logo

អ្នករចនាម៉ូដ Kenny Thai៖ ការប្រមូលម៉ូដ “បង្អួតសម្រស់” បញ្ចេញសារអំពីអនាគតដ៏ភ្លឺស្វាង

2021/12/11 | 13:00:00

(VOVWORLD) - ដោយការរួមបញ្ចូលកត្តាវិចិត្រសិក្បៈចូលក្នុងការរចនាម៉ូដ Kenny Thai បានបង្កើតឡើងលក្ខណៈទំនើប ថ្មីថ្មោងសម្រាប់ការប្រមូលម៉ូដអាវផាយនេះ។

ជម្ងឺកូវីដ-១៩ បណ្ដាលឲ្យសេដ្ឋកិច្ចជាប់គាំងក្នុងអំឡុងពេល២ឆ្នាំកន្លងមក។ ឧស្សាហកម្មម៉ូដ ជាផ្នែកមួយក្នុងចំណោមផ្នែកវិជ្ជាជីវៈដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត។ ទោះយ៉ាងណាក៏ដោយ ជាមួយនឹងការជក់ចិត្តដ៏ធំធេង អ្នករចនាម៉ូដជាច្រើន នៅតែបង្ហាញការប្រមូលដ៏វិសេសវិសាលរបស់ខ្លួន។ នាពេលថ្មីៗនេះ អ្នករចនាម៉ូដ Kenny Thai បានបង្ហាញការប្រមូលដោយឈ្មោះថា “បង្អួតសម្រស់”។

អ្នករចនាម៉ូដ Kenny Thai (កណ្ដាល) ជាមួយនឹងការប្រមូលម៉ូដថ្មី។

ការប្រមូលម៉ូដ “បង្អួតសម្រស់” នេះ ជាការគួបផ្សំរវាងអ្នករចនាម៉ូដ Kenny Thai និងវិចិត្រការិនី Thu Tran។

ដោយការរួមបញ្ចូលកត្តាវិចិត្រសិក្បៈចូលក្នុងការរចនាម៉ូដ Kenny Thai បានបង្កើតឡើងលក្ខណៈទំនើប ថ្មីថ្មោងសម្រាប់ការប្រមូលម៉ូដអាវផាយនេះ។

អ្នករចនាម៉ូដ Kenny Thai ឲ្យដឹងថា៖ “នាពេលកន្លងមក ជម្ងឺរាតត្បាតបានបណ្ដាលឲ្យយើងត្រូវប្រឈមនឹងការលំបាកសាកល្បងជាច្រើន។ ប៉ុន្តែរាល់ការលំបាកសាកល្បងទាំងនេះ បែរជាធ្វើឲ្យយើងកាន់តែខ្លាំងក្លា ហើយជាកម្លាំងចលករដើម្បីរួចផុតពីកំហិតផ្ទាល់ខ្លួន។ តាមរយៈការប្រមូលម៉ូដលើកនេះ Kenny Thai ចង់រកឃើញកម្រិតថ្មីៗរបស់ខ្លួន”។

ការប្រមូលប្រើប្រាស់ពណ៌ស្រស់ចិញ្ចែងចិញ្ចាចជាច្រើន សមស្របនឹងជីវភាពមមាញឹកនៅចុងឆ្នាំ។ បាតដៃរបស់វិចិត្រការិនី Thu Tran គួបផ្សំនឹងបច្ចេកទេសជ្រលក់ក្រណាត់ដោយដៃទាំងស្រុង បានបង្កើតឡើង “របាំក្បាច់របស់ពណ៌” នៅលើសូត្រ។

អាស្រ័យហេតុនោះ អាវផាយមានលក្ខណៈទំនើបផង ប៉ុន្តែរក្សាបាននូវលក្ខណៈប្រពៃណីរបស់វៀតណាមផង។

តាមរយៈការប្រមូលម៉ូដ “បង្អួតសម្រស់” អ្នករចនាម៉ូដ Kenny Thai និងវិចិត្រការិនី Thu Tran បានផ្ដាំផ្ញើរជំនឿជឿជាក់ទៅលើអនាគតដ៏ភ្លឺស្វាងនៃផ្នែកម៉ូដ៕

សូមអញ្ជើញទស្សនារូបភាពមួយចំនួនបន្ថែមទៀតពីការប្រមូលម៉ូដ “បង្អួតសម្រស់”៖
TAG
VOV/VOVworld/ម៉ូដ/អាវផាយ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត