logo

អំបុករបស់ជនជាតិខ្មែរ

2016/1/18 | 08:39:10
(VOVworld)-អំបុកជាឈ្មោះចំណីដ៏វិសេសវិសាលមួយ
ប្រភេទរបស់ជនជាតិខ្មែរ​នៅខេត្ត Soc Trang និយាយ
ដោយឡែកនិងរបស់ប្រជាជនវាលសណ្តទន្លេ Cuu
Long និយាយរួម។ មិនត្រឹមតែជាមុខម្ហូបពេញនិយម
ប៉ុណ្ណោះទេ អំបុកនៅបង្កប់អត្ថន័យខាងជំនឿស្មារតីពោរពេញទៅដោយ
លក្ខណៈវប្បធម៌ប្រពៃណីរបស់ជន ជាតិខ្មែរទៀតផង។ អំបុកត្រូវបានជន
រួមជាតិខ្មែរ ឧទិសថ្វាយទេវតានៅក្នុងពិធី សំពះព្រខែដែលបានប្រទានមក
នូវអាកាសធាតុអំណោយផល។

(VOVworld)-អំបុកជាឈ្មោះចំណីដ៏វិសេសវិសាលមួយប្រភេទរបស់ជនជាតិខ្មែរ​
នៅខេត្ត Soc Trang និយាយដោយឡែកនិងរបស់ប្រជាជនវាលសណ្តទន្លេ Cuu
Long និយាយរួម។ មិនត្រឹមតែជាមុខម្ហូបពេញនិយមប៉ុណ្ណោះទេ អំបុកនៅបង្កប់ អត្ថន័យខាងជំនឿស្មារតីពោរពេញទៅដោយលក្ខណៈវប្បធម៌ប្រពៃណីរបស់ជន
ជាតិខ្មែរទៀតផង។ អំបុកត្រូវបានជនរួមជាតិខ្មែរ ឧទិសថ្វាយទេវតានៅក្នុងពិធី សំពះព្រខែដែលបានប្រទានមកនូវអាកាសធាតុអំណោយផល។

អំបុក-ឈ្មោះចំណីដ៏វិសេសវិសាលមួយប្រភេទរបស់ជនជាតិខ្មែរ


           ពិធីសំពះព្រះខែជាពិធីសំខាន់ក្នុងពិធីបុណ្យអកអំបុកដែលបានរៀប
ចំឡើង នៅខែទី១០តាមច័ន្ទកតិ នៅបរិវេណរបស់វត្តនិងក្នុងគ្រួសារនីមួយៗ ឬ
នៅកន្លែង ធំទូលាយក្នុងភូមិស្រុកជាដើម។នៅពេលព្រះច័ន្ទពេញបូរមី ជាពេល
វេលាដែល ប្រជាជនក្នុងភូមិស្រុកចាប់ផ្តើមអុជធូបសែនព្រេន។​អ្នកចាត់ចែងពិធី
តែងតែជាព្រះសង្ឃ ក្នុងវត្តឬលោកតាលោកយាយ ដែលមានកិត្យានុភាពក្នុងភូមិ
ស្រុក។ នៅពេលបញ្ចប់ អ្នកចាត់ចែងពិធីបានហៅក្មេងៗមកសំពះព្រះខែ ចែក
អំបុកមួយក្តាប់សម្រាប់ក្មេងម្នាក់ៗ  ហើយទះស្មារសួរក្មេងៗទាំងនោះ ថាប៉ងប្រា
ថ្នាអ្វី។ចំលើយរបស់របស់ក្មេងៗទាំងនោះជាក្តីសង្ឃឹមរបស់ មនុស្សគ្រប់រូបនាឆ្នាំ
ថ្មី។ ជាចុងក្រោយមនុស្សម្នានាំគ្នាហូបផ្លែឈើរ អំបុក និង ច្រៀងរំាកំសាន្តសប្បាយ
រីករាយ ជូនពរគ្នានូវភាពសុខសាន្តត្រាននិងទទួលបានៅផោគផលច្រើននៅឆ្នាំ
ខាងមុខ។ លោក Tran Van Nam ជនជាតិខ្មែរនៅខេត្ត Soc Trang បានឲ្យដឹងថា៖

        “ថ្ងៃសីលជារៀងរាល់ខែ ស្ទើរតែគ្រប់គ្រួសារទាំងអស់សុទ្ធតែដាល់អំបុក
សម្រាប់ សែនព្រះខែ។ បន្ទាប់មកបានជួបជុំកូនចៅ ទទួលទានអំបុកឲ្យអស់ ក្នុង
បំណង រំលឹកគុណព្រះខែដែលប្រទានឲ្យប្រជាជនរដូវអំណោយផល។ ពិធីសែន
បានធ្វើ ឡើងនៅមុខផ្ទះ ហើយទាំងចាស់ទាំងក្មេងបាននាំគ្នាសំពះគោរពព្រះខែ
ផងដែរ”។

ឆ្នាំងដីសម្រាប់លីងអំបុក

        ជនរួមជាតិខ្មែរមានជំនឿជាក់ថា ដោយសារទេវតាប្រទានពរ ទើបពួកគេ ទទួលបានអំណោយផលដើម្បីចិញ្ចឹមគ្រួសារ។ ក៏ដោយសារទទួលបានគ្រាប់ ដំណើបដ៏ឈ្ងុយឆ្ងាញ់នោះ ជនរួមជាតិខ្មែរទើបធ្វើបានចំណីជាច្រើនសម្រាប់ថ្វាយ
ទេវតា។ លោកស្រី Lam Thi Enបានឲ្យដឹងថា៖

        “នៅខេត្ត Soc Trang ទោះបីជាមានឬក្រីក្រប៉ុន្តែសុទ្ធតែមានអំបុកសម្រាប់
សែនព្រះខែ។ តាមទំនៀមទំលាប់តាំងពីយូរយាមក ផ្ទះណាក៏ត្រូវមានអំបុក សម្រាប់សែនព្រះខែដែរ ។

         ក្រៅពីធ្វើជាដង្វាយថ្វាយដល់ទេវតា ក្នុងពិធីបុណ្យអកអំបុក អំបុកក៏ ត្រូវបានលក់នៅគ្រប់ទីកន្លែងដែលប្រព្រឹត្តទៅពីធីបុណ្យ ក្នុងគោលដៅដើម្បី អ្នកទិញអាចមានចំណីជូនទៅជីដូនជីតា និងផ្ញើរទៅកាន់សាច់ញាតិ។

        អំបុកឆ្ងាញ់ គឺត្រូវយកគ្រាប់ស្រូវដំណើបទុំនៅស្រស់មកលីងក្នុងឆ្នាំងដី ហើយដាក់ក្នុងត្បាល់ធំដាល់ផង បុកផង កៀសផងឲ្យសំប៉ែតនិងយកទៅរែង យកសំបកស្រូវចេញ។

      នៅពេលពិសារអំបុកអាចទទួលបានរស់ជាតិឈ្ងុយឆ្ងាញ់ពិសេសរបស់
ដំណើប។ ប៉ុន្តែពេលដែលអំបុកទើបនឹងបានដាលរួចហើយកោសដូងដាក់
លាយ ស្ករស បន្ទាប់មកយកទៅអប់ជាមួយស្លឹកចេកឬស្លឹកឈូក។ រស់ជាតិ
ឈ្ងុយឆ្ងាញ់ របស់គ្រាប់អង្ករដំណើបលីង ​ជាតិផ្អែមរបស់ស្ករនឹងធ្វើឲ្យមុខម្ហូប
នេះ មានរស់ជាតិមិនអាចពិណ៌នាបានឡើយ។

ប្រជាជនលីងអំបុកក្នុងពិធីបុណ្យ

          ពេលដែលមានឱកាសទស្សនាខេត្ត Soc Trang នៅពិធីបុណ្យអកអំបុក សំពះព្រះខែទស្សនិកជនអាចបានទស្សនាមុខម្ហូបអំបុកនិងស្គាល់នូវលក្ខណៈ
វប្បធម៌ដ៏វិសេស វិសាលរបស់ជនជាតិខ្មែរផងដែរ៕

TAG
VOV/vovworld/អំបុក/ជនជាតិខ្មែរ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត