ «ការទូតឫស្សី» ក្នុងអាណត្តិមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាជោគជ័យគួរឱ្យកត់សម្គាល់ ដោយបានជួយវៀតណាមរក្សាឯករាជ្យភាពនិងភាពខ្លួនទីពឹងខ្លួន ហើយមានភាពបត់បែនក្នុងការពង្រីកទំនាក់ទំនងជាមួយដៃគូសំខាន់ៗដូចជា សហភាពអឺរ៉ុប ចិន និងសហរដ្ឋអាមេរិក។ បើតាមលោក វិធីសាស្រ្តអភិក្រមប្រកបដោយភាពបត់បែន ការត្រៀមខ្លួនសម្រាប់កិច្ចសន្ទនា និងការសម្របខ្លួនទៅនឹងអាទិភាពសកល បានជួយវៀតណាមឱ្យបង្កើនឋានៈអន្តរជាតិ និងក្លាយជាដៃគូដ៏គួរឲ្យទុកចិត្ត ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម៕

TAG
VOV/VOVworld/អ្នកកាសែត/អាហ្សង់ទីន/វៀតណាម/មហាសន្និបាតបក្ស​លើកទី១៤

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត