logo

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ត្រួតពិនិត្យការរៀបចំការបោះឆ្នោតនៅទីក្រុង កិនធើ

2026/3/5 | 09:08:05

(VOVWORLD) - ថ្លែងនៅពេលចុះត្រួតពិនិត្យការងារបោះឆ្នោត អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង បានតម្រូវឱ្យមូលដ្ឋាន ត្រៀមរៀបចំដំណាក់កាលនីមួយៗឲ្យបានហ្មត់ចត់ ដើម្បីឱ្យថ្ងៃបោះឆ្នោតពិតជាទិវាបុណ្យរបស់ប្រជាជនទាំងមូល។ 

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ត្រួតពិនិត្យការរៀបចំការបោះឆ្នោតនៅទីក្រុង កិនធើ។ (រូបថត៖ VOV)

កាលពីរសៀលថ្ងៃទី៤ ខែមីនា ក្រុមអធិការកិច្ចនិងត្រួតពិនិត្យនៃអនុគណៈកម្មការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ដឹកនាំដោយអនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង បានចុះធ្វើការនៅឃុំ Nhon Ai ទីក្រុងកិនធើ អំពីការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិឆ្នាំ២០២៦-២០៣១។

ថ្លែងនៅពេលចុះត្រួតពិនិត្យការងារបោះឆ្នោត អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង បានតម្រូវឱ្យមូលដ្ឋាន ត្រៀមរៀបចំដំណាក់កាលនីមួយៗឲ្យបានហ្មត់ចត់ ដើម្បីឱ្យថ្ងៃបោះឆ្នោតពិតជាទិវាបុណ្យរបស់ប្រជាជនទាំងមូល។ ផ្តោតសំខាន់លើការបង្កើនការបំប៉ន់ និងការណែនាំអំពីជំនាញវិជ្ជាជីវៈសម្រាប់មណ្ឌលបោះឆ្នោត និងក្រុមបោះឆ្នោត ដោយធានាបាននូវការអនុវត្តយ៉ាងត្រឹមត្រូវតាមគោលការណ៍ នីតិវិធី និងបទប្បញ្ញត្តិ។ តំបន់បោះឆ្នោតត្រូវតែរៀបចំតាមបែបវិទ្យាសាស្ត្រ ជាមួយនឹងច្រកចេញចូលដ៏សមស្រប; បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវតែបិទផ្សាយយ៉ាងពេញលេញ និងច្បាស់លាស់; រៀបចំផែនការសម្រាប់គាំទ្រដល់ជនចាស់ជរា និងជនពិការស្របតាមបទប្បញ្ញត្តិ។ លើសពីនេះ រៀបចំបុគ្គលិកយាមប្រចាំការនៅទីតាំងបោះឆ្នោត ធានាសន្តិសុខ និងសុវត្ថិភាពក្នុងអំឡុងពេលបោះឆ្នោត; អនុវត្តន៍បាវចនា "នៅហ្នឹងកន្លែង ៤ យ៉ាង" ដើម្បីធានាថាការបោះឆ្នោតមានសុវត្ថិភាព ប្រជាធិបតេយ្យ និងស្របតាមច្បាប់៕

TAG
VOV/VOVworld/អនុប្រធានរដ្ឋសភា/វៀតណាម/ត្រួតពិនិត្យ/បោះឆ្នោត/សមាជិកសភា/ក្រុមប្រឹក្សាប្រជាជន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត