logo

អនុប្រធានរដ្ឋសភាTongThi Phong ទទួលជួបជាមួយសម្ព័ន្ធសមាជិក សភាមិត្តភាពជប៉ុន-វៀតណាម

2012/3/20 | 12:16:04
នារសៀលថ្ងៃទី១៩មិនា អនុប្រធានរដ្ឋសភាវៀតណាម
Tong Thi Phongបានទទួល ជួបជាមួយប្រធានសម្ព័ន្ធស
មាជិកសភាមិត្តភាពជប៉ុន-វៀតណាម Ykiohato Yama
ដែលកំពុងមានដំណើបំពេញទស្សនកិច្ចការ ងារនៅវៀត
ណាម។អនុប្រធានរដ្ឋសភា Tong Thi Phong
 

អនុប្រធានរដ្ឋសភាTong Thi Phong(ស្តាំ)ទទួលជួបជាមួយ
លោក  Yuki Hatoyama
  (រូបថតៈTTXVN)


    (VOV)-នារសៀលថ្ងៃទី១៩មិនា អនុប្រធានរដ្ឋសភាវៀតណាម Tong Thi Phong
បានទទួលជួបជាមួយ ប្រធានសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម Yuki
Hatoyama ដែលកំពុងមានដំណើបំពេញទស្សនកិច្ចការងារនៅវៀតណាម។ អនុប្រ
ធានរដ្ឋសភាTong Thi Phong បានថ្លែងអំណគុណ ចំពោះរដ្ឋសភានិងរដ្ឋាភិបាល
ជប៉ុនដែលបានលៃទុកប្រភពទុន ODA កម្រិតខ្ពស់សម្រាប់វៀតណាមក្នុងរយៈពេល
កន្លងទៅ។ ខ្ទង់ប្រាក់ជំនួយនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងហេដ្ឋា រចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រនៅវៀតណាម។ អនុប្រធានរដ្ឋ
សភាTong Thi Phóng មានគោលបំណងថា៖ ក្នុងរយៈពេលខាងមុខ ភាគីទាំងពីរ
នឹងបង្កើនការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងបណ្តាគណៈកម្មាធិការ
របស់ រដ្ឋសភានៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះអនុប្រធានរដ្ឋសភា Tong Thi
Phong ក៏ បានស្នើភាគីទាំងពីរបង្កើនការជួបប្រាស្រ័យ រវាងសមាជិកសភា ជាមួយ
ប្រជាជន និងចង់ឲ្យអង្គភាពអាជីវកម្មជប៉ុនវិនិយោគ ចូលវៀតណាមច្រើនថែមទៀត
ពិសេស លើវិស័យដែលវៀតណាមកំពុងមានតម្រូវការដូចជា ថាមពល គមនាគមន៌
សុខាភិបាល  អប់រំជាដើម៕

TAG
អនុប្រធានរដ្ឋសភាវៀតណាម Tong Thi Phong សម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម


ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត