logo

អ្នកវិទ្យាសាស្ត្រវៀតណាមពីរនាក់ឈ្នះពានរង្វាន់នវានុវត្តន៍អាស៊ីឆ្នាំ ២០២៥

2026/1/18 | 08:13:26
(VOVWORLD) - ពានរង្វាន់នវានុវត្តន៍អាស៊ីបានប្រកាសជាផ្លូវការនូវបញ្ជីអ្នកវិទ្យាសាស្ត្រដែលឈ្នះពានរង្វាន់សម្រាប់ឆ្នាំ ២០២៥។ 
អ្នកវិទ្យាសាស្ត្រវៀតណាមពីរនាក់ឈ្នះពានរង្វាន់នវានុវត្តន៍អាស៊ីឆ្នាំ ២០២៥ (រូបថត៖ TTXVN)

វៀតណាមមានកិត្តិយសដែលមានអ្នកវិទ្យាសាស្ត្រឆ្នើមពីរនាក់ទទួលបានពានរង្វាន់នោះគឺ៖ សាស្ត្រាចារ្យរង បណ្ឌិត ជូ ម៉ាញ ហឹង សាលាសម្ភារៈ សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ និងបណ្ឌិត វូ ធី តិន សាលាគីមីវិទ្យា និងវិទ្យាសាស្ត្រជីវិត សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ។

ពានរង្វាន់នវានុវត្តន៍អាស៊ី ដែលផ្តួចផ្តើមឡើងដោយមូលនិធិ Hitachi Global ក្នុងឆ្នាំ ២០២០ មានគោលបំណងលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយរួមចំណែកដោះស្រាយបញ្ហាសង្គម និងឆ្ពោះទៅរកសង្គមប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ាន។

នៅឆ្នាំ ២០២៥ កម្មវិធីនេះបានទាក់ទាញការចូលរួមពីសាកលវិទ្យាល័យប្រមាណ ២៦ នៅក្នុងប្រទេសអាស៊ានចំនួន ៦។ ការតែងតាំងត្រូវបានវាយតម្លៃដោយផ្អែកលើភាពច្នៃប្រឌិត ការអនុវត្តជាក់ស្តែង និងការអនុលោមតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs)៕

TAG
VOV/VOVworld/អ្នកវិទ្យាសាស្ត្រ/វៀតណាម/ពីរនាក់/ឈ្នះពានរង្វាន់/នវានុវត្តន៍/អាស៊ីឆ្នាំ ២០២៥

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត