logo

អ្នកបោះឆ្នោតខេត្តក្វាងនិញស្នើខ្លឹមសារសំខាន់ៗជាច្រើនទៅកាន់រដ្ឋសភា

2025/12/17 | 11:18:00
(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ខែធ្នូ គណៈប្រតិភូសមាជិកសភាខេត្តក្វាងនិញ បានជួប សំណេះសំណាលជាមួយអ្នកបោះឆ្នោត ក្រោយពីសម័យប្រជុំលើកទី១០ រដ្ឋសភានីតិ កាលទី១៥ តាមទម្រង់ផ្ទាល់ផងនិងតាមប្រព័ន្ធអ៊ីនធឺណិតផង។
អ្នកបោះឆ្នោតខេត្តក្វាងនិញបានដាក់សំណើជាច្រើនទៅកាន់គណៈប្រតិភូសមាជិកសភា។ (រូបថត៖ VOV)
ក្នុងជំនួបនេះ អ្នកបោះឆ្នោតបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់គណៈ ប្រតិភូសមាជិកសភាខេត្តក្វាងនិញ នៅក្នុងសម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី ១៥។ អ្នកបោះឆ្នោតក៏បានស្នើខ្លឹមសារសំខាន់ៗជាច្រើនផងដែរ ដូចជា៖ របបប្រាក់ខែ សម្រាប់កម្មាភិបាល មន្ត្រីរដ្ឋការថ្នាក់ឃុំ ក្រោយពីការរួមបញ្ចូលគ្នា; ការអភិវឌ្ឍឧស្សាហ កម្មវប្បធម៌ និងសេដ្ឋកិច្ចបេតិកភណ្ឌ។ លើពីនេះ អ្នកបោះឆ្នោតខេត្តក្វាងនិញមាន បំណងថា រដ្ឋសភានឹងពិចារណាចេញផ្សាយសេចក្តីសម្រេចចិត្តស្តីពីយន្តការ និង គោលនយោបាយជាក់លាក់ ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ និងធនធានទាក់ទងនឹងដីធ្លី ការវិនិយោគ ហិរញ្ញវត្ថុ-ថវិការដ្ឋ ពន្ធដារ អនុគ្រោះសម្រាប់ការខ្ចីទុននិងការជួលដី សំដៅជំរុញអាជីវកម្មឱ្យវិនិយោគលើការអភិវឌ្ឍផលិតផល សេវាកម្មវប្បធម៌ ចាប់ពីការផលិតរហូតដល់ការប្រើប្រាស់។
ក្នុងជំនួបនេះដែរ ថ្នាក់ដឹកនាំខេត្តក្វាងនិញ ក៏បានសង្កត់ធ្ងន់ថា ខេត្តបានកសាងសេណារីយ៉ូកំណើនសម្រាប់ឆ្នាំ ២០២៦ ដោយមានការប្តេជ្ញាចិត្តខ្ពស់ និងការខិតខំផ្លាស់ប្តូររចនាសម្ព័ន្ធឆ្ពោះទៅរកគុណភាព ដោយយកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ធ្វើជាកម្លាំងចលករដើម្បីបង្កើនផលិតភាព កម្លាំងប្រកួតប្រជែង និងសម្រេចបាននូវគោលដៅកំណើន៕
TAG
VOV/VOVworld/ខេត្តក្វាងនិញ/អ្នកបោះឆ្នោត/សមាជិកសភា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត