logo

អ៊ីរ៉ាក់កំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតប្រធានាធិបតី

2026/1/26 | 07:21:41
(VOVWORLD) - សភាអ៊ីរ៉ាក់គ្រោងនឹងកោះប្រជុំនៅថ្ងៃទី២៧ ខែមករា ដើម្បីជ្រើសរើសប្រធានាធិបតី ហើយបន្ទាប់មកនឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មី ដែលត្រូវគេបានរំពឹងថា ជាលោក Nouri Al-Maliki បន្ទាប់ពីទទួលបានការគាំទ្រពីប្លុកស៊ីអ៊ីតធំជាងគេ។

យោងតាមប្រពៃណីអ៊ីរ៉ាក់ ប្រធានាធិបតីគឺជាជនជាតិ ឃឺដ នាយករដ្ឋមន្ត្រីគឺជាជនឥស្លាមស៊ីអ៊ីត និងប្រធានសភាគឺជាជនឥស្លាមស៊ុននី។ បញ្ជីឈ្មោះសម្រាប់បោះឆ្នោតប្រធានាធិបតី រួមមានបេក្ខជនចំនួន ១៨ រូប។ មុខតំណែងប្រធានាធិបតីជាធម្មតាទទួលបន្ទុកដោយសហភាពស្នេហាជាតិឃឺឌ (PUK)។ នៅឆ្នាំនេះ គណបក្សប្រជាធិបតេយ្យឃឺឌ (KDP) បានតែងតាំងរដ្ឋមន្ត្រីការបរទេស លោក Fuad Hussein ជាបេក្ខជនរបស់ខ្លួន។

រដ្ឋធម្មនុញ្ញអ៊ីរ៉ាក់បានចែងថា សម័យប្រជុំសភាដើម្បីជ្រើសរើសប្រធានាធិបតីត្រូវតែមានវត្តមានយ៉ាងហោចណាស់២/៣ នៃសមាជិកសរុប (សមាជិកសភាចំនួន ២២០/៣២៩ រូប)។ បេក្ខជននឹងយកឈ្នះក្នុងជុំទីមួយ ប្រសិនបើពួកគេទទួលបានសំឡេងគាំទ្រចំនួន ២/៣។ ប្រសិនបើគ្មានបេក្ខជនណាម្នាក់ទទួលបានចំនួនសំឡេងគាំទ្រដែលត្រូវការនោះទេ ការបោះឆ្នោតជុំទីពីរនឹងត្រូវបានធ្វើឡើងរវាងបេក្ខជនឈានមុខគេទាំងពីរ។ បេក្ខជនដែលទទួលបានសំឡេងគាំទ្រ ៥១% នឹងក្លាយជាប្រធានាធិបតីថ្មី។ បន្ទាប់មកប្រធានាធិបតីថ្មីនឹងមានរយៈពេល ១៥ ថ្ងៃដើម្បីតែងតាំងនាយករដ្ឋមន្ត្រីថ្មី៕

TAG
VOV/VOVworld/អ៊ីរ៉ាក់/កាលបរិច្ឆេទ/ការ​បោះឆ្នោត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត