logo

អ្នកបង្កើតផ្នែកផ្សាយសំលេងនិងទូរទស្សន៍វៀតណាម

2015/8/20 | 08:11:52

VOVWORLD_និយាយដល់អ្នកកាសែត Tran Lam គឺ
និយាយដល់អ្នកបដិវត្តន៍ មួយរូប​និងជា​ម្លប់ដើមឈើ
ធំបំផុតក្នុងប្រព័ន្ធផ្សាយសំលេងនិង​ទូរទស្សន៍វៀត​
ណាម។​លោកជាអ្នកស្រឡាញ់អាជីពឆ្នៃប្រឌិតទៀង
ត្រង់ដែលបានចូលរួម​ចំ​ណែក​ដ៏ធំធេងក្នុងការ
អភិវឌ្ឍន៍ផ្នែកផ្សាយសំលេងនិងទូរទស្សន៍ ហើយ
ជួយវិទ្យុ​សំលេងវៀតណាម​បំ​ពេញ​ភារកិច្ចក្នុងការ
តស៊ូរបស់ប្រទេសជាតិទៀតផង។

VOVWORLD_និយាយដល់អ្នកកាសែត Tran Lam គឺនិយាយដល់អ្នក
បដិវត្តន៍ មួយរូប​និងជា​ម្លប់ដើមឈើធំបំផុតក្នុងប្រព័ន្ធផ្សាយសំលេងនិង
​ទូរទស្សន៍វៀត​ណាម។​លោកជាអ្នកស្រឡាញ់អាជីពឆ្នៃប្រឌិតទៀងត្រង់
ដែលបានចូលរួម​ចំ​ណែក​ដ៏ធំធេងក្នុងការអភិវឌ្ឍន៍ផ្នែកផ្សាយសំលេងនិង
ទូរទស្សន៍ ហើយជួយវិទ្យុ​សំលេងវៀតណាម​បំ​ពេញ​ភារកិច្ចក្នុងការតស៊ូ
របស់ប្រទេសជាតិទៀតផង។
 បន្ទាប់ពីបុណ្យឯករាជ្យជាតិនៅក្រុងហាណូយមកនាពេលវេលាម៉ោង
១១និង៣០នាទីថ្ងៃទី៧ខែកញ្ញាឆ្នាំ១៩៤៥វិទ្យុសំលេងវៀតណាមបានចាប់
ផ្ដើមការផ្សាយជាលើកដំបូងជាមួយសេចក្ដីផ្ដើម”នេះជាសំលេងវៀតណាម
ផ្សាយពីហាណូយរដ្ឋធានីនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម”។ 
សេចក្ដីផ្ដើមដ៏សាមញ្ញអានដោយអ្នកនិយាយពីរនាក់គឺលោក Nguyen Van
 Nhat និងអ្នកស្រី Duong Thi Ngan ​នោះ​​​​ស្របពេលដែលវិទ្យុសំលេងវៀត
ណាមចាប់បដិសន្ធិខណទឹកដីវៀតណាម​កំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះ
ថ្នាក់។ ឈ្មោះនៃវិទ្យុត្រូវបានពិចារណាយ៉ាងហ្មត់ចត់គឺយកឲ្យខ្លីតែត្រូវតែ
មានគ្រប់ឈ្មោះប្រទេសនិងរដ្ឋធានី។ រី​ឯបទភ្លេងវិទ្យុ​សំលេង​​វៀតណាមក៏
ត្រូវបានគេថ្លឹងថ្លែងយ៉ាងហ្មត់ចត់ដែរហើយចុងក្រោយ​ជ្រើស​បទ”កំទេច
ហ្វាស៊ីត ”។ ពេលនៅរស់អ្នកកាសែត Tran Lam ឲ្យដឹងថាមូលហេតុ​គេ
ជ្រើស​បទភ្លេងនេះគឺដើម្បីអ្នកប្រកបការងារផ្សាយសំលេងគ្រប់ជំនាន់ចងចាំ​
ថា​ប្រទេសវៀតណាមមានឯករាជ្យគឺដោយសារយើងធ្វើការតស៊ូប្រឆាំងហ្វា
ស៊ីតដោយខ្លួនឯង។ សេចក្ដីផ្ដើមកម្មវិធីផ្សាយគិតតាំងពីនោះមកបានផ្លាស់
ប្ដូរតែមួយលើកឲ្យសមស្របនឹងការដូរឈ្មោះប្រទេសពីសាធារណរដ្ឋ
ប្រជាធិបតេយ្យវៀតណាមទៅជាសាធារណរដ្ឋសង្គមនិយមវៀតណាមវិញ។

        លោក Nguyen Dang Tien អគ្គនាយកវិទ្យុសំលេងវៀតណាមនៅពេល
រំលឹក​ឡើងវិញនូវប្រវតិ្តសាស្រ្តអភិវឌ្ឍន៍នៃផ្នែកផ្សាយសំលេងនិងទូរទស្សន៍
វៀតណាមបានអះអាងថាក្រោមការដឹកនាំរបស់អ្នកកាសែត Tran Lam ផ្នែក
ផ្សាយសំលេង​និង​ទូរទស្ស​ន៍វៀតណាមបានឆ្លងកាត់គ្រប់ការលំបាកសាក
ល្បងដោយក​សាង​បុព្វហេតុ​ពីបាទដៃទទេក្នុងដំណាក់កាលលំបាកតោក
យ៉ាកនៃប្រទេសជាតិ។ ​លោក​ក៏ជាអ្នកមានគុណក្នុងការបណ្ដុះបណ្ដាល
ប្រភពធនធានមនុស្សសំរាប់​បន្ត​ការពង្រីកបុព្វហេតុផ្សាយសំលេងនិង
ទូរទស្សន៍វៀតណាមផងដែរ។

        ”អ៊ុំ Tran Lam គឺជាកេរ៌្តឈ្មោះដ៏ធំជាដើមឈើធំបំផុតក្នុង​ប្រព័ន្ធផ្សាយ​
សំលេង​និងទូរទស្សវៀតណាម។ លោកអ៊ុំត្រូវបានប្រធានហូជីមិញប្រគល់
ភារកិច្ចសំខាន់ជាពិសេសគឺបង្កើតបុព្វហេតុផ្សាយសំលេងដើមដំបូងនៃ
ប្រទេសជាតិ។ក្នុងរយៈពេល៤៣ឆ្នាំលោកអ៊ុំនិងថ្នាក់ដឹកនាំវិទ្យុសំលេង
វៀតណាមបានធ្វើដំណើររួយជាមួយប្រទេសជាតិឆ្លងកាត់សង្គ្រាមការពារ
ប្រទេសពីរលើក”។

        នាគ្រាដំបូងព័ត៌មានរបស់វិទ្យុសំលេងវៀតណាមក្ដាប់ជាប់នូវគោលដៅ
ការពារឯករាជ្យឯកភាពជាតិនិងផ្សព្វផ្សាយអំពីយុទ្ធសាស្រ្តទំនាក់ទំនងការ
ទូតស្វិតស្វាញជាមួយសត្រូវ។ វិទ្យុជាតិត្រូវបានបង្កើតឡើងក្រោមការដឹក
នាំរបស់លោកប្រធានTran Lamនេះបានផលិតព្រឹតិ្តបតិ្តជារៀងរាល់ថ្ងៃជា
ភាសា​វៀតណាមអង់គ្លេស​បារាំងចិននិងឡាវ។ ព័ត៌មាននិងអត្តបទត្រូវបាន
ដកស្រង់​និងកាត់តពីបណ្ដាទីភ្នាក់ងារនិងកាសែតធំៗនៅក្នុងនិងក្រៅ
ប្រទេស។ វិទ្យុសំលេងវៀតណាមបានផ្សាយព័ត៌មានស្ដីពីជ័យជំនៈរបស់កង
ទ័ពពីសមរភូមិមុខដល់សមរភូមិក្រោយដោយលើកទឹកចិត្តស្មារតីរបស់
ប្រជាជនវៀតណាមផងហើយម៉្យាងវិញធ្វើឲ្យខ្មាំងបាត់ស្មារតីផង។

        ស្ដីពីអ្នកកាសែត Tran Lam លោក Ha Minh Hue​​ អនុប្រធានសមាគម​​
អ្នក​​​​​​​​កា​សែត​​វៀតណាមឲ្យដឹងថា

        ”អ៊ុំ Tran Lam គឺជាដើមឈើធំបំផុតក្នុងអាជីពកាសែតក្នុង​ផ្នែកផ្សាយ
សំលេង​និងទូរទស្ស។ លោកជាង្នក្ដាប់ជាប់នូវវប្បធម៌ជាតិហើយប្រកបការ
ងារលើវិស័យផ្សាយសំលេងនិងទូរទស្សដោយមានការចូលរួមចំណែកជា
ច្រើនសំរាប់វិស័យសារព័ត៌មាន។ កេរ៌្តឈ្មោះលោកត្រូវបានចារឹកក្នុង
ប្រវតិ្តសាស្រ្តសារព័ត៌មាន”។

        អ្នកកាសែត Tran Lam មានឈ្មោះពិតគឺ Tran Quan Van កើតនាឆ្នាំ
១៩២២​ក្នុង​គ្រួសារកសិករមួយនៅភូមិ Pham Lam ឃុំ Doan Tung ស្រុក
Thanh Mien ខេត្ត​ Hai Duong ភាគខាងជើងវៀតណាម។ ​លោកបានលៃ
ទុក៤៣​ឆ្នាំក្នុងជិវិត​ខ្លួន​សំរាប់បុព្វហេតុផ្សាយសំលេងនិងទូរទស្សជាតិ។
លោកជាការលើកទឹកចិត្តដ៏ធំធេងចំពោះជំនាន់បន្តវេនលោកនាបច្ចុប្បន្ន៕

       

TAG
Tran Lam/ផ្សាយសំលេង/ទូរទស្សន៍

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត