logo

អភិរក្សមុខរបរកុលាលភាជន៍នៅខេត្ត Binh Duong

2021/4/3 | 10:30:00

(VOVWORLD) -  មុខរបរកុលាលភាជន៍(គ្រឿងស្មូន) ដែលជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ដែលមានអាយុកាលជិត ២០០ ឆ្នាំ។ ដូចទៅនឹងមុខរបរប្រពៃណីដទៃទៀតដែរ មុខរបរកុលាលភាជន៍ក៏ត្រូវបានប្រឈមមុខនិងការលំបាកជាច្រើនក្នុងបរិបទសមាហរណកម្ម។ ដើម្បីច្បាមជាប់នឹងអាជីព អ្នកដែលស្រឡាញ់មុខរបរនេះបានស្វែងរកវិធីជាច្រើនហើយពួកគេ ក៏ត្រូវការការគាំទ្រ ពីគោលនយោបាយជាក់ស្តែង សំដៅនាំមុខរបរកុលាលភាជន៍នេះ “ហោះហើរកាន់ តែឆ្ងាយ” ថែមទៀត។ 

ផលិតផលកុលាលភាជន៍នៅខេត្ត Binh Duong មានលក្ខណៈវិសេសវិសាល 

ដោយមានចម្ងាយពីទីក្រុង Thu Dau Mot មិនឆ្ងាយប៉ុន្មាននោះ មានផ្លូវមួយឈ្មោះ Lo Lu ដែលមានទីតាំងនៅឃុំ Tuong Binh Hiep។ នេះក៏ជាកន្លែងថែរក្សានិងអភិរក្សមុខរបរកុលាលភាជន៍ Binh Duong ដោយមានគ្រួសាររាប់សិបគ្រួនៅតែឧស្សាហ៍ព្យាយាមផលិតពាងសិប្បកម្មប្រពៃណី។

លោក Bui Van Giang ម្ចាស់សិប្បកម្មឡដុតពាង  Dai Hung ដែលជាឡដុតគ្រឿងភាជន៍ចំណាស់ជាងគេនៅ Binh Duong បាននិយាយថា កាលពីមុនពាងមានប្រជាប្រិយដូច្នេះ ហើយទើបលក់ដាច់ខ្លាំងណាស់ ពោលគឺឈ្មួញមកទិញផលិតផលដល់ឡតែម្តង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ម្ចាស់ឡដុតត្រូវសកម្មក្នុងការរកទីផ្សារចេញសម្រាប់ផលិតផលនៅតាមបណ្តាខេត្តវាលសណ្តរទន្លេ Cuu Long និងនាំចេញទៅកាន់ទីផ្សារកម្ពុជាផងដែរ។ ឆ្លើយតបទៅនឹងចំណង់ចំណូលចិត្តរបស់អតិថិជន សិប្បករត្រូវតែផ្លាស់ប្តូរពីការរចនា ម៉ូដនិងពណ៌សម្បុរផលិតផល។ ថ្វីត្បិតតែជួបការលំបាក ហើយប្រាក់ចំណូលមិនសូវជាខ្ពស់ក្តី ប៉ុន្តែជាងស្មូនភាជន៍នៅតែផ្សាភ្ជាប់ទៅនឹងមុខរបររបស់ខ្លួន៖ “បើប្រៀបធៀបនឹងមុខរបរផ្សេងទៀត គឺអាជីពនេះរកប្រាក់ចំណូលបានតិច ប៉ុន្តែដោយសារការជក់ចិត្តនឹងមុខរបរដូច្នេះសមាជិកក្នុងគ្រួសារទាំងអស់តែងតែប្រកាន់ខ្ជាប់និងរក្សាមុខរបរមួយនេះ។ មានអ្នកខ្លះ ជំនាន់ឪពុកម្តាយប្រកបមុខរបរនេះអស់រយៈពេល ៥០-៦០ ឆ្នាំ មកដល់ជំនាន់កូនចៅក៏ប្រកបមុខរបរនេះផងដែរ”។

កុលាលភាជន៍ Binh Duong មិនត្រឹមតែល្បីឈ្មោះខាងផលិតផលពាងប៉ុណ្ណោះទេ ថែមទាំងមានផលិតផលក្នុងគ្រួសារជាច្រើនផ្សេងទៀត ដូចជាក្តាំងដីឥដ្ឋ ចាន ពែងតែ ដែលមានលក្ខណៈដោយឡែកអំពីពណ៌សម្បុរនិងការតុបតែង។ បច្ចុប្បន្ន Binh Duong មានសិប្បកម្មផលិតកុលាលភាជន៍ជិត ៣០០ កន្លែង ហើយក្នុងមួយឆ្នាំនាំទៅទីផ្សារពី ១៣០ ទៅ ១៥០ លានផលិតផលគ្រប់មុខ។ ជាមួយនឹងការខិតខំប្រឹងប្រែងដោយឥតឈប់ឈរនោះ ផលិតផលកុលាលភាជន៍ Binh Duong  បាននិងកំពុងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ដោយដណ្តើមបានទីផ្សារដូចជាអឺរ៉ុបនិងអាមេរិកផងដែរ។

ទោះបីមានការផ្លាស់ប្តូរថ្មី ច្នៃប្រឌិត ប៉ុន្តែក្នុងរយៈពេលសមាហរណកម្មនេះ ប្រជាជននៅ Binh Duong ក៏បានស៊ូទ្រាំដើម្បីថែរក្សានិងអភិវឌ្ឍន៍មុខរបរកុលាលភាជន៍ Binh Duong។ លោក Ly Ngoc Bach ប្រធានសម្ព័ន្ធសមាគមគ្រឿងកុលាលភាជន៍ Binh Duong បានឲ្យដឹងថា បច្ចប្បន្ននេះ គោលការណ៍រួមរបស់ខេត្ត គឺត្រូវផ្លាស់ប្តូរទីតាំង ឡដុតអុសបែបបុរាណទៅប្រើប្រាស់ហ្គាស និងអគ្គិសនីវិញ។ ការផ្លាស់ប្តូរទីតាំងនិងផ្លាស់ប្តូរបច្ចេកវិទ្យា ត្រូវការដើមទុនវិនិយោគយ៉ាងច្រើន ដូច្នេះបរិមាណឡដុតកុលាលភាជន៍នៅខេត្ត Binh Duong មានការថយចុះយ៉ាងខ្លាំង៖ “យើងកំពុងស្នើសុំផ្ទៃដីធំៗ ដើម្បីរៀបចំផែនការតំបន់សម្រាប់អភិវឌ្ឍន៍មុខរបរគ្រឿងកុលាលភាជន៍ ហើយបន្ទាប់មកផ្តល់ប្រាក់កម្ចីអនុគ្រោះរយៈពេលវែងដល់ម្ចាស់អាជីវកម្មសម្រាប់ការសាងសង់តាមការចង់បានរបស់ខ្លួន។ តាមនោះ ទំនងជាផលិតកម្មនឹងកាន់តែអំណោយផលនិងមានតម្លៃថោកសម្រាប់ប្រកួតប្រជែងនឹងទីផ្សារដទៃ”។

មិនត្រឹមតែរួមចំណែកក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ប៉ុណ្ណោះទេ មុខរបរស្មូនគ្រឿងភាជន៍ក៏នាំមកនូវតម្លៃសេដ្ឋកិច្ចផងដែរ (រូបថត៖ VOV)

ការលំបាកមួយទៀតនៃមុខរបរស្មូនគ្រឿងកុលាលភាជន៍ Binh Duong គឺកង្វះកម្លាំងពលកម្ម។ ដោយសារតែមុខរបរនេះមិនត្រឹមតែតម្រូវឱ្យមានបាតដៃប៉ិនប្រសព ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការច្នៃប្រឌិតដើម្បីបង្កើតឡើងផលិតផលស្រស់ស្អាតនិងមានលក្ខណៈប្រកួតប្រជែងទៀតផង។ ដើម្បីដោះស្រាយបញ្ហាកង្វះកំលាំងពលកម្មសម្រាប់មុខរបរស្មូនកុលាលភាជន៍ សាលាវិចិត្រសិល្បៈ - វប្បធម៌ Binh Duong បានស្ដារការបង្រៀននិងការហ្វឹកហាត់មុខរបរនេះនៅតាមសាលា។ យោងតាមលោក Le Trung Hai ម្ចាស់សិប្បកម្មផលិតកុលាលភាជន៍ Trung Thanh នៅទីក្រុង Thuan An ថា ការបណ្តុះបណ្តាលត្រូវតែដើរទន្ទឹមនឹងការហ្វឹកហាត់ ទើបមានក្រុមជំនាញពូកែដែរ៖

“ពោលគឺត្រូវការបណ្តុះបណ្តាលផងនិងការអនុវត្តជាក់ស្តែងផង ព្រោះថា ស្មូនបានប៉ុន្តែចេញរូបរាងផលិតផលិតផលវាមិនអាចទៅរួចទេ។ ដូច្នេះ ការបង្រៀនសិស្សត្រូវតែបង្រៀនទ្រឹស្តីនិងរួមបញ្ចូលគ្នានូវការអនុវត្តជាក់ស្តែងនៅកន្លែងឡដុត ដើម្បីទទួលបានបទពិសោធន៍កាន់តែច្រើន។ ជាងធ្វើប្រើដៃមើលទៅស្អាតណាស់ ប៉ុន្តែនៅពេលចាកពុម្ភគឺមិនអាចធ្វើបានទេ”។

ទោះបីជាមុខរបរធ្វើគ្រឿងភាជន៍នៅ Binh Duong ឆ្លងកាត់ពេលឡើងពេលចុះជាច្រើនក៏ដោយ ក៏ប៉ុន្តែ បាននាំមកនូវគុណតម្លៃវប្បធម៌រួមជាមួយគុណតម្លៃសេដ្ឋកិច្ចខ្ពស់ដល់ខេត្ត Binh Duong ដែលចូលរួមចំណែកផាត់ពណ៌លើសម្រស់វប្បធម៌របស់ប្រជាជន Binh Duong កាន់តែមានលក្ខណៈចម្រុះពណ៌។ ដើម្បីមុខរបរគ្រឿងភាជន៍កាន់តែអភិវឌ្ឍន៍ជាងនេះទៀត អ្នកស្រឡាញ់មុខរបរនេះ មានបំណងចង់ឲ្យ Binh Duong មានគោលនយោបាយច្រើនថែមទៀត ដោយអនុវត្តគម្រោងការណ៍យ៉ាងឆាប់រហ័សដើម្បីអភិរក្សមុខរបរកុលាលភាជន៍ប្រពៃណីនេះ៕

TAG
VOV/VOVworld/អភិរក្ស/មុខរបរ/កុលាលភាជន៍/ខេត្ត Binh Duong

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត