logo

អនុវត្តការងារត្រៀមរៀបចំការបោះឆ្នោតដើម្បីធានាបានប្រជាធិបតេយ្យនិងស្របច្បាប់

2026/1/30 | 08:38:17

(VOVWORLD) - ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាល ទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិឆ្នាំ ២០២៦-២០៣១ កំពុងត្រូវបានមូលដ្ឋាននានាអនុវត្តន៍ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ និងវឌ្ឍនភាពយ៉ាងម៉ឺងម៉ាត់។

ក្រុមការងារលេខ ១៤ នៃគណៈកម្មាធិការបក្សទីក្រុងហាណូយ ត្រួតពិនិត្យការរៀបចំការបោះឆ្នោតនៅក្នុងឃុំ វ៉ាន់ឌិញ ហ័រសា អ៊ុងហ័រ និងអ៊ុងធៀន (រូបថត៖ hanoi.gov.vn)

គណៈកម្មាធិការបក្សទីក្រុងហាណូយ កំពុងរៀបចំក្រុមត្រួតពិនិត្យ ការងារបោះឆ្នោតនៅតាមឃុំនានាទូទាំងទីក្រុង ដើម្បីជ្រួតជ្រាបឲ្យបានច្បាស់លាស់ អំពីខ្លឹមសារសំខាន់ៗ នៃការងារបោះឆ្នោត និងចំណុចដែលត្រូវកត់សម្គាល់នៅពេលអនុវត្តជំហាននានា តាមបទប្បញ្ញត្តិ។ គណៈកម្មាធិការបក្សទីក្រុងហាណូយ ក៏បានរំលឹកដល់មូលដ្ឋាននានាឲ្យធានាថា ការបោះឆ្នោតប្រព្រឹត្តទៅដោយសុវត្ថិភាព និងស្របតាមច្បាប់។

លោក ង្វៀន តិន ផង អនុប្រធានមន្ទីរកិច្ចការផ្ទៃក្នុងទីក្រុងហូជីមិញ  (រូបថត៖ គីមឌុង/VOV-ទីក្រុងហូជីមិញ)

នៅទីក្រុងហូជីមិញ ភារកិច្ចសំខាន់ៗក្នុងការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតនៅសង្កាត់ ឃុំ និងតំបន់ពិសេសចំនួន ១៦៨ ត្រូវបានបង្ហើយ។ យោងតាមលោក ង្វៀន តិន ផង អនុប្រធានមន្ទីរកិច្ចការផ្ទៃក្នុង ទីក្រុងហូជីមិញថា៖  “ការងារត្រៀមរៀបចំត្រូវបានដំណើរការតាមកាលវិភាគស្របតាមការដឹកនាំរបស់មជ្ឈិម និងបទប្បញ្ញត្តិនៃច្បាប់។ ដោយមានការចូលរួមយ៉ាងម៉ឺងម៉ាត់ពីប្រព័ន្ធនយោបាយទាំងមូល ការបោះ ឆ្នោតនៅទីក្រុងហូជីមិញនឹងធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិ និងក្លាយជាពិធីបុណ្យសម្រាប់ប្រជាជនទាំងអស់”។

លឿង ង្វៀន មិញ ទ្រៀត លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការដឹកនាំការបោះ ឆ្នោតខេត្តដាក់ឡាក់  (រូបថត៖ ហឿងលី/VOV-វៀតណាមកណ្តាល)

គណៈកម្មាធិការបក្សខេត្តដាក់ឡាក់ក៏កំពុងអនុវត្តភារកិច្ចសំខាន់ៗយ៉ាងសកម្មផងដែរ ដើម្បីបម្រើការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១។ លោក លឿង ង្វៀន មិញ ទ្រៀត លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការដឹកនាំការបោះ ឆ្នោតខេត្តដាក់ឡាក់ បានកត់សម្គាល់ថា៖ ចាំបាច់ត្រូវបង្កើនផ្សព្វផ្សាយព័ត៌មានអំពីការបោះឆ្នោត ដើម្បីឱ្យប្រជាជនដឹងពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនទាក់ទងនឹងការបោះឆ្នោតតាមរយៈគ្រប់ទម្រង់ទាំងអស់៕

TAG
VOV/VOVworld/អនុវត្ត/ការងារ/ត្រៀមរៀបចំ/ការបោះឆ្នោត/ធានា/ប្រជាធិបតេយ្យ/ស្របច្បាប់

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត