logo

អ៊ីរ៉ង់កំពុងខិតខំបង្កើតលក្ខខណ្ឌអំណោយផលបំផុតដើម្បីឧបត្ថម្ភដល់​ពលរដ្ឋវៀតណាម

2026/3/5 | 08:40:00
(VOVWORLD) - អ៊ីរ៉ង់កំពុងខិតខំបង្កើតលក្ខខណ្ឌអំណោយផលបំផុត ដើម្បីឧបត្ថម្ភដល់ពលរដ្ឋវៀតណាម ស្មើនឹងពលរដ្ឋនៃប្រទេសសាមី។ នេះជាការបញ្ជាក់របស់ លោក Mohammad Mirali Mohammadi ភារធារីស្តីទីនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅវៀតណាម ក្នុងសន្និសីទសារព័ត៌មានមួយនាសៀលថ្ងៃទី ៤ ខែមីនា នៅទីក្រុងហាណូយ ផ្តល់ព័ត៌មានអំពីការវិវឌ្ឍថ្មីបំផុតនៅក្នុងប្រទេសនេះ។
លោក Mohammad Mirali Mohammadi – ភារធារីស្តីទីនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅវៀតណាម។ រូបថត៖ VTCNews

យោងតាមលោក ភារធារីស្តីទី Mohammad Mirali Mohammadi ក្រសួងការបរទេសអ៊ីរ៉ង់ និងអាជ្ញាធរប្រទេសនេះ រក្សាទំនាក់ទំនងជាប្រចាំជាមួយស្ថានទូតវៀតណាមប្រចាំទីក្រុងតេអេរ៉ង់ ដើម្បីធ្វើបច្ចុប្បន្នភាពស្ថានការណ៍ និងធានាសុវត្ថិភាពរបស់ពលរដ្ឋវៀតណាមដែលរស់នៅ និងធ្វើការនៅទីនោះ។ បច្ចុប្បន្ននេះ ពលរដ្ឋវៀតណាមត្រូវបានជម្លៀសចេញ ឬកំពុងផ្លាស់ទីជាបន្ទាន់ទៅកាន់តំបន់សុវត្ថិភាព។

ទាក់ទងនឹងជំហររបស់វៀតណាមលើជម្លោះបច្ចុប្បន្ននៅមជ្ឈិមបូព៌ា ភារធារីអ៊ីរ៉ង់បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីវិជ្ជមាន ក៏ដូចជាគោលជំហរជាប់លាប់របស់វៀតណាមក្នុងការគាំទ្រសន្តិភាព និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកភារធារីស្តីទី Mohammad Mirali Mohammadi បានបញ្ជាក់ថា អ៊ីរ៉ង់មិនចង់អូសបន្លាយជម្លោះនោះទេ ហើយស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសទាំងអស់នៅក្នុងពិភពលោកដើម្បីបញ្ឈប់ជម្លោះ៕


TAG
VOV/VOVworld/អ៊ីរ៉ង់/បង្កើតលក្ខខណ្ឌអំណោយផល/​ពលរដ្ឋ/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត