logo

អ្នកប្រាជ្ញឥណ្ឌា៖ ចិនកំពុងផ្លាស់ប្តូរយុទ្ធវិធីតាមរបៀបក្លែងបន្លំគោលគំនិត

2020/5/26 | 10:45:24
(VOVWORLD) - នេះគឺជាការអត្ថាធិប្បាយរបស់ លោកឧត្តមនាវីរង Pradeep Chauhan អគ្គនាយកនៃមូលនិធិនាវាចរណ៍ជាតិឥណ្ឌា នៅពេលផ្តល់បទសម្ភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅឥណ្ឌា ស្តីពីសកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើត។  

លោកឧត្តមនាវីរង Pradeep Chauhan បានឲ្យដឹងថា សកម្មភាពខុសច្បាប់នាពេលថ្មីៗនេះរបស់ចិននៅសមុទ្រខាងកើត គឺជាមធ្យោបាយមួយដើម្បីជំរុញយុទ្ធសាស្ត្រ Four Sha ដោយប៉ុនបង់នូវវិធីសាស្រ្តថ្មីៗ ដើម្បីប្រែអង្គធាតុនានានៅសមុទ្រខាងកើត ក្លាយជាអធិបតេយ្យភាពរបស់ពួកគេ។

“ទង្វើរបស់ចិនបានរំលោភយ៉ាងច្បាស់ក្រឡែតលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ និងតំបន់សមុទ្ររបស់ប្រទេសជិតខាងនៅសមុទ្រខាងកើត មិនត្រឹមតែជាមួយ វៀតណាម ហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំង ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីទៀតផង។ ។ ការវិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ គឺជាជំហានដែលមានការគិតគូរជាមុនរបស់ចិន ដើម្បីបង្កផលប៉ះពាល់ដល់តំបន់និងបង្កឲ្យមានការបែកបាក់ស្មារតីនៃកិច្ចសហប្រតិបត្តិការក្នុងបញ្ហាសមុទ្រខាងកើត ក្នុងចំណោមប្រទេសក្នុងតំបន់។ ឥរិយាបថនិងទង្វើរបស់ចិនបាននិងកំពុងធ្វើឱ្យរិចរិលសន្តិសុខស្ថេរភាពនិងការជឿទុកចិត្តនៅក្នុងតំបន់”។ នេះបើយោងតាមការវាតតម្លៃរបស់លោកឧត្តមនាវីរង Pradeep Chauhan។

លោកឧត្តមនាវីរង Pradeep Chauhan បានចាត់ទុកថា សហគមន៍អន្តរជាតិត្រូវតែរាំងស្កាត់នូវយុទ្ធសាស្រ្ត ពហុស្រទាប់និងពហុទិសរបស់ចិន ហើយមិនអនុញ្ញាតឱ្យមហាអំណាចមួយនេះចង់ធ្វើអ្វីក៏ធ្វើតាមអំពើចិត្តនោះឡើយ៕

TAG
VOV/VOVworld/អ្នកប្រាជ្ញ/ឥណ្ឌា/ចិន/យុទ្ធវិធី/ក្លែងបន្លំ/គោលគំនិត

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត