logo

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

2026/3/11 | 08:39:16
(VOVWORLD) - កាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។
លោកអនុប្រធានរដ្ឋសភា ត្រឹន ក្វាងភឿង កំពុងត្រួតពិនិត្យនីតិវិធីគំរូនៃការបោះឆ្នោត។ រូបថត៖ VOV

រាយការណ៍នៅក្នុងជំនួបធ្វើការ លោក ត្រឹន យីទៀន ប្រធានគណៈកម្មាធិការប្រជាជនឃុំ ពូលួង បានឲ្យដឹងថា ការបង្កើតក្រុមបោះឆ្នោត ការបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោត និងការត្រៀមរៀបចំមូលដ្ឋានសម្ភារៈនៅតាមទីកន្លែងបោះឆ្នោត ត្រូវបានអនុវត្តន៍យ៉ាងម៉ត់ចត់ និងស្របតាមបទបញ្ញត្តិនៃច្បាប់។

ថ្លែងនៅក្នុងជំនួបធ្វើការ លោកអនុប្រធានរដ្ឋសភា ត្រឹន ក្វាងភឿង បានសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដូច្នេះហើយ មូលដ្ឋាននានាដាច់ខាតមិនត្រូវធ្វេសប្រហែសក្នុងជំហានណាមួយឡើយ។ ការងារទាំងអស់ត្រូវតែរៀបចំយ៉ាងហ្មត់ចត់ ល្អិតល្អន់ ដោយធានាបាននូវ នីតិវិធី និងកាលកំណត់យ៉ាងត្រឹមត្រូវ ដើម្បីឱ្យថ្ងៃបោះឆ្នោតពិតជាក្លាយជាទិវាបុណ្យរបស់ប្រជាជនទាំងមូល៕

TAG
VOV/VOVworld/អនុប្រធានរដ្ឋសភា/ត្រួតពិនិត្យ/ត្រៀមរៀបចំ/ការបោះឆ្នោត/សមាជិកសភា

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត