logo

អ្នកគ្រូជនជាតិ Dao ជាមួយនឹងទឹកចិត្តមេត្តាករុណាចំពោះកុមារកំព្រា

2020/11/19 | 08:00:00
(VOVWORLD) - រូបភាព “ស្ពាយអក្សរឡើងភ្នំ” បានដិតជាប់ក្នុងដួងចិត្តរបស់ប្រជាជនវៀត ណាមជាច្រើនជំនាន់ ដោយសារវាឆ្លុះបញ្ចាំងពីការលំបាកលំបិនរបស់ បណ្ដាគ្រូបង្រៀននៅតំបន់វាលទំនាបនៅពេលទៅបំពេញការងារនៅតំបន់ព្រៃភ្នំ។ ប៉ុន្តែ មានរូបភាពផ្សេងមួយទៀត ក៏គួរឲ្យចាប់អារម្មណ៍ដូច្នេះដែរ នោះគឺ រូបភាពបណ្ដាគ្រូបង្រៀនជាជនជាតិភាគតិច ដែលបានផ្សាភ្ជាប់ជីវិតខ្លួនជាមួយ នឹងបុព្វហេតុបណ្ដុះមនុស្ស ហើយធ្វើជាទីបង្អែកសម្រាប់កុមារកំព្រា។ អ្នកគ្រូ Ban Thi Dao ជនជាតិ Dao ដែលកំពុងធ្វើការនៅសាលាបឋមសិក្សា និងមធ្យមសិក្សាជនជាតិ Dong Lam ២ (នៅឃុំ Dong Lam ទីក្រុង Ha Long ខេត្ត Quang Ninh) ជាគំរូដូច្នេះ។
 ពេលបាយដ៏កក់ក្ដៅនៅផ្ទះអ្នកគ្រូ Dao។ (រូបថត៖ VOV)

ផ្ទះតូចរបស់អ្នកគ្រូ Ban Thi Dao ស្ថិតនៅចម្ងាយប្រមាណ១០០ ម៉ែត្រពីសាលាបឋមសិក្សានិងមធ្យមសិក្សាជនជាតិ Dong Lam តែ ប៉ុណ្ណោះ។ អ្នកភូមិគ្រប់គ្នាសុទ្ធតែបានស្គាល់អ្នកគ្រូ Dao ជាអ្នកមានសំនៀង ពីរោះ ដែលធ្លាប់បានលើកតម្កើងជា “សិល្បៈការិនីតំបន់អណ្ដូងរ៉ែ” ព្រម ទាំងជាអ្នកគ្រូម្នាក់ដោយមានទឹកចិត្តមេត្តាករុណាទៀតផង។ អ្នកគ្រូ Ban Thi Dao បានសំណេះសំណាលថា៖      

“នាបច្ចុប្បន្ន ខ្ញុំកំពុងរ៉ាប់រងចិញ្ចឹមក្មួយ៤នាក់ដែលមានស្ថានភាពរស់ នៅលំបាកណាស់។ ម្ដាយបោះ ចោលគ្រួសារ ឪពុកមានជម្ងឺថ្លើម ហេតុដូច្នេះ មិនមានលក្ខខណ្ឌដើម្បីចិញ្ចឹមកូនទៀតឡើយ។ មុននោះ ខ្ញុំក៏បានទទួល ចិញ្ចឹមទារកស្រីម្នាក់ដែលទើបមានអាយុ៣ថ្ងៃប៉ុណ្ណោះ ដែលត្រូវម្ដាយ បោះ ចោលនៅមន្ទីរពេទ្យ។ ឆ្នាំនេះ ក្មួយបានរៀនថ្នាក់លេខ២ហើយ។ ក្មួយ៣ នាក់ទៀត ម្នាក់រៀនថ្នាក់ទី៧ ម្នាក់រៀនថ្នាក់ទី៥ ហើយ ពៅគេមានអាយុ៣ឆ្នាំ ដែលខ្ញុំទទួលចិញ្ចឹមចាប់ពីខែឧសភាឆ្នាំ២០២០”។

ដោយសារខ្វះខាតសេចក្ដីស្រឡាញ់និងការអប់រំរបស់ឪពុកម្ដាយ ហេតុ ដូច្នេះ នៅពេលទើបតែទទួលក្មួយៗមកផ្ទះ អ្នកគ្រូ Dao ត្រូវតែបង្កាត់បង្រៀនយ៉ាងយកចិត្តទុកដាក់។ អ្នកគ្រូ Dao បានបន្ថែមទៀតថា៖

“នៅពេលទើបតែមកផ្ទះខ្ញុំ កូនៗមិនចេះគួរសមអ្វីសោះឡើយ។ ប៉ុន្តែ ក្រោយ ពីត្រូវបានបង្កាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ កូនៗកាន់តែល្អប្រសើរឡើងពី មួយថ្ងៃទៅមួយថ្ងៃ។ នាសព្វថ្ងៃ កូនៗជួយខ្ញុំធ្វើការងារផ្ទះដូចជាលាងចាន បោសសម្អាតផ្ទះ។ កូនៗតែងតែប្រាប់ខ្ញុំបើកពួកគេស្ដាប់បទចម្រៀងស្ដីពីឪពុកម្ដាយ លោកតាលោកយាយយ៉ាងទៀងទាត់ ហើយហាត់ច្រៀងតាម ឬហាត់សរ សេរសំបុត្រស្ដីពីម្ដាយគួរឲ្យរំភើបចិត្តណាស់។ កូនៗខ្វះខាតអ្វី ខ្ញុំនឹងបំពេញ បំពងទាំងអស់”។

ជាមួយប្រាក់បៀវត្តន៍តិចតួចរបស់គ្រូបង្រៀនម្នាក់ ការទទួលចិញ្ចឹម បន្ថែមកូនសិស្សក្រីក្រ គឺមិនងាយស្រួលទេចំពោះអ្នកគ្រូ Ban Thi Dao នោះ ប៉ុន្តែស្វាមីភរិយាគាត់នៅតែខិតខំប្រឹងប្រែងថែទាំកូនៗឲ្យបានគ្រប់គ្រាន់។ ប្អូនស្រី Trieu Thi Van Anh សិស្សថ្នាក់ទី៧ នៅសាលាបឋមសិក្សានិង មធ្យមសិក្សាជនជាតិ Dong Lam ២ បានសំណេះសំណាលថា៖

“រស់នៅផ្ទះម៉ែ Dao កូនមិនខ្វះខាតអ្វីទេ។ ម៉ែតែងតែចម្អិនឲ្យកូន ម្ហូបអាហារដោយមានសារធាតុបំប៉ន់គ្រប់គ្រាន់។ នៅពេលកូនធ្វើឲ្យខូច របស់របរប្រើប្រាស់ក្នុងផ្ទះ ម៉ែត្រឹមតែប្រដែប្រដៅកូនឲ្យដកបទពិសោធន៍ តែប៉ុណ្ណោះ។ ខោអាវរបស់កូនៗក៏ត្រូវបានម៉ែ Dao នាំទៅផ្សារទិញឲ្យ ដែរ។ កូនៗចូលចិត្តឈុតណា ម៉ែនឹងទិញឲ្យឈុតនោះ”។

 អ្នកគ្រូ Dao ជា "ម្ដាយទី២" របស់កុមារគ្មានទីពឹង។ (រូបថត៖ VOV)

សេចក្ដីស្រឡាញ់និងទឹកចិត្តមេត្តាករុណារបស់អ្នកគ្រូ Ban Thi Dao មិនត្រឹមតែបំពេញការខ្វះខាតខាងមនោសញ្ចេតនាជូនចំពោះកូនសិស្ស កំព្រាប៉ុណ្ណោះទេ ថែមទាំងជាគំរូដែលសំរាប់កូននៅអនាគតទៀតផង។

រៀបរាប់អំពីមិត្តរួមការងារ លោកគ្រូ Vu Hoang Luan នាយកសាលា បឋមសិក្សានិងមធ្យមសិក្សាជនជាតិ Dong Lam 2 បានឲ្យដឹងថា៖

“អ្នកគ្រូ Ban Thi Dao ជាមនុស្សគំរូម្នាក់ដែលត្រូវបានមិត្តរួមការងារ មិត្តភក្តិនិងប្រជាជនស្រឡាញ់គោរពណាស់។ អ្នកគ្រូសឹងតែភ្ជាប់អស់មួយ ជីវិតនឹងសាលាបឋមសិក្សានិងមធ្យមសិក្សាជនជាតិ Dong Lam ២ ហើយ បានបណ្ដុះសិស្សានុសិស្សាជាច្រើនជំនាន់ពីសាលានេះ។ ក្រៅពីតួនាទី ជាអ្នកបង្រៀនចំណេះដឹង អ្នកគ្រូ Dao ក៏បានចូលរួមចំណែកយ៉ាងសកម្ម ដល់ការឃោសនាវប្បធម៌ប្រចាំតំបន់ទៅកាន់ប្អូនៗសិស្សានុសិស្សទៀតផង ដើម្បីជួយឲ្យប្អូនៗយល់ពីសារសំខាន់នៃការថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិរបស់ខ្លួន”។

ក្ដីសប្បាយរីករាយរបស់អ្នកគ្រូ Dao នោះគឺអ្នកគ្រូបានឃើញកូនសិស្សម្នាក់ៗ នៅតំបន់ព្រៃភ្នំនេះ មានជីវភាពរស់នៅគ្រប់គ្រាន់ មានឱកាសទៅសាលា និងទទួលបានសេចក្ដីស្រឡាញ់យ៉ាងកក់ក្ដៅរបស់ឪពុកម្ដាយ។ ហើយ ក្រោយមក កុមារទាំងនោះនឹងធំដឹងក្ដី និងប្រែក្លាយក្ដីសុបិនរបស់ខ្លួនទៅជាការពិតពុំខាន៕

TAG
VOV/VOVworld/ជនជាតិភាគតិច/អ្នកគ្រូ/ចិញ្ចឹម/កុមារកំព្រា/គ្មានទីពឹង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត