logo

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

2026/3/15 | 11:13:17
(VOVWORLD) - យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។ 
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី ង្វៀន ធីថាញ់ ផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាន។ (រូបថត៖ VOV)

ក្នុងនោះ ខេត្តចំនួន ៥ ក្នុងចំណោមខេត្តក្រុងសរុប ៣៤ មានអត្រាអ្នកទៅបោះឆ្នោតជិត ១០០% រួមមាន៖ ខេត្ត Tuyen Quang, Lao Cai, Lang Son, Dien Bien និង Lai Chau។

ក៏គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ផងដែរ ព័ត៌មាន អត្ថបទសរុបជាង ៥.២០០ អំពីការបោះឆ្នោតត្រូវបានបង្ហោះនៅលើកាសែត ទស្សនាវដ្តី វិបផតថលព័ត៌មាន និងគេហទំព័រអេឡិចត្រូនិកក្នុងស្រុក។ សារព័ត៌មានអន្តរជាតិជាច្រើនក៏បានយកចិត្តទុកដាក់និងចុះផ្សាយអំពីថ្ងៃបោះឆ្នោតនៅប្រទេសវៀតណាមផងដែរ ដូចជា៖ ស៊ីនហួរ (ចិន), រ៉យទ័រ (អង់គ្លេស), Bloomberg (អាមេរិក), AP News (អាមេរិក), ABC News (អូស្ត្រាលី), Prensa Latina (គុយបា), France 24 (បារាំង), RFI (បារាំង), The Hindu (ឥណ្ឌា), Bangkok Post (ថៃ)។ ល។

យោងតាមបទប្បញ្ញត្តិ ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១  នឹងបញ្ចប់នាវេលាម៉ោង ៧ យប់ថ្ងៃទី ១៥ ខែមីនា លើកលែងតែករណីដែលត្រូវបានពន្យារពេលដូចដែលបានកំណត់ ប៉ុន្តែមិនលើសពីវេលាម៉ោង ៩ យប់នោះឡើយ៕

TAG
VOV/VOVworld/ការបោះឆ្នោត/វៀតណាម/អត្រា/សមាជិកសភា/ក្រុមប្រឹក្សាប្រជាជន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត