logo

អ្នកបោះឆ្នោតនៅតំបន់ពិសេស បាចឡុងវី ទៅបោះឆ្នោតមុនកាលកំណត់

2026/3/14 | 07:24:47

(VOVWORLD) - នាថ្ងៃទី១៤ ខែមីនា អ្នកបោះឆ្នោតនៅតំបន់ពិសេស បាចឡុងវី (ទីក្រុង ហាយ ហ្វុង) បានទៅបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ មួយថ្ងៃមុនថ្ងៃបោះឆ្នោតជាតិ។ 

អ្នកបោះឆ្នោតនៅតំបន់ពិសេស បាចឡុងវី បានទៅបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ មួយថ្ងៃមុនថ្ងៃបោះឆ្នោតជាតិ។ (រូបថត៖ VOV)

លោកស្រី ហ្វាម ធីឡឹន (ភូមិលេខ ១ តំបន់ពិសេសបាចឡុងវី) បានសម្តែងក្តីរីករាយដោយបានចូលរួមក្នុងទិវាបុណ្យពិសេសរបស់ប្រទេសជាតិយ៉ាងដូច្នេះថា៖

"ខ្ញុំពិតជារីករាយណាស់ដែលបានកាន់សន្លឹកឆ្នោត និងអនុវត្តន៍សិទ្ធិពលរដ្ឋរបស់ខ្លួន។ ជាពិសេសសម្រាប់អ្នកបោះឆ្នោតនៅតំបន់ពិសេស បាចឡុងវី ជាកោះឆ្ងាយដាច់ស្រយាលពីដីគោក ដែលត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតមុនកាលកំណត់នោះ យើងមានអារម្មណ៍កាន់តែច្បាស់អំពីការទទួលខុសត្រូវដ៏ពិសិដ្ឋរបស់ខ្លួន។ យើងសង្ឃឹមថា បេក្ខជនដែលជាប់ឆ្នោតជាសមាជិកសភា ក៏ដូចជាសមាជិកក្រុមប្រឹក្សាប្រជាជនទីក្រុង នឹងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់តំបន់ពិសេស បាចឡុងវី ដើម្បីឱ្យទីនេះមានទេសភាពកាន់តែស្រស់ស្អាត ហើយក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មសម្រាប់ការនេសាទ ដ៏ធំមួយនៅតំបន់ឈូងសមុទ្រភាគខាងជើង”។

បាច់ឡុងវី គឺជាកោះឆ្ងាយបំផុតនៅក្នុងឈូងសមុទ្រខាងជើង ដែលមានចម្ងាយជាង ១១០ គីឡូម៉ែត្រពីដីគោក៕

TAG
VOV/VOVworld/វៀតណាម/បោះឆ្នោត/មុនកាលកំណត់/រដ្ឋសភា/នីតិកាលទី១៦/ក្រុមប្រឹក្សាប្រជាជន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត