logo

អាមេរិកប្រឆាំងជំទាស់នឹងការដែលប្រទេសចិនរារាំងការធ្វើអាជីវកម្មប្រេងឧស្ម័ននៅសមុទ្រខាងកើត

2019/7/21 | 08:47:38
(VOVWORLD) -  នាថ្ងៃទី ២០ ខែកក្កដា ក្រសួងការបរទេសអាមេរិក បានសម្តែងការព្រួយបារម្ភអំពីព័ត៌មានដែលថាប្រទេសចិនកំពុងរារាំងការធ្វើអាជីវកម្មប្រេងឧស្ម័នរបស់ប្រទេសដទៃទៀតនៅសមុទ្រខាងកើត ព្រមទាំងរិះគន់ទីក្រុងប៉េកាំងដែលមានសកម្មភាពបង្កហេតុនិងធ្វើឱ្យអស្ថិរភាពនៅតំបន់សមុទ្រនេះ។
 អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Morgan Ortagus

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Morgan Ortagus បានលើកច្បាស់ថាប្រទេសចិនបានធ្វើកំណែទម្រង់និងធ្វើយោធូបនីយកម្មនៅតំបន់ជួរមុខនៃសមុទ្រខាងកើត រួមទាំងមានសកម្មភាពដទៃទៀតដើម្បីបញ្ជាក់ពីការទាមទារខុសច្បាប់របស់ទីក្រុងប៉េកាំងនៅតំបន់នេះ ក្នុងនោះមានការប្រើកម្លាំងកងទ័ពជើងទឹក ដើម្បីបំភិតបំភ័យ បង្ខិតបង្ខំនិងគំរាមកំហែងដល់ប្រទេសដទៃទៀត ហើយនេះគឺជាទង្វើមួយដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាពនិងសន្តិសុខក្នុង    តំបន់នេះផងដែរ។ យោងតាមលោកស្រី Morgan Ortagus បានឲ្យដឹងថា «តាម    រយៈការហ៊ុំព័ទ្ធលើការអភិវឌ្ឍនៅសមុទ្រខាងកើត ដោយវិធានការបង្ខិតបង្ខំនោះចិនបានរារាំងបណ្តាប្រទេសជាសមាជិកអាស៊ាន មិនឱ្យរុករកធនធានថាមពលដោយមានទឹកប្រាក់ជាង ២,៤ ពាន់លានដុល្លារអាមេរិកផងដែរ "

          ក្រសួងការបរទេសអាមេរិកបានអះអាងថាទង្វើរបស់ចិនបានគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់ ក៏ដូចជាធ្វើអន្តរាគមន៍នៅក្នុងការរុករកនិង   ផលិតប្រេងឧស្ម័នដែលប្រទេសនានាបានអនុវត្តជាយូរណាស់មកហើយ ជាពិសេសគឺប្រទេសវៀតណាម៕

TAG
VOV/VOVworld/អ្នកនាំពាក្យ/ក្រសួងការបរទេស/អាមេរិក/Morgan Ortagus/អាស៊ាន/សមុទ្រខាងកើត/វៀតណាម/ចិន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត