logo

អ្នកបោះឆ្នោតជាប់ចិត្តនឹងសារ "និយាយតិច - ធ្វើច្រើន - ធ្វើរហូតដល់ទីបំផុត"

2026/1/21 | 11:28:48
(VOVWORLD) - ដោយតាមដានមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមតាមរយៈមធ្យោបាយសារព័ត៌មានមហាជន អ្នកបោះឆ្នោត កម្មាភិបាល បក្ខជន និងប្រជាជននៅក្នុងខេត្តភ្នំ Son La បានសម្តែងការចាប់អារម្មណ៍ពិសេស និងការវាយតម្លៃខ្ពស់ចំពោះសារសំខាន់ៗនៅមហាសន្និបាត ដែលក្នុងនោះសារ "និយាយតិច - ធ្វើច្រើន - ធ្វើរហូតដល់ទីបំផុត" បានធ្វើឲ្យអ្នកបោះឆ្នោតជាប់ចិត្តយ៉ាងខ្លាំង។ 
អ្នកបោះឆ្នោត កម្មាភិបាល បក្ខជន និងប្រជាជននៃខេត្តភ្នំ Son La មានទំនុកចិត្តនិងការរំពឹងទុកខ្ពស់ចំពោះការអនុវត្តជាក់ស្តែងនូវទិសដៅទម្លុះទម្លាយយុទ្ធសាស្ត្រ។ (រូបថត៖ VOV)

លោក ង្វៀន ទួនអាញ លេខាគណៈកម្មាធិការបក្សឃុំ Chieng Sung ខេត្ត Son La បានឲ្យដឹងថា៖ "ការធ្វើច្រើនមានន័យថា ធ្វើសកម្មភាពយ៉ាងពិតប្រាកដ ត្រៀមខ្លួនធ្វើការងារដ៏លំបាក និងធ្វើរហូតដល់ទីបំផុត។ នោះគឺជាអ្វីដែលធ្វើឲ្យខ្ញុំជាប់ចិត្តបំផុត។ ធ្វើរហូតដល់ទីបំផុតគឺជាការទទួលខុសត្រូវ និងកិត្តិយសរបស់បក្ខជននៅចំពោះមុខប្រជាជន។ សាររបស់លោកអគ្គលេខាបក្ស តូ ឡឹម បានប៉ះចំការកកស្ទះតាំងពីមុនមក។ នោះគឺជាត្រីវិស័យសម្រាប់យើងកែតម្រូវរបៀបធ្វើការរបស់ខ្លួនឱ្យមានវិន័យជាងមុន ជាក់ស្តែងជាងមុន និងមានប្រសិទ្ធភាពជាងមុន។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា នៅពេលដែលប្រមុខបក្សយើង មានការដឹកនាំដ៏ម៉ឺងម៉ាត់និងជាក់លាក់បែបនេះ គឺយើងនៅកម្រិតមូលដ្ឋាននឹងមានទីបង្អែកដ៏រឹងមាំសម្រាប់ការផ្លាស់ប្ដូរថ្មី"។

យោងតាមមជ្ឈដ្ឋានអ្នកបោះឆ្នោតនៅខេត្ត Son La ដំណើរការរៀបចំឯកសារយ៉ាងហ្មត់ចត់ ជាពិសេសការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈ បានបង្ហាញយ៉ាងច្បាស់អំពីស្មារតីប្រជាធិបតេយ្យ ការគោរពចំពោះប្រាជ្ញានិងសំឡេងរបស់ប្រជាជនក្នុងការបង្កើតគោលមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសជាតិ៕

TAG
VOV/VOVworld/មហាសន្និបាត/បក្ស/វៀតណាម/លើកទី១៤/អ្នកបោះឆ្នោត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត