logo

អ្នកបោះឆ្នោតខេត្តក្វាងនិញរំពឹងទុកខ្ពស់លើកម្មវិធីសកម្មភាពរបស់បេក្ខជនជាសមាជិកសភា

2026/3/5 | 09:09:49

(VOVWORLD) - នារសៀលថ្ងៃទី៤ ខែមីនា អ្នកបោះឆ្នោតជាង ១.៧០០នាក់ នៅក្នុងមណ្ឌលបោះឆ្នោតលេខ២ នៃខេត្តក្វាងនិញ បានជួបសំណេះសំណាលនិងស្តាប់កម្មវិធីសកម្មភាពរបស់បេក្ខជនសមាជិកសភានីតិកាលទី១៦ ទាំង ៥ រូប។

បេក្ខជនជាសមាជិកសភា បង្ហាញកម្មវិធីសកម្មភាពដល់អ្នកបោះឆ្នោតនៅទីតាំងចំនួន ១៤ ក្នុងមណ្ឌលបោះឆ្នោតលេខ ២ ខេត្តក្វាងនិញ។ (រូបថត៖ VOV)

ដោយវាយតម្លៃថា បេក្ខជនទាំងអស់មានគុណវុឌ្ឍិ សមត្ថភាព និងបទពិសោធន៍ជាក់ស្តែងយ៉ាងសម្បូរបេប អ្នកបោះឆ្នោតខេត្តក្វាងនិញក៏រំពឹងថា ប្រសិនបើត្រូវបានជាប់ឆ្នោត បេក្ខជននឹងបន្តជាស្ពានដ៏រឹងមាំ ដើម្បីឆ្លុះបញ្ចាំងពីសំឡេង គំនិត និងបំណងប្រាថ្នារបស់ប្រជាជនខេត្តក្វាងនិញទៅកាន់វេទិការដ្ឋសភា។ លោក Nguyen Van Phuc អ្នកបោះឆ្នោតមកពីសង្កាត់ Hong Gai បានសម្តែងបំណងថា៖

“អ្នកបោះឆ្នោតសង្ឃឹមថា បេក្ខជនជាសមាជិកសភានីតិកាលទី១៦ ប្រសិនបើត្រូវបានជ្រើសតាំង នឹងរួមចំណែកសំឡេងបន្ថែម ទៅកាន់មជ្ឈិម ដើម្បីយកចិត្តទុកដាក់ និងចេញគោលនយោបាយពិសេសដោយឡែកសម្រាប់ខេត្តក្វាងនិញ ដោយទាញយកអត្ថប្រយោជន៍ពីសក្តានុពល និងប្រៀបខ្លាំងនៃមូលដ្ឋាន ជាពិសេសក្នុងវិស័យទេសចរណ៍ សេវាកម្ម ការនាំចេញ និងការងារសម្រាប់កម្មករ ដើម្បីឲ្យខេត្តក្វាងនិញ ក្លាយជាខេត្តមួយក្នុងចំណោមខេត្តឈានមុខគេក្នុងការអនុវត្ត និងអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដែលសក្តិសមនឹងតួនាទីជាប៉ូលកំណើនដ៏ស្វាហាប់នៅក្នុងតំបន់ភាគខាងជើង”៕

TAG
VOV/VOVworld/បោះឆ្នោត/រដ្ឋសភា/ខេត្តក្វាងនិញ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត