logo

អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan មានបទផ្លែងមតិនៅសន្និសីទអន្តរជាតិ “អនាគតរបស់ទ្វើបអាស៊ី” លើកទី ១៨

2012/5/25 | 11:56:42
នាថ្ងៃទី ២៥ ឧសភានៅទីក្រុងតូក្យូរ ជប៉ុន បាន
ប្រព្រឹត្តទៅថ្ងៃធ្វើការចុងក្រោយ របស់សន្និសីទ
អន្តរជាតិ “អនាគតរបស់ទ្វើបអាស៊ី” លើកទី១៨។
នាថ្ងៃទី ២៥ ឧសភានៅទីក្រុងតូក្យូរ ជប៉ុន បានប្រព្រឹត្តទៅថ្ងៃធ្វើការចុងក្រោយរបស់
សន្និសីទអន្តរជាតិ “អនាគតរបស់ទ្វើបអាស៊ី” លើកទី ១៨។ តំណាងនៃបណ្ដាប្រទេស
បានផ្លាស់ប្តូរអំពីបទពិសោធយ៍របស់ប្រទេសខ្លួនជាមួយគោលដៅលស្វែងរករូប
សណ្ឋានកំណើនថ្មី ក្នុងកាលៈទេសៈសេដ្ឋកិច្ចសកលមាន ភាពអស្ថេរីភាពជាច្រើន។ ក្នុងនោះទ្វីបអាស៊ីក្នុងតួនាទីជាកំលាំងចលកថ្មីឲ្យខឿនសេដ្ឋកិច្ចសកលលោក ត្រូវ
បង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីបង្កគ្រឹះស្ថានសម្រាប់ ការអភិវឌ្ឍន៍របស់
ទ្វីបនេះ។ អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan បានមានបទផ្លែងមតិសំខាន់
នៅសន្និសីទនេះ។ អនុប្រធានរដ្ឋ Nguyen Thi Doan បានចាត់ទុកថា៖ ការវិបត្តិហិ
រាញ្ញវត្ថុនិងឧណភាពពិភពលោក គឺជា ឱកាសដើមបីបណ្ដាប្រទេសផ្លាស់ប្តូរនិង
អភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀត។ ដើម្បីអនុវត្តប្រការនេះបណ្ដាប្រទេសត្រូវកសាង
រូបសណ្ឋានអភិវឌ្ឍន៍ថ្មី សមស្រប។
“គំណត់រូបសណ្ឋានអភិវឌ្ឍន៍មួយ ដែលមានសមត្ថភាពដោះស្រាយបានបណ្ដា
ហេតុផលរបស់ការវិបត្តិហិរាញ្ញវត្ថុថ្មីនេះ ក៏ដូចជា ការសកល្បងយូរអង្វែងនានារបស់
ខឿនសេដ្ឋកិច្ចនៃប្រទេសនិមួយៗ គឺ ការអនុវត្តឆ្លៀតឱកាសមួយ ប្រកបដោយមាន
ប្រសិទ្ធភាព។ ប្រទេសនិមួយៗត្រូវមានរូបសណ្ឋានរបស់ខ្លួន ដោយសារបណ្ដា
ប្រទេសមានកំរិតអភិវឌ្ឍន៍ខុសពីគ្នា។”


អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan មានបទផ្លែងមតិនៅសន្និសីទអន្តរជាតិ “អនាគតរបស់ទ្វើបអាស៊ី” លើកទី ១៨​ ​ (Image: VOV online)

អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan បានសង្កត់ធ្ងន់ថាវៀតណាមកំពុងជំរុញ
ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញជាមួយសសរស្នូលចំនួន៣គឺរៀបចំរច
នាសម្ព័ន្ធវិនិយោគឡើងវិញរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុធនាគារឡើងវិញនិងរៀបចំ
រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។ អនុប្រធានរដ្ឋ Nguyen Thi Doan បានលើក
ច្បាស់ថាវៀតណាមវាយតំលៃខ្ពស់តួនាទីដ៏សែនសំខាន់របស់ជប៉ុនរបស់ជប៉ុនក្នុង
កិច្ចសហប្រតិបត្តិការជមួយអាស៊ានបណ្ដាប្រទេសមហាអនុដំបន់ទន្លេមេគ្គងនិង
ជាមួយវៀតណាម។ បទថ្លេងមតិរបស់អនុប្រធានរដ្ឋវៀតណាមត្រូវបានបណ្ដា
ដំណាងស្វាគមនិងវាយតំលៃខ្ពស់។នារសៀលថ្ងៃដ៏ដែលអនុប្រធានរដ្ឋវៀតណាម
Nguyen Thi Doan បានជួបសន្ទនាជាមួយប្រធានសមាគមន៍មិត្តភាពជប៉ុន-វៀតណាម
Motoo Furuta។ អនុប្រធានរដ្ឋបានសំដែងបំណងចង់ឲ្យសមាគមន៍នឹងដើរតួនាទីដ៏
ធំធេងជាងទៀតក្នុងការបង្កើនការជួបប្រស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ ពិសេសគឺក្នុងឱកាសរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម
និងជប៉ុនក្នុងឆ្នាំខាងមុខ៕


TAG
អនុប្រធានរដ្ឋវៀតណាម/Nguyen Thi Doan/សន្និសីទអន្តរជាតិ “អនាគតរបស់ទ្វើបអាស៊ី” លើកទី ១៨

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត