logo

អាមេរិកប្រកាសបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ីរ៉ង់

2026/2/4 | 06:51:00
(VOVWORLD) - សេតវិមាននាថ្ងៃទី ៣ ខែកុម្ភៈ បានប្រកាសថា កងទ័ពរបស់ប្រទេសនេះ បានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ីរ៉ង់មួយគ្រឿង ដែលហោះខិតជិតនាវាផ្ទុកយន្តហោះមួយគ្រឿងនៅក្នុងសមុទ្រអារ៉ាប់។

ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានឲ្យដឹងថា យន្តហោះដ្រូនមួយនេះ ដែលត្រូវបានកំណត់ជាយន្តហោះដ្រូនប្រភេទ Shahed កំពុងហោះហើរឆ្ពោះទៅកាន់នាវាផ្ទុកយន្តហោះ USS Abraham Lincoln ហើយត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំង F-35 Lightning II បន្ទាប់ពីខិតជិតនាវាផ្ទុកយន្តហោះ។

នៅថ្ងៃដដែលនោះ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍ថា សញ្ញាទំនាក់ទំនងជាមួយយន្តហោះដ្រូនត្រូវបានបាត់បង់ ខណៈពេលដែលកំពុងប្រតិបត្តិការនៅក្នុងដែនទឹកអន្តរជាតិ ហើយមូលហេតុនៃការបាត់បង់សញ្ញាមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់កាលពីមុននោះ បានឲ្យដឹងថា យន្តហោះដ្រូន (UAV) នេះកំពុងស្ថិតនៅក្នុង "បេសកកម្មឃ្លាំមើល" ហើយមិនបញ្ជាក់ថា ត្រូវបានបាញ់ទម្លាក់នោះទេ។

ទោះជាយ៉ាងណាក៏ដោយ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បានឲ្យដឹងថា ការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់នៅចុងសប្តាហ៍នេះ នឹងដំណើរការទៅតាមផែនការ។

អ៊ីរ៉ង់ត្រូវបានរំពឹងថា កំពុងស្នើឱ្យការចរចាជាមួយអាមេរិកនៅសប្តាហ៍នេះត្រូវបានធ្វើឡើងនៅប្រទេសអូម៉ង់ មិនមែននៅទួរគីឡើយ ហើយវិសាលភាពនៃការចរចាត្រូវបានកំណត់នៅត្រឹមបញ្ហានុយក្លេអ៊ែរទ្វេភាគីប៉ុណ្ណោះ៕

TAG
VOV/VOVworld/អាមេរិក/បាញ់ទម្លាក់/យន្តហោះដ្រូន/អ៊ីរ៉ង់

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត