logo

អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

2026/2/25 | 11:14:43

(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែកុម្ភៈ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការរបស់រដ្ឋាភិបាលដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងគម្រោងលេខ ៦ (គណៈកម្មាធិការដឹកនាំ) បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការដឹកនាំក្នុងឆ្នាំ២០២៦។ 

កិច្ចប្រជុំនេះបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតាមអ៊ីនធឺណិតជាមួយខេត្តក្រុងចំនួន ៣៤។ កិច្ចប្រជុំនេះ គឺសំដៅអនុវត្តន៍ភារកិច្ច និងដំណោះស្រាយសំខាន់ៗប្រកបដោយប្រសិទ្ធភាព តាមការណែនាំរបស់លោកអគ្គលេខាបក្ស តូ ឡឹម ដែលថា៖ “ទម្លុះទម្លាយក្នុងការធ្វើ
សកម្មភាព រីកសាយភាយលទ្ធផល”។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VGP)

នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា របៀបធ្វើ ត្រូវតែមានលក្ខណៈជាក់ស្ដែងជាងមុន ដោយយកគោលដៅជាទិសដៅ យកផលិតផលជារង្វាស់; ផ្លាស់ប្តូរផ្នត់គំនិតពី "ការធ្វើច្រើន" ទៅ "ការធ្វើឱ្យត្រឹមត្រូវ និងចំគោលដៅ"; ពីការមានសកម្មភាពទៅការបង្កើតផលិតផលជាក់លាក់ អាចវាស់វែងបាន ជាមួយនឹងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ។

ក្នុងស្មារតីនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រតិភូផ្តោតការពិភាក្សាលើការស្រាយបំភ្លឺឱ្យច្បាស់លាស់នូវការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ស្តីពីការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ; ស្នើដំណោះស្រាយលេចធ្លោ ដើម្បីជំរុញយ៉ាងខ្លាំងការអភិវឌ្ឍសេដ្ឋកិច្ចទិន្នន័យ បញ្ញាសិប្បនិម្មិត ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងកម្លាំងពលកម្មឌីជីថល។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអង្គប្រជុំកំណត់ឱ្យបានច្បាស់លាស់នូវភារកិច្ច និងដំណោះស្រាយសំខាន់ៗក្នុងឆ្នាំនេះ ដើម្បីឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ពិតជាក្លាយជាកម្លាំងចលករទម្លុះទម្លាយ រួមចំណែកដល់ការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់ ក៏ដូចជាគោលដៅ និងភារកិច្ចដែលបានដាក់ចេញផងដែរ៕

TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/ទម្លុះទម្លាយ/វិទ្យាសាស្ត្រ/បច្ចេកវិទ្យា/នវានុវត្តន៍

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត