logo

អនុម័តគម្រោងផ្លាស់ប្តូរឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យមដំណាក់កាល ២០២៦ – ២០៣០

2026/3/17 | 08:55:31
(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ជី យុង ថ្មីៗនេះ បានចុះហត្ថលេខាលើសេចក្តីសម្រេចអនុម័តលើគម្រោងផ្លាស់ប្តូរឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម ដំណាក់កាល  ២០២៦ – ២០៣០ (ហៅកាត់ថា គម្រោង)។
ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ជី យុង (រូបថត៖ An Dang/TTXVN)

គោលបំណងនៃគម្រោងនេះគឺដើម្បីបង្កើនការត្រៀមខ្លួន និងសមត្ថភាពសម្រាប់ការផ្លាស់ប្តូរឌីជីថលរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈកញ្ចប់ឧបត្ថម្ភដែលត្រូវបានរៀបចំឡើងតាមតម្រូវការ ទំហំ កម្រិតត្រៀមខ្លួន និងលក្ខណៈជាក់ស្តែងរបស់វិស័យនីមួយៗ។

គម្រោងនេះមានគោលបំណងគាំទ្រសហគ្រាសធុនតូចនិងមធ្យម យ៉ាងហោចណាស់ ៥០០ពាន់អង្គភាព នៅត្រឹមឆ្នាំ ២០៣០ តាមរយៈសកម្មភាពរបស់ខ្លួន (ដូចជាការវាយតម្លៃការត្រៀមខ្លួន ការធ្វើតេស្ត និងការអនុវត្តផលិតផល និងដំណោះស្រាយផ្លាស់ប្តូរឌីជីថល ការផ្តល់ប្រឹក្សាអំពីការផ្លាស់ប្តូរឌីជីថល និងការបង្កើនសមត្ថភាពឌីជីថល)។ ក្នុងចំណោមទាំងនេះ យ៉ាងហោចណាស់ សហគ្រាសធុនតូចនិងមធ្យម ចំនួន ៣០០ ពាន់អង្គភាព នឹងទទួលបានការឧបត្ថម្ភក្នុងការអនុវត្តន៍ផលិតផល និងដំណោះស្រាយបច្ចេកវិទ្យាឌីជីថល វេទិកាឌីជីថល និងបញ្ញាសិប្បនិម្មិត។ លើសពីនេះ មានគោលបំណងបង្កើតបណ្តាញអ្នកប្រឹក្សាអំពីការផ្លាស់ប្តូរឌីជីថល ដែលមានអង្គការ និងបុគ្គលចូលរួមយ៉ាងហោចណាស់ ៥០០ នាក់ ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់សមត្ថភាពវិជ្ជាជីវៈ និងបទពិសោធន៍ជាក់ស្តែង ដើម្បីរួមដំណើរជាមួយអង្គភាពធុនតូចនិងមធ្យម៕

TAG
VOV/VOVworld/អនុម័ត/គម្រោងផ្លាស់ប្តូរ/ឌីជីថល/សហគ្រាស/ធុនតូច/មធ្យម/ដំណាក់កាល ២០២៦ – ២០៣០

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត