logo

អ្នកជំនាញកូរ៉េខាងត្បូងរំពឹងទៅលើចំណុចរបត់មួយនៅក្នុងការអភិវឌ្ឍរបស់វៀតណាម

2026/1/11 | 10:25:26

(VOVWORLD) - មហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ត្រូវបានរំពឹងថា នឹងបង្កើតចក្ខុវិស័យអភិវឌ្ឍន៍ដ៏សំខាន់មួយ សម្រាប់ដំណាក់កាលដល់ឆ្នាំ២០៣០ និងឆ្ងាយជាងនេះគឺឆ្នាំ២០៤៥។

នេះគឺជាការវាយតម្លៃរបស់សាស្ត្រាចារ្យ បណ្ឌិតអក្សរសាស្ត្រ  Park Yeon Gwan ដេប៉ាដឺមង់ភាសាវៀតណាម សាកលវិទ្យាល័យ Hankuk នៃការសិក្សាបរទេស (HUFS) ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទីភ្នាក់ ងារសារព័ត៌មានវៀតណាមនៅទីក្រុងសេអ៊ូល។

យោងតាមសាស្ត្រាចារ្យ ទិសដៅយុទ្ធសាស្ត្រសំខាន់បំផុតដែលមហាសន្និបាតលើកទី១៤ ត្រូវបង្កើតឡើងគឺការផ្លាស់ប្តូរគុណភាពនៃគំរូកំណើន។  នៅក្នុងបរិបទ នៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងក្នុងចំណោមមហាអំណាចធំៗ វៀតណាមត្រូវពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ ផ្គង់របស់ខ្លួននៅក្នុងវិស័យសំខាន់ៗ ដូចជាឧស្សាហកម្ម ថាមពល ម្ហូបអាហារ និងបច្ចេកវិទ្យា។ ការរក្សាគោលនយោបាយបើកចំហនៅតែចាំបាច់ ប៉ុន្តែត្រូវតែដើរទន្ទឹមជាមួយការបង្កើនស្វ័យភាពជាយុទ្ធសាស្ត្រនៅកម្រិតជាតិ ដោយជៀសវាងការពឹងផ្អែកខ្លាំងពេកលើទីផ្សារ ឬដៃគូណាមួយ។

ទាក់ទងនឹងគោលនយោបាយការបរទេស សាស្ត្រាចារ្យ Park Yeon Gwan ជឿជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម អាចសម្គាល់ការកែលម្អដ៏សំខាន់ ឆ្ពោះទៅរកវិធីសាស្រ្តសកម្មនិងជាយុទ្ធសាស្ត្រជាង។

យោងតាមសាស្ត្រាចារ្យ Park Yeon Gwan បន្ទាប់ពីមហាសន្និបាតលើកទី១៤ កិច្ចសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូង ត្រូវបានរំពឹងថា នឹងហួសពីក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្មប្រពៃណី ដោយឆ្ពោះទៅរកការបង្កើតភាពជាដៃគូដែលមានរចនាសម្ព័ន្ធនៅក្នុងវិស័យដូចជា៖ ស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់មានស្ថេរភាព ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់៕

TAG
VOV/VOVworld/អ្នកជំនាញ/កូរ៉េខាងត្បូង/ចំណុចរបត់/ការអភិវឌ្ឍ/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត