logo

អ្នកបង្កើតផលិតលផលជាច្រើនពីផ្លែស្រកានាគ

2017/1/19 | 07:50:00

VOVWORLD_សហករណ៍ស្រកានាគHam Duc
នៅខេត្តBinh Thuan ភាគ​កណ្ដាល​​វៀតណាមត្រូវបាន
បង្កើតឡើងនាខែវិច្ឆកាឆ្នាំ២០១៥ដោយអ្នកស្រី Le
Nguyen ជានាយិកា។ក្រោយរយៈពេលជាងមួយឆ្នាំធ្វើ
សកម្មភាពមក ផលិតផលពីផ្លែស្រកានាគរបស់
សហករណ៍បានលក់ដាច់នៅក្នុងស្រុកព្រមទាំងនាំ
ចេញទៅបរទេសទៀតផង។

VOVWORLD_សហករណ៍ស្រកានាគHam Duc នៅខេត្តBinh Thuan ភាគ​
កណ្ដាល​​វៀតណាមត្រូវបានបង្កើតឡើងនាខែវិច្ឆកាឆ្នាំ២០១៥ដោយអ្នកស្រី Le
Nguyen ជានាយិកា។ក្រោយរយៈពេលជាងមួយឆ្នាំធ្វើសកម្មភាពមក ផលិតផល
ពីផ្លែស្រកានាគរបស់សហករណ៍បានលក់ដាច់នៅក្នុងស្រុកព្រមទាំងនាំចេញ
ទៅបរទេសទៀតផង។

ដើមស្រកានាគជាពូជដំណាំសំខាន់របស់ខេត្តBinh Thuan។ប៉ុន្មានឆ្នាំមុន
នេះ ​ស្រកានាគលក់បានថ្លៃ តែសព្វថ្ងៃដោយសារតំលៃស្រកានាគចុះទាបនោះ
បានធ្វើឲ្យការរកស៊ីរបស់ប្រជាកសិករជួបការលំបាកយ៉ាងខ្លាំង។នៅចំពោះ
មុខស្ថានភាពនេះអ្នកស្រី Le Nguyenបានបង្កើតសហករណ៍ស្រកានាគHam
Ducហើយជួយទិញផ្លែ​ស្រកានាគ​ពី​បងប្អូនកសិករនៅខេត្តBinh Thuanក្នុង
តំលៃសមរម្យនិងស្ថិរភាព។អ្នកស្រី Le Nguyen​បាន​ឲ្យដឹងថា

“ ក្រោយពីសហករណ៍ទិញផ្លែស្រកានាគដើម្បីផលិតស្រាមក បងប្អូន
កសិករ​លែងរងការដាក់សម្ពាធអំពីតំលៃទៀតហើយ។ប្រសិនបើឈ្មួញឲ្យតំលៃ
ទាប កសិករមិនលក់ទេហើយយកផ្លែស្រកានាគមកធ្វើស្រាវិញ។នាបច្ចុប្បន្ន
នេះ យើងខ្ញុំបានផលិតស្រាក្រហមនិងស្រា​សពីផ្លែស្រកានាគ។ស្រាទាំង២
ប្រភេទនេះប៉ូវសុខភាព​ដោយ​សារ​វា​បានផលិតពីទឹកស្រកានាគសុទ្ធ”។

ក្រៅពីការផលិតស្រា អ្នកស្រី Le Nguyen​នៅសិក្សាស្រាវជ្រាវកែច្នៃផលិតផល
​មួយចំនួនទៀតពីផ្លែស្រកានាគមានជាអាទិ៍ ដំណាប់ស្រកានាគនិងទឹកស្រកា
នាគច្របាច់ជាដើម។ផលិតផលទាំងនេះបានជួយលើកស្ទួយជីវភាពរស់នៅ
របស់កសិករ។តាមលោកស្រីNguyen Thi Hai ជាសមាជិកាមួយរូបក្នុងសហករ​ណ៍​
ស្រកា​នាគ​Ham Duc នៅខេត្តBinh Thuanបានឲ្យដឹងថា

“ ចាប់តាំងពីពេលចូលរួមសហករណ៍មកជីវភាពរស់នៅរបស់ខ្ញុំត្រូវបាន
លើក​ស្ទួយ​យ៉ាងខ្លាំង។អ្នកស្រី Le Nguyenជានាយិកាសហករណ៍នេះបានយក
ចិត្តទុកដាក់​ជួយឲ្យបងប្អូនសមាជិកសមាជិកាមានការងារធ្វើ​ និងស្ថិរភាព
ជីវភាពរស់នៅ។​ការងារ​នេះ​មិនសូវធ្ងន់ហើយអ្នកចាស់ទុំក៏អាចធ្វើបានដែរ”។

ផ្លែស្រកានាគ


គិតរហូតមកដល់សព្វថ្ងៃ ផលិតផលស្រកានាគនៃសហករ​ណ៍​ស្រកា​នាគ​Ham
Duc​បានមានវត្តមាននៅខេត្តក្រុងជាច្រើនដូចជាក្រុងហូជីមិញ ក្រុងDa Nang
 ខេត្ត​ An Giang និង ខេត្ត Phan Thiet ជាដើម។អ្នកស្រីនាយិកាLe Nguyenក៏បាន
ចុះកិច្ច​សន្យា​លក់​ស្រា​ស្រកានាគនៅប្រទេសកម្ពុជាផងដែរ។ថ្មីៗនេះសហករ​ណ៍​
ស្រកា​នាគ​Ham Duc​បានចូលរួមផ្សារណាត់ចិនអាស៊ានលើកទី១៣ហើយចុះ
កុងត្រាចែកចាយផលិតផលនៅទីផ្សារដ៏ធំនេះ។នៅចំពោះមុខតម្រូវការនៃទីផ្សារ
ដែលកំពុងកើនឡើងនោះអ្នកស្រី Le Nguyenបានឲ្យដឹងថា

“យើងខ្ញុំមានផែនការកសាងរោងចក្រនៅក្នុងតំបន់ដាំស្រកានាគដើម្បី
បងប្អូនអាចធ្វើការនៅនឹងកន្លែង។សហករណ៍ផ្ដល់អាទិភាពចំពោះពលការិនី
និងបងប្អូននារីវ័យជ្រេ។ទន្ទឹមនេះគឺដោះស្រាយបញ្ហាលក់ផ្លែស្រការនាគចេញ
ទីផ្សារមិនឲ្យខាតបង់”។

នាបច្ចុប្បន្ននេះ សមាគមកសិករជាច្រើននៅតាមខេត្តក្រុងនានាបាន
បញ្ជូនកម្មាភិបាលមកសិក្សាស្រាវជ្រាវពីរូបសណ្ឋាន បទពិសោធន៍និងសហការ
រកស៊ីជាមួយសហករ​ណ៍​ស្រកា​នាគ​Ham Duc។រូបសណ្ឋានសហករណ៍នេះកំពុង
ត្រូវបានពង្រីកទៅតំបន់​ដទៃដើម្បីដំណាំស្រកានាគនាំមកនូវប្រសិទ្ធភាព
សេដ្ឋកិច្ចខ្ពស់ថែមទៀត៕

TAG
ស្រកានាគHam Duc/vov

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត