logo

អ្នកវិទ្យាសាស្ត្រស្ត្រីវៀតណាម ៣ នាក់បានទទួលអាហារូបករណ៍ L'Oréal - UNESCO សម្រាប់ការអភិវឌ្ឍស្ត្រីក្នុងវិទ្យាសាស្ត្រ ឆ្នាំ ២០២៥

2025/12/2 | 10:32:26
(VOVWORLD) - អ្នកវិទ្យាសាស្ត្រស្ត្រីឆ្នើម ៣ នាក់ រួមមាន៖ សាស្ត្រាចារ្យរង បណ្ឌិត To Thi Mai Huong អនុប្រធាននាយកដ្ឋានស្រាវជ្រាវ នវានុវត្តន៍ និង សហប្រតិបត្តិការអន្តរជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលនវានុវត្តន៍ និងសហ គ្រិនភាព សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ; សាស្ត្រាចារ្យរង បណ្ឌិត Pham Kim Ngoc ប្រធាននាយកដ្ឋានសម្ភារៈណាណូ ដេប៉ាដឺម៉ង់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្ភារៈ សាកលវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ សាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហូជីមិញ និងបណ្ឌិត Linh Le អ្នកស្រាវជ្រាវក្រោយបណ្ឌិតនៅសាកលវិទ្យាល័យ Stanford  សហរដ្ឋអាមេរិក ជាមួយនឹងការស្រាវជ្រាវ ជួយដោះស្រាយបញ្ហាប្រឈមរបស់មនុស្សជាតិអំពីការប្រែប្រួលអាកាសធាតុ បញ្ញាសិប្បនិម្មិត និងសន្តិសុខថាមពល ត្រូវបានទទួលអាហារូបករណ៍ L'Oréal - UNESCO សម្រាប់ស្ត្រីក្នុងវិទ្យាសាស្ត្រឆ្នាំ ២០២៥។ 
លោក Wagih Ahmed អគ្គនាយកក្រុមហ៊ុន L’Oréal វៀតណាម និងលោក Jonathan Wallace Baker ប្រធានតំណាងអង្គការយូណេស្កូប្រចាំប្រទេសវៀតណាម ប្រគល់វិញ្ញាបនបត្រអាហារូបករណ៍ដល់សាស្ត្រាចារ្យរង បណ្ឌិត To Thi Mai Huong (រូបថត៖ mst.gov.vn)

ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់ដែលបានធ្វើឡើងនាថ្ងៃទី ១ ខែធ្នូ នៅទីក្រុងហាណូយ សាស្ត្រាចារ្យរង បណ្ឌិត To Thi Mai Huong បានសម្តែងថា៖ “ពានរង្វាន់នេះគឺជាការលើកទឹកចិត្តខាងស្មារតីទាន់ពេលវេលាមួយ ហើយយើងពិតជាមានការរំជួលចិត្តយ៉ាងខ្លាំងក្នុងការទទួលបានពានរង្វាន់នេះ។ ពីព្រោះថា រាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អ្នកវិទ្យាសាស្ត្រនិយាយរួម ហើយនៅពេលដែល ពួកយើងជាអ្នកវិទ្យាសាស្ត្រស្ត្រី គឺយើងជួបប្រទះនឹងការលំបាកជាច្រើនទៀត ការលំបាកទាក់ទងនឹងតួនាទី ដែលយើងត្រូវអនុវត្ត។ នៅពេលដែលយើងទទួលបានពានរង្វាន់ពីអង្គការដ៏មានកិត្យានុភាពដូចជា Loreal, UNESCO គឺជាកិត្តិយស និងជាការលើកទឹកចិត្តសម្រាប់អ្នកវិទ្យាសាស្ត្រស្ត្រីជាច្រើនឱ្យមានទំនុកចិត្តកាន់តែខ្លាំងលើផ្លូវដែលពួកគេជ្រើស រើស និងត្រូវបានទទួលស្គាល់ដោយមនុស្សគ្រប់គ្នា ក៏ដូចជាការលើកទឹកចិត្ត និងឃើញថាការស្រាវជ្រាវរបស់ពួកគេមានអត្ថន័យចំពោះសង្គម”។

កម្មវិធីអាហារូបករណ៍ L'Oréal - UNESCO សម្រាប់ការអភិវឌ្ឍស្ត្រីក្នុងវិទ្យា សាស្ត្រត្រូវបានបង្កើតឡើងជាផ្លូវការនៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ ២០០៩ រហូតមកដល់បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រស្ត្រីវៀតណាមចំនួន ៤១ នាក់ត្រូវបានលើកតម្កើង។ ជាមួយនឹងសំណង់ស្រាវជ្រាវដែលមានឥទ្ធិពល អ្នកវិទ្យាសាស្ត្របានបង្កើតវឌ្ឍនភាពថ្មីៗនៅក្នុងវិស័យផ្សេងៗគ្នាជាច្រើន ចាប់ពី វិទ្យាសាស្ត្រជីវិត បរិស្ថាន សម្ភារៈ រហូតដល់បច្ចេកវិទ្យាទំនើបៗ៕

អ្នកវិទ្យាសាស្ត្រស្ត្រី ៣ រូប ទទួលបានអាហារូបករណ៍ L'Oréal - UNESCO សម្រាប់ការអភិវឌ្ឍស្ត្រីការស្រាវជ្រាវវិទ្យាសាស្ត្រប្រចាំឆ្នាំនេះ រួមមាន៖

សាស្ត្រាចារ្យរង បណ្ឌិត To Thi Mai Huong អនុប្រធាននាយកដ្ឋានស្រាវជ្រាវ នវានុវត្តន៍ និងសហប្រតិបត្តិការអន្តរជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលនវានុវត្តន៍ និងសហគ្រិនភាព សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ ជាមួយនឹងទិសដៅស្រាវជ្រាវផ្តោតលើការអនុវត្តបច្ចេក វិទ្យាកែសម្រួលហ្សែនដ៏ច្បាស់លាស់ (ការកែសម្រួលបឋម) ដើម្បីផ្លាស់ប្តូរហ្សែន បែងចែកកាបូននៅក្នុងដំណាំស្រូវ ដោយមានគោលបំណងកាត់បន្ថយការបំភាយឧស្ម័នមេតានពីវាលស្រែ ខណៈពេលដែលរក្សាទិន្នផលគ្រាប់ធញ្ញជាតិខ្ពស់។

សាស្ត្រាចារ្យរង បណ្ឌិត Pham Kim Ngoc ប្រធាននាយកដ្ឋានសម្ភារៈណាណូ  មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្ភារៈ សាកលវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ ជាមួយនឹងគម្រោង "ការស្រាវជ្រាវ និងផលិតគ្រឿងបន្លាស់ មីក្រូសៀគ្វីអង្គចងចាំសម្រាប់ការអនុវត្តជាស៊ីណាបសិប្បនិម្មិតនៅក្នុងប្រព័ន្ធកុំព្យូទ័រក្លែងនិមិត្តខួរក្បាល"។

បណ្ឌិត Linh Le អ្នកស្រាវជ្រាវក្រោយបណ្ឌិតនៅសាកលវិទ្យាល័យ Stanford  សហរដ្ឋអាមេរិក ជាមួយនឹងគម្រោងស្រាវជ្រាវ "វិទ្យាសាស្ត្រសម្ភារៈ និងវិស្វកម្ម ដោយផ្តោតលើការច្នៃប្រឌិតថ្ម និងប្រព័ន្ធផ្ទុកថាមពលកម្រិតខ្ពស់"៕

 
TAG
VOV/VOVworld/អ្នកវិទ្យាសាស្ត្រស្ត្រី/វៀតណាម ៣ នាក់/ទទួលអាហារូបករណ៍ L'Oréal - UNESCO/ការអភិវឌ្ឍស្ត្រី/វិទ្យាសាស្ត្រ ឆ្នាំ ២០២៥

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត