logo

អនុរដ្ឋមន្ត្រីការបរទេសលោក ង្វៀន ម៉ាញ់គឿង បំពេញ​ទស្សនកិច្ចការងារនៅកម្ពុជា

2026/3/31 | 09:00:19
(VOVWORLD) - នាថ្ងៃទី ៣០ ខែមីនា សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនៃក្រសួងការបរទេស អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ង្វៀន ម៉ាញ់ គឿង បានធ្វើដំណើរទស្សនកិច្ចការងារនៅកម្ពុជា។ 
អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច សាយ ឈុំ ទទួលជួបសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ង្វៀន ម៉ាញ់ គឿង ចូលជួបសម្តែងការគួរសម។ រូបថត៖ Quang Anh / TTXVN 

ក្នុងដំណើរទស្សនកិច្ចនេះ លោកអនុរដ្ឋមន្ត្រីបានចូលជួបសម្តែងការគួរសមជាមួយអនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា(CPP) សម្តេច សាយ ឈុំ និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ប្រធានគណៈទាក់ទងការបរទេសនៃគណៈកម្មាធិការកណ្តាល CPP លោក ប្រាក់ សុខុន; ជួបធ្វើការ ជាមួយអនុប្រធានទី១ គណៈទាក់ទងការបរទេសនៃគណៈកម្មាធិការកណ្តាល CPP លោក សួស យ៉ារ៉ា និងរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុង រចនា។

នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានឯកភាព សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ ជាពិសេសដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់សេដ្ឋកិច្ច ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់; ពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈកាណាលបក្ស ត្រៀមរៀបចំយ៉ាងហ្មត់ចត់សម្រាប់ដំណើរទស្សនកិច្ចកម្រិតខ្ពស់នាពេលខាងមុខរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ; ទន្ទឹមនឹងនោះ ជំរុញការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងគណៈកម្មាធិការបក្ស ដើម្បីនាំកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការបក្សកាន់តែស៊ីជម្រៅថែមទៀត។ ភាគីទាំងពីរក៏បានឯកភាពគ្នា បង្កើតផែនការជាក់ស្តែង ត្រៀមសម្រេច់អបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា ក្នុងឆ្នាំ ២០២៧ (១៩៦៧-២០២៧)៕

TAG
VOV/VOVworld/ការបរទេស/ដំណើរ​​ទស្សនកិច្ច/វៀតណាម​/កម្ពុជា

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត