logo

អ្នកគ្រូជក់ចិត្តនឹងកំណែទំរង់ការងារបង្រៀន

2017/9/14 | 06:23:50
(VOVWORLD) -      អ្នកគ្រូ Luong Thi Minh Nguyet ប្រកបការងារនៅសាលាវិទ្យាល័យ Hiep Binh ខណ្ឌ Thu Duc  ទីក្រុងហូជីមិញ។ វាយតំលៃអំពីអ្នកគ្រូរូបនេះថ្នាក់ដឹកនាំនិងសិស្សានុសិស្សក្នុងសាលាតែងតែអះអាងថាអ្នកស្រីធ្វើការមិនចេះនឿយណាយ ជក់ចិត្តនឹងការផ្លាស់ប្ដូរថ្មីវិធីបង្រៀននិងពោរពេញទៅដោយទឹកចិត្តមេត្តាធម៌។

 

        អ្នកគ្រូ Luong Thi Minh Nguyet ប្រកបការងារនៅសាលាវិទ្យាល័យ Hiep Binh ខណ្ឌ Thu Duc  ទីក្រុងហូជីមិញ។ វាយតំលៃអំពីអ្នកគ្រូរូបនេះថ្នាក់ដឹកនាំនិងសិស្សានុសិស្សក្នុងសាលាតែងតែអះអាងថាអ្នកស្រីធ្វើការមិនចេះនឿយណាយ ជក់ចិត្តនឹងការផ្លាស់ប្ដូរថ្មីវិធីបង្រៀននិងពោរពេញទៅដោយទឹកចិត្តមេត្តាធម៌។

        អស់រយៈពេល១៦ឆ្នាំប្រកបការងារបង្រៀនភាសាអង់គ្លេសអ្នកគ្រូ Luong Thi Minh Nguyet ជានិច្ចកាលរិះរកវិធានការលើកកំពស់គុណភាពបង្រៀនធ្វើយ៉ាងណាឲ្យសិស្សស្រលាញ់ចូលចិត្តសិក្សារៀនសូត្រ។ អ្នកស្រីតែងតែរៀបចំឲ្យសិស្សលេងល្បែងនិងសំដែងល្ខោនជាភាសាអង់គ្លេសឬណែនាំគេរៀនតាមរយៈការចូលរួមសកម្មភាពនៅក្រៅសាលា។ ដោយហេតុនោះចំណេះភាសាអង់គ្លេសរបស់កូនសិស្សជាច្រើននាក់ត្រូវបានលើកកំពស់យ៉ាងច្បាស់លាស់។ ស្ដីពីការរួមចំណែករបស់អ្នកគ្រូ Luong Thi Minh Nguyet នាយកសាលាវិទ្យាល័យ Hiep Binh  លោកគ្រូ Nguyen Van Hiep បានឲ្យដឹងថា

        “ អ្នកគ្រូ Minh Nguyet ជាជនដើរមុខគេក្នុងចលនាផ្លាស់ប្ដូរថ្មីវិធីសាស្រ្តបង្រៀន ការប្រើប្រាស់ឧបករណ៍សិក្សាក៏ដូចជាក្នុងការរៀនសូត្រធ្វើតាមគំរូសិលធម៌សតិអារម្មណ៍លោកប្រធាន ហូជីមិញផងដែរ។ ក្នុងនោះលេចធ្លោគឺការប្រើឧបករណ៍សិក្សា Smart Boardដើម្បីបង្រៀនឲ្យសិស្សចេះធ្វើអន្តរកម្មក្នុងការងារសមូហភាព”។

 អ្នកគ្រូ Luong Thi Minh Nguyet 

  ក្រៅពីការបង្រៀនភាសាអង់គ្លេស អ្នកគ្រូ Luong Thi Minh Nguyet ក៏បង្កើតឡើងវិធីណែនាំកុមារឲ្យចេះការពារបរិស្ថានតាមរយៈគំរោងការ”សំរាមអើយ! កុំដើរវង្វេង”ដែលទាក់ ទាញសិស្សនិងមាតាបិតាយ៉ាងខ្លាំង។ តាមនោះ ប្អូនៗប្រមូលសំរាមនិងដបបោះបង់ចោលនៅក្នុងសាលាមកដើម្បីកែច្នៃវត្ថុមានផលប្រយោជន៍នានាដូចជាធុងដាំបន្លែ ឧបករណ៍សិក្សាឬសំ លៀកបំពាក់បង្ហាញម៉ូដជាដើម។ ប្អូន Nguyen Phuoc An ជាសិស្សមួយរូបក្នុងសាលាវិទ្យា ល័យ  Hiep Binh ខណ្ឌ Thu Duc  ទីក្រុងហូជីមិញបានឲ្យដឹងថា

           “ពេលចូលរួមគំរោងការណ៍របស់អ្នកគ្រូ Nguyet គឺពួកយើងខ្ញុំសប្បាយរីករាយណាស់មិនត្រឹមតែក្នុងការសិក្សារៀនសូត្រប៉ុណ្ណោះទេថែមទាំងក្នុងការងារការពារបរិស្ថានទៀតផង។ សិស្សនុសិស្សដទៃក្នុងសាលាឃើញយើងខ្ញុំធ្វើការងារមានអត្ថន័យដូច្នេះក៏ធ្វើតាមដែរ។ ប្រការនេះកាន់តែជួយធ្វើឲ្យសាលាស្រស់ស្អាតថែមទៀត”។

        ពេលចាប់ផ្ដើមឆ្នាំសិក្សាថ្មី ទន្ទឹមនឹងការពិនិត្យចំណេះវិជ្ជារបស់កូនសិស្សអ្នកគ្រូ Luong Thi Minh Nguyet តែងតែស្វែងយល់ពីជីវភាពរស់នៅនៃគ្រួសារសិស្សម្នាក់ៗ។ ដោយសង្កេតឃើញថានៅមានសិស្សជួបការលំបាកជាច្រើននោះអ្នកស្រីបានអំពាវនាវមាតាបិតាបង្កើតមូលនិធិ”ជួយមិត្តក្រីក្រជម្នះលើការលំបាក”។ ជាការរួមវិភាគទាន អ្នកគ្រូក៏សំចៃប្រាក់ខែមួយចំនួនសំរាប់ជួយសិស្សក្រីក្រផងដែរ។ អ្នកស្រី Luong Thi Minh Nguyet បានសំណេះសំណាលថា

        “រូបនាងខ្ញុំផ្ទាល់ពុំមានភ័ព្វសំណាងដូចក្មេងដទៃឡើយ។ នាងខ្ញុំកំព្រាម្ដាយតាំងពីនៅតូចហើយរស់នៅជាមួយតាយាយ ឆ្លងកាត់ការលំបាកលំបិនជាច្រើនទើបធំដឹងក្ដីបាន។ ម៉្លេះហើយនាងខ្ញុំជានិច្ចកាលមានសុបិនគឺធ្វើបានអ្វីមួយនោះដើម្បីជួយឧបត្ថម្ភដល់ក្រុមសិស្សដែលមានស្ថានភាពអភ័ព្វដូចខ្លួនឯង”។

          ដោយមានស្នាដៃប្រកបដោយអត្ថន័យជាក់ស្ដែងសំរាប់ផ្នែកអប់រំអ្នកគ្រូ Luong Thi Minh Nguyet ទើបនឹងបានមន្ទីរអប់រំទីក្រុងហូជីមិញប្រសិទ្ធិនាមជា”គំរូសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍រចនាបទប្រធានហូជីមិញ៕

TAG
VOV/VOVworld/អ្នកគ្រូ Luong Thi Minh​ Nguyet

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត