logo

អ្នកដែលសរសេរអក្សរដៃលើទង់ជ័យជម្នះ ក្នុងយុទ្ធនាការ Dien Bien Phu

2025/3/20 | 10:48:00

(VOVWORLD) - ទង់រំដោះជាតិដែលបានដាំនៅលើដំបូលទីបញ្ជាការរបស់សត្រូវនៅទីក្រុងប៊ុនម៉ាធួត (Buon Ma Thuot) ខេត្ត Dak Lak ក្នុងអំឡុងយុទ្ធនាការ Tay Nguyen ឆ្នាំ ១៩៧៥ គឺជាវត្ថុដ៏ពិសិដ្ឋ ដែលជាប្រភពនៃមោទនភាពក្នុងប្រវត្តិសាស្ត្រវៀតណាម។ នៅលើទង់ជាតិនោះ មានអក្សរដៃពិសេសមួយដោយយុទ្ធជន Hoang Phuc Hung កត់ត្រា ដែលគូសបញ្ជាក់អំពីជ័យជំនះរបស់ក្រុម Bac Thai នៅម៉ោង ១១:០០ ព្រឹក ថ្ងៃទី ១១ ខែមិនា ឆ្នាំ ១៩៧៥។ បន្ទាប់ពីរយៈពេល ៥០ ឆ្នាំមក រឿងរ៉ាវនៃទង់នោះនៅតែត្រូវបានអតីតយុទ្ធជន Hoang Phuc Hung លើកឡើងដែលពោរពេញទៅដោយមោទនភាព។


ក្នុងអាជីពជាយោធា អតីតយុទ្ធជន Hoang Phuc Hung បានចូលរួមក្នុងសមរភូមិជាច្រើន ដោយបន្សល់ទុកដានជើងរបស់ខ្លួននៅលើសមរភូមិជាច្រើន។ ប៉ុន្តែសម្រាប់លោក អ្វីដែលគួរឱ្យចងចាំបំផុតនោះគឺសមរភូមិក្នុងយុទ្ធនាការវាយលុកទូទៅនៅតំបន់ Tay Nguyen នៃឆ្នាំ១៩៧៥។ នៅពេលនោះ លោកមានឋានៈជាឧត្តមសេនីយឯក អគ្គស្នងការរងនយោបាយ កងវរសេនាតូចលេខ៧ កងពលលេខ១៤៩ បច្ចុប្បន្ន គឺកងវរសេនាធំលេខ៩៨ កងពលលេខ៣១៦ យោធភូមិភាគទី២ បញ្ជាការដ្ឋានកងពលធំលេខ២។ នៅក្នុងសមរភូមិក្នុងខែមីនាឆ្នាំនោះ ទ័ពថ្មើរជើងវៀតណាមបានវាយលុកទីស្នាក់ការរបស់សត្រូវយ៉ាងឆាប់រហ័ស។
ក្រោយឆ្នាំ ១៩៧៥ លោក Hoang Phuc Hung បានឡើងជាវរសេនីយឯក កាន់តំណែងជាស្នងការនយោបាយនៃកងវរសេនាធំលេខ៩៨ ហើយបន្ទាប់មកបានក្លាយជាសាស្ត្រាចារ្យនៅបណ្ឌិតសភានយោបាយ។ រូបថត៖ VOV

ទង់ជ័យជម្នះហោះឡើងខ្ពស់ កងទ័ពបានចាក់ចូលក្រុងប៊ុនម៉ាធួត ។ អតីតយុទ្ធជន Hoang Phuc Hung បានរំលឹកឡើងវិញថា៖ “នៅពេលនោះ ខ្ញុំបានក្រឡេកមើលទៅបង្គោលទង់ជាតិរបស់សត្រូវ ហើយបានឃើញទង់ជាតិពាក់កណ្តាលក្រហម ពាក់កណ្តាលពណ៌ខៀវ ផ្កាយពណ៌លឿងរបស់យើងបករវិចៗ។ ដើម្បីកត់ត្រាពេលនេះ ខ្ញុំបានប្រាប់យុទ្ធជនម្នាក់ដែលអមដំណើរខ្ញុំឱ្យទម្លាក់ទង់ ហើយខ្ញុំប្រើប៊ិច ដើម្បីសរសេរនៅជ្រុងខាងស្តាំក្រោមទង់ជាតិ សរសេរដោយដៃថា "B2-C1-D7 - ក្រុម Bac Thai បានដាំទង់ដំបូងនេះនៅទីបញ្ជាការ F23 (Buon Ma Thuot) វេលាម៉ោង ១១:០០ ព្រឹក ថ្ងៃទី ១៩ ខែមិនា ឆ្នាំ ១៩៧៥"។ បាកថៃគឺជាឈ្មោះរហស្សនាមរបស់កងវរសេនាធំលេខ ១៤៩ នៅពេលវាយលុក Buon Ma Thuot។ ហើយខ្ញុំក៏មិនភ្លេចសរសេរពាក្យ Hung ខាងក្រោមដែរ”។

សមរភូមិសំខាន់នៅទីក្រុង Buon Ma Thuot ក្នុងយុទ្ធនាការ Tay Nguyen បានទទួលជ័យជំនះយ៉ាងត្រចះត្រចង់។ អតីតយុទ្ធជន Hoang Phuc Hung និងសមមិត្តរួមវិភាគទានក្នុងជ័យជំនះនោះ។ បច្ចុប្បន្ននេះ ទង់ជាតិដើមកំពុងតម្កល់ទុកក្នុងបន្ទប់ប្រពៃណីនៃកងវរសេនាធំលេខ៩៨ កងពលលេខ៣១៦។ ទង់ជ័យដែលហោះលើដំបូលទីបញ្ជាការរបស់សត្រូវក្នុងថ្ងៃនោះ គឺជាវត្ថុដ៏ពិសិដ្ឋ ដែលជាសក្ខីភាពនៃស្មារតីប្រយុទ្ធដ៏អង់អាច និងការលះបង់វីរភាពនៃជំនាន់កម្មាភិបាល និងយុទ្ធជននៃកងពលលេខ៣១៦ និយាយរួម និងកងវរសេនាធំលេខ៩៨ ជាពិសេស។

“បងប្អូននៃកងវរសេនាធំលេខ ៩៨ តែងតែខិតខំលើកតម្កើងសមិទ្ធិផលរបស់ជំនាន់មុន ដើម្បីកសាងកងវរសេនាធំលេខ ៩៨ ជាកងវរសេនាធំវីរជនក្នុងសម័យកាលនៃការផ្លាស់ប្តូរថ្មី”។

“នៅចំពោះមុខនឹងបេសកកម្មដែលមានតម្រូវការកាន់តែខ្លាំងឡើង កម្មាភិបាល និងយុទ្ធជនម្នាក់ៗនៅក្នុងកងវរសេនាធំទាំងមូលបានប្តេជ្ញាចិត្តក្នុងការកសាងកងវរសេនាធំដ៏រឹងមាំ និងទូលំទូលាយ ដែលរួមចំណែកក្នុងការលើកកម្ពស់ប្រពៃណីរបស់កងវរសេនាធំនាពេលខាងមុខ”។

ការពិពណ៌នាអំពីខ្លឹមសារ និងកន្លែងដែលវរសេនីយ៍ឯក Hoang Phuc Hung បានសរសេរនៅលើទង់ជ័យជម្នះ។ រូបថត៖ VOV

ក្រោយសង្គ្រាម យុទ្ធជន Hoang Phuc Hung បានបន្តបម្រើក្នុងជួរកងទ័ព ឡើងជាវរសេនីយឯក កាន់តំណែងជាស្នងការនយោបាយនៃកងវរសេនាធំលេខ៩៨ កងពលលេខ៣១៦ យោធភូមិភាគទី២ ហើយបន្ទាប់មកបានក្លាយជាសាស្ត្រាចារ្យនៅបណ្ឌិតសភានយោបាយ។ ទោះយ៉ាងណាក៏ដោយលោកតែងតែមានការព្រួយបារម្ភយ៉ាងខ្លាំង។ គាត់ជាមេទ័ព បញ្ជាការប្រយុទ្ធដោយផ្ទាល់ ហើយត្រូវឃើញយុទ្ធជន និងសមមិត្តលះបង់ជិវិតដោយភ្នែកផ្ទាល់។ មានយុទ្ធជនដែលពលីនៅមុខមាត់រណ្តៅរបស់ខ្មាំង មិនអាចធ្វើជាសាក្សីក្នុងពេលនៃការទទួលជ័យជម្នះរបស់ប្រទេស។ ក្នុងចំណោមនោះ ផ្នូររបស់ពួកគេជាច្រើនទៀតមិនទាន់រកឃើញនៅឡើយទេ។ អតីតយុទ្ធជន Hoang Phuc Hung បានសំណេះសំណាលថា៖   “ជាង ៣០ ឆ្នាំនៅក្នុងជួរកងទ័ព នៅក្នុងគំនិតរបស់ខ្ញុំ ការចងចាំនៃការប្រយុទ្ធគឺជ្រៅណាស់ ការលំបាក និងការរួមរស់ជាមួយគ្នាក្នុងអំឡុងពេលនោះនឹងមិនអាចបំភ្លេចបានឡើយ។ ជាពិសេសសមមិត្តដែលបានតស៊ូជាមួយខ្ញុំ ដែលគ្រួសារជាច្រើនមិនទាន់រកឃើញផ្នូររបស់ពួកគេ។ នោះជាអារម្មណ៍ពេលគិតអំពីមិត្តភាពនិងភាតរភាព។ ដោយសារការលះបង់បែបនេះ ប្រជាជនវៀតណាមអាចរស់នៅដោយសន្តិភាពដូចសព្វថ្ងៃនេះ។ ដូច្នេះហើយ ខ្ញុំគិតថា ខ្ញុំមានទំនួលខុសត្រូវបន្ថែមទៀត ក្នុងការព្យាយាមស្វែងរកផ្នូររបស់អ្នកដែលពលីជីវិត”។

យុទ្ធជន Hoang Phuc Hung កាលពីអតីតកាលមានអាយុជាង ៧០ឆ្នាំ សក់ស្កូវ ភ្នែកងងឹត។ លោកគួរតែបានសម្រាក និងរីករាយនឹងវ័យចាស់ ប៉ុន្តែក្នុងចិត្តលោកតែងមានចិត្តធ្ងន់ចំពោះសមមិត្ត។ ដូច្នេះហើយរហូតមកដល់ពេលនេះជារៀងរាល់ថ្ងៃគាត់នៅតែតាមដានព័ត៌មានស្វែងរកព័ត៌មានពីសមមិត្ត។ គាត់ប្រមូលព័ត៌មានពីរបីបន្ទាត់ រឿងអំពីសមមិត្តរបស់គាត់ សរសេរវាទៅក្នុងសៀវភៅកត់ត្រា ហើយបន្ទាប់មករកវិធីដើម្បីផ្តល់ដំណឹងដល់គ្រួសារ និងសាច់ញាតិនៃសមមិត្ត។  ដោយសារព័ត៌មានរបស់អតីតយុទ្ធជន Hoang Phuc Hung គ្រួសារជាច្រើនបានរកឃើញកន្លែងសម្រាករបស់មនុស្សជាទីស្រឡាញ់របស់ពួកគេ។ ការជួបជុំគ្នារវាងអ្នករស់ និងអ្នកស្លាប់បានជួយសម្រាលការឈឺចាប់ដ៏យូរអង្វែងរបស់គាត់ ហើយវាក៏ជាការដឹងគុណរបស់គាត់ចំពោះអ្នកដែលបានធ្លាក់ខ្លួនដើម្បីឯករាជ្យនៃមាតុភូមិនាពេលបច្ចុប្បន្ននេះ។

ជ័យជំនះក្នុងឆ្នាំនោះ រួមជាមួយនឹងអនុស្សាវរីយ៍នៃសមរភូមិចាស់ ត្រូវបានរក្សាទុកដោយអតីតយុទ្ធជន Hoang Phuc Hung នៅក្នុងកំណត់ហេតុប្រយុទ្ធ ដែលគាត់បានរក្សាទុកយ៉ាងយកចិត្តទុកដាក់អស់ជាច្រើនទសវត្សរ៍។ នៅលើទំព័រដែលប្រឡាក់ដោយពេលវេលាគឺជាបន្ទាត់ដែលសរសេរដោយដៃបង្កប់ដោយការចងចាំ។ រាល់ពេលដែលគាត់បើកសៀវភៅ ការប្រយុទ្ធចាស់ៗហាក់ដូចជាត្រូវបានបង្កើតឡើងវិញយ៉ាងរស់រវើកក្នុងចិត្តរបស់អតីតយុទ្ធជនវ័យចំណាស់។ ហើយក្នុងចំនោមពួកគេ ការប្រយុទ្ធនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ១៩៧៥ និងទង់ជ័យជម្នះ ជាមួយនឹងការសរសេរដោយដៃរបស់គាត់ តែងតែជាការចងចាំដែលមិនអាចបំភ្លេចបាន៕

TAG
VOV/VOVworld/អ្នក/សរសេរអក្សរដៃ/ទង់ជ័យជម្នះ/យុទ្ធនាការ Dien Bien Phu

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត