logo

អនុប្រធានរដ្ឋសភា លោកស្រី ង្វៀន ធីថាញ់ បានទទួលជួបថ្នាក់ដឹកនាំ UNICEF និង CRC

2025/11/27 | 11:11:23
(VOVWORLD) - នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា នៅវិមានរដ្ឋសភា លោកស្រី ង្វៀន ធីថាញ់ អនុប្រធានរដ្ឋសភា បានទទួលជួបជាមួយនាយកតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិកនៃមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ប្រធាននិងអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (CRC) ក្នុងឱកាសខួប ៥០ឆ្នាំនៃទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-UNICEF (១៩៧៥-២០២៥) និងជាខួប ៣៥ ឆ្នាំនៃការចូលរួមអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់វៀតណាមផងដែរ។
លោកស្រី ង្វៀន ធីថាញ់ អនុប្រធានរដ្ឋសភា និងលោកស្រី June Kunugi នាយិកា UNESCO ទទួលបន្ទុកអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ រូបថត៖ Ha Thao/VOV

ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗជាច្រើនដូចជា ការប្រែប្រួលសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការប្រែប្រួលអាកាសធាតុ ការធ្វើចំណាកស្រុក និងភាពចាស់នៃប្រជាជន លោកស្រី June Kunugi បានចាត់ទុកថា បច្ចុប្បន្នវៀតណាមគឺជាគំរូឆ្នើមមួយនៅក្នុងពិភពលោក ហើយបានស្វាគមន៍ប្រទេសវៀតណាមដែលតែងតែដាក់កុមារជាចំណុចស្នូលនៃយុទ្ធសាស្ត្រនិងគោលនយោបាយអភិវឌ្ឍន៍។ លោកស្រីក៏បានអបអរសាទររដ្ឋាភិបាលវៀតណាមដែលបានអនុម័តលើផែនការសកម្មភាពដើម្បីអនុវត្តអនុសាសន៍របស់គណៈកម្មាធិការស្តីពីសិទ្ធិកុមារ។

លោកស្រី ង្វៀន ធីថាញ់ អនុប្រធានរដ្ឋសភា ទទួលជួបលោកស្រី June Kunugi នាយិកា UNESCO ទទួលបន្ទុកអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ រូបថត៖ Ha Thao/VOV

ក្នុងពេលនោះ លោកស្រី Sophie Kiladze ប្រធានគណៈកម្មាធិការ CRC បានសម្តែងចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកម្រិតថវិកាដែលបានបែងចែកសម្រាប់ការងារថៃទាំងកុមារនៅវៀតណាមនាពេលថ្មីកន្លងទៅ ដោយសន្យាថា CRC ត្រៀមខ្លួនជាស្រេចដើម្បីសម្របសម្រួល និងគាំទ្រប្រទេសវៀតណាមក្នុងការអនុវត្តអាទិភាពគោលនយោបាយដើម្បីធានាសិទ្ធិកុមារ៕

TAG
VOV/VOVworld/រដ្ឋសភា/ថ្នាក់ដឹកនាំ/UNICEF/CRC

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត